ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យដែលខ្ញុំស្មូត្របទទំនួញអំពីអ្នករាល់គ្នានេះចុះ! អ៊ីស្រាអែលជាស្ត្រីព្រហ្មចារីបានដួលចុះ ក្រោកឡើងវិញមិនបានហើយ នាងត្រូវគេបោះបង់ចោលនៅលើទឹកដីខ្លួន គ្មានអ្នកណាលើកនាងឡើយ។ ដ្បិតព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទីក្រុងណាដែលលើកទ័ពចេញទៅមួយពាន់ នឹងសល់តែមួយរយ ហើយទីក្រុងណាដែលចេញទៅមួយរយ នឹងនៅសល់តែដប់ប៉ុណ្ណោះ ។
អាន អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ