អេម៉ុស 2
2
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍ម៉ូអាប់
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុម
ឲ្យសុសដូចកំបោរ។
2យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់
ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត
ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង
ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ
3យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ
ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ការជំនុំជម្រះលើស្រុកយូដា
4ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា
ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ
គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ
ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។
5យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា
ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន
របស់ក្រុងយេរូសាឡិម។
ការជំនុំជម្រះលើស្រុកអ៊ីស្រាអែល
6ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់
ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ
7គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី
គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត
ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់
ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
8គេក្រាលសម្លៀកបំពាក់ដែលបានទទួលបញ្ចាំ
ដេកចុះនៅក្បែរគ្រប់ទាំងអាសនា
ហើយនៅក្នុងដំណាក់នៃព្រះរបស់គេ
គេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក
ដែលខ្លួនបានពិន័យ។
9ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី
ដែលមានកម្ពស់ដូចដើមតាត្រៅ
ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ
គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ
ទាំងឫសរបស់គេនៅខាងក្រោម។
10យើងក៏បាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ
ហើយបាននាំអ្នករាល់គ្នា
នៅក្នុងទីរហោស្ថានសែសិបឆ្នាំ
ដើម្បីចាប់យកស្រុករបស់សាសន៍អាម៉ូរី
ទុកជាកេរអាករ។
11យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា
ឡើងធ្វើជាហោរា
ហើយកំលោះខ្លះរបស់អ្នករាល់គ្នា
ធ្វើជាពួកណាសារីត
ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ?
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
12ប៉ុន្តែ អ្នករាល់គ្នាបានបង្ខំឲ្យពួកណាសារីត ផឹកស្រា
ហើយបានហាមដល់ពួកហោរាថា "កុំទាយឡើយ"។
13មើល៍ យើងនឹងកិនអ្នករាល់គ្នានៅកន្លែងរបស់អ្នក
ដូចរទេះកិននៅពេលដឹកកណ្ដាប់ស្រូវពេញដែរ។
14អំណាចរត់រួចនឹងចេញបាត់ពីមនុស្សលឿន
ឯមនុស្សមានកម្លាំងក៏មិនអាច
បញ្ចេញកម្លាំងរបស់ខ្លួនបាន
ហើយមនុស្សខ្លាំងពូកែក៏សង្គ្រោះខ្លួនមិនបានដែរ
15អ្នកដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន
អ្នកដែលជើងពូកែរត់ នឹងសង្គ្រោះខ្លួនឯងមិនរួច
ហើយអ្នកដែលជិះសេះ
ក៏នឹងសង្គ្រោះខ្លួនមិនបានដែរ
16អ្នកដែលមានចិត្តក្លាហាន
ក្នុងចំណោមមនុស្សខ្លាំងពូកែ
គេនឹងរត់ទៅទាំងខ្លួនអាក្រាតនៅថ្ងៃនោះ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
អេម៉ុស 2
2
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍ម៉ូអាប់
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុម
ឲ្យសុសដូចកំបោរ។
2យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់
ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត
ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង
ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ
3យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ
ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ការជំនុំជម្រះលើស្រុកយូដា
4ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា
ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ
គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ
ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។
5យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា
ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន
របស់ក្រុងយេរូសាឡិម។
ការជំនុំជម្រះលើស្រុកអ៊ីស្រាអែល
6ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់
ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ
7គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី
គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត
ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់
ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
8គេក្រាលសម្លៀកបំពាក់ដែលបានទទួលបញ្ចាំ
ដេកចុះនៅក្បែរគ្រប់ទាំងអាសនា
ហើយនៅក្នុងដំណាក់នៃព្រះរបស់គេ
គេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក
ដែលខ្លួនបានពិន័យ។
9ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី
ដែលមានកម្ពស់ដូចដើមតាត្រៅ
ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ
គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ
ទាំងឫសរបស់គេនៅខាងក្រោម។
10យើងក៏បាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ
ហើយបាននាំអ្នករាល់គ្នា
នៅក្នុងទីរហោស្ថានសែសិបឆ្នាំ
ដើម្បីចាប់យកស្រុករបស់សាសន៍អាម៉ូរី
ទុកជាកេរអាករ។
11យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា
ឡើងធ្វើជាហោរា
ហើយកំលោះខ្លះរបស់អ្នករាល់គ្នា
ធ្វើជាពួកណាសារីត
ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ?
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
12ប៉ុន្តែ អ្នករាល់គ្នាបានបង្ខំឲ្យពួកណាសារីត ផឹកស្រា
ហើយបានហាមដល់ពួកហោរាថា "កុំទាយឡើយ"។
13មើល៍ យើងនឹងកិនអ្នករាល់គ្នានៅកន្លែងរបស់អ្នក
ដូចរទេះកិននៅពេលដឹកកណ្ដាប់ស្រូវពេញដែរ។
14អំណាចរត់រួចនឹងចេញបាត់ពីមនុស្សលឿន
ឯមនុស្សមានកម្លាំងក៏មិនអាច
បញ្ចេញកម្លាំងរបស់ខ្លួនបាន
ហើយមនុស្សខ្លាំងពូកែក៏សង្គ្រោះខ្លួនមិនបានដែរ
15អ្នកដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន
អ្នកដែលជើងពូកែរត់ នឹងសង្គ្រោះខ្លួនឯងមិនរួច
ហើយអ្នកដែលជិះសេះ
ក៏នឹងសង្គ្រោះខ្លួនមិនបានដែរ
16អ្នកដែលមានចិត្តក្លាហាន
ក្នុងចំណោមមនុស្សខ្លាំងពូកែ
គេនឹងរត់ទៅទាំងខ្លួនអាក្រាតនៅថ្ងៃនោះ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies