ក៏មិនបានទទួលទានអាហាររបស់អ្នកណាដោយមិនបានបង់ថ្លៃដែរ គឺយើងបានធ្វើការយ៉ាងនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើង។ នេះមិនមែនដោយព្រោះយើងគ្មានសិទ្ធិនោះទេ គឺយើងចង់ធ្វើគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាម។ កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។ ដ្បិតយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា រស់នៅដោយខ្ជិលច្រអូល មិនរវីរវល់នឹងធ្វើការអ្វីសោះ គឺរវល់តែនឹងការឥតប្រយោជន៍។ ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។ បងប្អូនអើយ កុំរសាយចិត្តនឹងប្រព្រឹត្តអំពើល្អឡើយ។ ប្រសិនបើអ្នកណាមិនស្តាប់តាមពាក្យដែលយើងនិយាយក្នុងសំបុត្រនេះទេ សូមចំណាំមើលអ្នកនោះ ហើយកុំភប់ប្រសព្វជាមួយ ដើម្បីឲ្យអ្នកនោះមានសេចក្ដីខ្មាស។ ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។ សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។ ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ នេះជាកំណត់សម្គាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ជារបៀបដែលខ្ញុំសរសេរ។ សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។:៚
អាន ២ ថែស្សាឡូនីច 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ថែស្សាឡូនីច 3:8-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ