កិច្ចការ 5
5
លោកអាណានាស និងនាងសាភីរ៉ា
1ប៉ុន្តែ មានបុរសម្នាក់ឈ្មោះអាណានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ 2ហើយគាត់បានលាក់ប្រាក់នោះទុកខ្លះសម្រាប់ខ្លួនឯង ដោយប្រពន្ធរបស់គាត់ក៏ដឹងឮដែរ រួចនាំយកមួយចំណែកមកដាក់នៅទៀបជើងពួកសាវក។ 3លោកពេត្រុសសួរថា៖ «អាណានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យកុហកព្រះវិញ្ញាណបរិសុទ្ធ ដោយលាក់ប្រាក់លក់ដីមួយចំណែកសម្រាប់ខ្លួនឯងដូច្នេះ? 4កាលដីនោះមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជារបស់អ្នកទេឬ? ហើយក្រោយពីលក់ទៅ តើប្រាក់នោះមិននៅក្នុងអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកសម្រេចចិត្តធ្វើដូច្នេះ? នេះមិនមែនកុហកមនុស្សទេ គឺកុហកព្រះទេតើ!»។ 5កាលអាណានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏មានការស្ញែងខ្លាច។ 6ពួកយុវជនក្រោកឡើង រុំសពរបស់គាត់ ហើយសែងចេញយកទៅកប់។
7ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់ក៏ចូលមក ដោយមិនដឹងថាមានហេតុការណ៍ដែលកើតឡើងទេ។ 8លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយតបថា៖ «ចាស៎ បានប្រាក់ប៉ុណ្ណឹងមែន»។ 9ពេលនោះ លោកពេត្រុសមានប្រសាសន៍ទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើលហ្ន៎ ជើងអស់អ្នកដែលបញ្ចុះសពប្តីរបស់នាង នៅនឹងមាត់ទ្វារស្រាប់ហើយ គេនឹងសែងនាងយកទៅដែរ»។ 10រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ដូច្នេះ គេក៏សែងយកសពនាងទៅកប់ នៅក្បែរសពប្តីរបស់នាង។ 11ក្រុមជំនុំទាំងមូល និងអស់អ្នកដែលឮពីហេតុការណ៍នេះ មានការស្ញែងខ្លាចជាខ្លាំង។
ពួកសាវកប្រោសជំងឺមនុស្សជាច្រើនឲ្យជា
12មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន 13អ្នកឯទៀតៗ មិនហ៊ានចូលរួមជាមួយពួកគេឡើយ តែប្រជាជនកោតសរសើរពួកគេជាខ្លាំង។ 14អស់អ្នកដែលបានជឿដល់ព្រះអម្ចាស់ បានកើនឡើងជាលំដាប់ គឺមានមនុស្សជាច្រើន ទាំងប្រុសទាំងស្រី 15ដល់ម៉្លេះបានជាគេយកមនុស្សដែលមានជំងឺផ្សេងៗ មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីកាលណាលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់លោក បាំងទៅលើអ្នកខ្លះក្នុងចំណោមពួកគេដែរ។ 16មនុស្សជាច្រើននៅជុំវិញក្រុងយេរូសាឡិម បាននាំគ្នាយកអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយ ហើយគេបានជាទាំងអស់គ្នា។
ពួកសាវកត្រូវគេបៀតបៀន
17ពេលនោះ សម្តេចសង្ឃ និងអស់អ្នកនៅជាមួយលោក ដែលជាពួកសាឌូស៊ី បានលើកគ្នាប្រឆាំង ហើយដោយព្រោះមានពេញដោយចិត្តច្រណែន 18គេក៏ចាប់ពួកសាវកយកទៅឃុំឃាំងនៅក្នុងគុកសាធារណៈ។ 19ប៉ុន្តែ នៅវេលាយប់នោះ មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកបើកទ្វារគុក នាំពួកលោកចេញ ហើយប្រាប់ថា៖ 20«ចូរទៅឈរក្នុងព្រះវិហារ ហើយប្រកាសឲ្យប្រជាជនស្ដាប់ គ្រប់ទាំងព្រះបន្ទូលនៃជីវិតនេះទៅ»។ 21កាលបានឮដូច្នេះ ពួកលោកក៏នាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។
ពេលសម្តេចសង្ឃ និងអស់អ្នកដែលនៅជាមួយលោកមកដល់ គេហៅក្រុមប្រឹក្សា និងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា រួចចាត់គេឲ្យទៅឯគុក ដើម្បីនាំពួកសាវកមក។ 22ប៉ុន្ដែ កាលពួកកងរក្សាព្រះវិហារបានទៅដល់ទីនោះ គេមិនឃើញពួកសាវកនៅក្នុងគុកទេ ដូច្នេះ គេក៏ត្រឡប់មកវិញ ហើយរាយការណ៍ថា៖ 23«យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ហើយអ្នកយាមក៏ឈរនៅមាត់ទ្វារដែរ តែពេលបើកទ្វារទៅ យើងមិនឃើញមានអ្នកណាម្នាក់នៅក្នុងនោះសោះ»។ 24ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។ 25ពេលនោះ មានម្នាក់ចូលមកប្រាប់ពួកគេថា៖ «មើល៍! ពួកអ្នកដែលលោកបានដាក់គុកនោះ កំពុងតែឈរបង្រៀនប្រជាជន នៅក្នុងព្រះវិហារឯណោះ!»។ 26ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។
27កាលគេបាននាំពួកសាវកមក គេឲ្យពួកលោកឈរនៅមុខក្រុមប្រឹក្សា។ សម្តេចសង្ឃសួរពួកលោកថា៖ 28«យើងបានហាមអ្នករាល់គ្នាមិនឲ្យបង្រៀនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយអ្នករាល់គ្នាចង់ទម្លាក់ឈាមបុរសនោះ មកលើយើងទៀតផង»។ 29ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។ 30ព្រះនៃបុព្វបុរសរបស់យើង ទ្រង់បានប្រោសព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានព្រះជន្មរស់ឡើងវិញ។ 31ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។ 32យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរ»។
33កាលក្រុមប្រឹក្សាបានឮដូច្នេះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយចង់សម្លាប់ពួកសាវកទៀតផង។ 34ប៉ុន្តែ មានបុរសខាងផារិស៊ីម្នាក់នៅក្នុងក្រុមប្រឹក្សា ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលប្រជាជនគោរពគ្រប់គ្នា ក្រោកឈរឡើង ហើយបង្គាប់ឲ្យនាំពួកសាវកទៅខាងក្រៅបន្តិចសិន។ 35បន្ទាប់មក លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ ចូរប្រយ័ត្នចំពោះអំពើដែលបងប្អូនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ 36ដ្បិតពេលថ្មីៗនេះ មានឈ្មោះធើដាស បានតាំងខ្លួនឡើង ដោយប្រកាសថាខ្លួនជាវីរជន មានមនុស្សប្រមាណជាបួនរយនាក់បានចូលរួមជាមួយគាត់ តែគាត់ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងប៉ុន្មានដែលចូលដៃជាមួយគាត់ ក៏ត្រូវខ្ចាត់ខ្ចាយអស់គ្មានសល់។ 37បន្ទាប់មក នៅគ្រាជំរឿនប្រជាជន មានយូដាស ជាអ្នកស្រុកកាលីឡេ បានតាំងខ្លួនឡើងម្នាក់ទៀត ហើយបានបញ្ចុះបញ្ចូលមនុស្សខ្លះឲ្យទៅតាមគាត់។ គាត់ក៏វិនាសបាត់ទៅដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ទាំងប៉ុន្មាន ក៏ត្រូវខ្ចាត់ខ្ចាយអស់។ 38ដូច្នេះ ក្នុងករណីនេះ ខ្ញុំសូមទូន្មានបងប្អូនថា ចូរដកខ្លួនចេញពីអ្នកទាំងនេះទៅ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតប្រសិនបើគម្រោងការនេះ ឬការដែលគេធ្វើនេះមកពីមនុស្ស នោះនឹងត្រូវវិនាសមិនខាន 39តែប្រសិនបើមកពីព្រះវិញ នោះបងប្អូនពុំអាចនឹងបំផ្លាញគេបានទេ ក្រែងបងប្អូនជាប់ទោសជាអ្នកប្រឆាំងនឹងព្រះ!»
ដូច្នេះ គេក៏យល់ព្រមតាមគំនិតរបស់លោក 40ហើយកាលគេបានហៅពួកសាវកមកវិញ គេក៏បញ្ជាឲ្យវាយពួកលោកនឹងរំពាត់ ហើយហាមមិនឲ្យនិយាយក្នុងព្រះនាមព្រះយេស៊ូវទៀត រួចក៏ដោះលែងពួកលោកឲ្យចេញទៅ។ 41ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។ 42រាល់ថ្ងៃ អ្នកទាំងនោះតែងបង្រៀន និងប្រកាសថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: