កិច្ចការ 22
22
1«អ្នករាល់គ្នាជាបងប្អូន និងជាឪពុកអើយ សូមស្តាប់ពាក្យស្រាយបំភ្លឺរបស់ខ្ញុំសិន!»។
2កាលគេឮលោកនិយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀម។ លោកមានប្រសាសន៍ថា៖
3«ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានមករស់នៅទីក្រុងនេះ បានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរឹង នៅទៀបជើងរបស់លោកកាម៉ាលាល ហើយខ្ញុំមានចិត្តខ្នះខ្នែងចំពោះព្រះ ដូចអ្នករាល់គ្នានៅថ្ងៃនេះដែរ។ 4ខ្ញុំបានបៀតបៀនអ្នកដែលដើរតាមផ្លូវនេះ រហូតដល់សម្លាប់គេ ដោយចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកទៀតផង 5ដូចមានសម្តេចសង្ឃ និងក្រុមប្រឹក្សារបស់ពួកចាស់ទុំទាំងមូល ជាបន្ទាល់ពីខ្ញុំស្រាប់។ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនោះ យកទៅជូនពួកបងប្អូននៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅចាប់ចងអស់អ្នកដែលនៅទីនោះ ហើយនាំពួកគេមកធ្វើទោសនៅក្រុងយេរូសាឡិម»។
លោកប៉ុលរៀបរាប់ពីការប្រែចិត្តជឿរបស់លោក
6«ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស ប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។ 7ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមួយពោលមកខ្ញុំថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?"។ 8ខ្ញុំបានឆ្លើយថា៖ "ព្រះអម្ចាស់អើយ តើព្រះអង្គជាអ្នកណា?" ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ខ្ញុំជាយេស៊ូវ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន"។ 9ពេលនោះ អស់អ្នកដែលនៅជាមួយខ្ញុំ ក៏ឃើញពន្លឺនោះដែរ តែមិនឮសំឡេងព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំនោះទេ។ 10ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្តេច?" ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាសទៅ ដ្បិតនៅទីនោះ គេនឹងប្រាប់អ្នកពីកិច្ចការដែលព្រះតម្រូវឲ្យអ្នកធ្វើ"។ 11ដោយខ្ញុំមើលអ្វីមិនឃើញសោះ ដោយសាររស្មីដ៏រុងរឿងនៃពន្លឺនោះ អស់អ្នកដែលនៅជាមួយខ្ញុំក៏បានដឹកដៃនាំខ្ញុំចូលទៅក្រុងដាម៉ាស។
12មានបុរសម្នាក់ឈ្មោះអាណានាស ជាអ្នកគោរពកោតខ្លាចព្រះ ស្របតាមក្រឹត្យវិន័យ ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមសាសន៍យូដាទាំងអស់ដែលរស់នៅទីនោះ 13គាត់បានមកជួបខ្ញុំ ហើយឈរជិតខ្ញុំនិយាយថា "សុលអើយ សូមឲ្យភ្នែកបងបានភ្លឺឡើងវិញចុះ!" នៅវេលានោះឯង ភ្នែកខ្ញុំក៏ភ្លឺ ហើយមើលឃើញគាត់។ 14គាត់និយាយថា "ព្រះនៃបុព្វបុរសរបស់យើង បានតម្រូវឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់ 15ដ្បិតបងត្រូវធ្វើជាស្មរបន្ទាល់របស់ព្រះអង្គ ដល់មនុស្សទាំងអស់ ពីហេតុការណ៍ដែលបងបានឃើញ និងបានឮ។ 16ឥឡូវនេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់ ដើម្បីលាងបាបរបស់បងទៅ!"។
គេបញ្ជូនលោកប៉ុលទៅឲ្យពួកសាសន៍ដទៃ
17កាលខ្ញុំបានត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយពេលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មាតីទៅ 18ហើយឃើញព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅ ព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់អំពីខ្ញុំទេ"។ 19ខ្ញុំក៏ទូលថា "ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងស្រាប់ហើយថា នៅតាមសាលាប្រជុំ ទូលបង្គំបានចាប់អស់អ្នកដែលបានជឿដល់ព្រះអង្គដាក់គុក ហើយវាយដំទៀតផង។ 20កាលឈាមរបស់លោកស្ទេផាន ជាស្មរបន្ទាល់របស់ព្រះអង្គបានខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ ទាំងយល់ព្រមឲ្យគេសម្លាប់គាត់ ដោយនៅយាមអាវរបស់ពួកអ្នកដែលសម្លាប់គាត់ផងដែរ"។ 21ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរចេញទៅ យើងនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ"»។
លោកប៉ុល និងមេទ័ពរ៉ូម
22ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។ 23ពេលគេកំពុងស្រែក ទាំងគ្រវែងអាវរបស់គេចោល ហើយបាចធូលីដីទៅលើ 24នោះមេទ័ពធំក៏បង្គាប់ឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ ដោយប្រាប់គេឲ្យវាយសួរចម្លើយ ដើម្បីចង់ដឹងពីហេតុដែលគេស្រែកទាស់នឹងលោកបែបនេះ។ 25ប៉ុន្តែ នៅពេលគេយកខ្សែមកចងសន្ធឹងលោកប៉ុល នោះលោកក៏មានប្រសាសន៍ទៅមេទ័ពរងដែលឈរនៅជិតនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យវាយសាសន៍រ៉ូមនឹងរំពាត់ ដោយមិនបានកាត់ទោសដូច្នេះឬ?» 26ពេលមេទ័ពរងឮដូច្នេះ គាត់ក៏ទៅជម្រាបមេទ័ពធំថា៖ «តើលោកគិតធ្វើអ្វីហ្នឹង? ដ្បិតអ្នកនេះជាសាសន៍រ៉ូមទេតើ»។ 27មេទ័ពធំក៏ចូលមកសួរលោកប៉ុលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាសាសន៍រ៉ូមមែនឬ?» លោកឆ្លើយថា៖ «បាទ!» 28មេទ័ពធំពោលថា៖ «ខ្ញុំបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានសញ្ជាតិរ៉ូមនេះ»។ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំមានសញ្ជាតិរ៉ូមតាំងពីកំណើតមកម៉្លេះ»។ 29ដូច្នេះ អស់អ្នកបម្រុងនឹងសួរចម្លើយលោកប៉ុល ក៏ដកខ្លួនថយចេញពីលោកភ្លាម ហើយមេទ័ពធំក៏ភិតភ័យដែរ ដ្បិតគាត់ដឹងថា លោកប៉ុលមានសញ្ជាតិរ៉ូម ព្រោះគាត់បានជ្រុលចងលោកទៅហើយ។
លោកប៉ុលនៅមុខក្រុមប្រឹក្សា
30ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់ពីមូលហេតុ ដែលសាសន៍យូដាចោទប្រកាន់លោកប៉ុល លោកមេទ័ពក៏ស្រាយចំណង ហើយបង្គាប់ឲ្យពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចក៏នាំលោកប៉ុលចុះមក ហើយឲ្យឈរនៅមុខពួកគេ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: