កិច្ចការ 3
3
លោកពេត្រុសប្រោសអ្នកពិការសុំទានម្នាក់ឲ្យជា
1ថ្ងៃមួយ នៅពេលម៉ោងបីរសៀល ជាពេលដែលត្រូវអធិស្ឋាន លោកពេត្រុស និងលោកយ៉ូហាន បានឡើងទៅព្រះវិហារជាមួយគ្នា។ 2នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ 3ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទាន។ 4លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលគាត់ រួចពោលថា៖ «ចូរមើលមកយើង!»។ 5គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីមួយពីពួកលោក។ 6ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ 7លោកក៏ចាប់ដៃស្តាំគាត់ ហើយលើកឡើង។ រំពេចនោះ ប្រអប់ជើង និងភ្នែកគោរបស់គាត់ក៏មានកម្លាំងឡើងភ្លាម។ 8គាត់ក៏ស្ទុះក្រោកឈរឡើង ហើយចាប់ផ្ដើមដើរបាន។ គាត់ក៏ចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង ហើយសរសើរតម្កើងព្រះ។ 9ប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ 10គេស្គាល់គាត់ ថាជាអ្នកដែលតែងអង្គុយសុំទាន នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ។ គេមានសេចក្តីអស្ចារ្យ ហើយងឿងឆ្ងល់ពីការដែលកើតមានដល់គាត់។
លោកពេត្រុសមានប្រសាសន៍នៅក្នុងថែវព្រះបាទសាឡូម៉ូន
11កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។ 12ពេលលោកពេត្រុសឃើញដូច្នោះ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាងឿងឆ្ងល់នឹងការនេះ? ហេតុអ្វីបានជាសម្លឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយចេស្ដា ឬគុណានុភាពរបស់យើងខ្ញុំផ្ទាល់ដូច្នេះ? 13ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។ 14គឺអ្នករាល់គ្នាបានបដិសេធមិនទទួលស្គាល់ព្រះដ៏បរិសុទ្ធ ហើយសុចរិត ក៏សុំឲ្យលោកដោះលែងឃាតក ឲ្យអ្នករាល់គ្នាទៅវិញ។ 15អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។ 16ដោយសារជំនឿដល់ព្រះនាមព្រះអង្គ នោះព្រះនាមព្រះអង្គបានធ្វើឲ្យបុរសនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ មានកម្លាំងឡើងវិញ គឺជាជំនឿដល់ព្រះយេស៊ូវនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅមុខអ្នករាល់គ្នាដូច្នេះ។
17ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។ 18ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់ហោរាទាំងប៉ុន្មានរបស់ព្រះអង្គថា ព្រះគ្រីស្ទរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក នោះព្រះអង្គក៏បានសម្រេចដូច្នោះមែន។ 19ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ 20ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ 21ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។ 22លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។ 23ចំណែកអស់អ្នកដែលមិនព្រមស្តាប់តាមហោរានោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជារាស្ត្រនេះ" ។ 24អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។ 25អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។ 26ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: