កូឡុស ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងកូឡុស៖ សព្វថ្ងៃក្រុងនេះស្ថិតនៅកណ្ដាលប្រទេសទួរគី(ប្រមាណ ១៥០ គ.ម.ខាងកើតក្រុងអេភេសូរ)។ ក្រុមជំនុំនៅក្រុងកូឡុសកកើតឡើងដោយលោកអេប៉ាប្រាសបាននាំដំណឹងល្អ ទៅផ្សព្វផ្សាយនៅក្រុងនោះ។ អ្នកក្រុងកូឡុសចូលចិត្ដរិះគិតតាមទស្សនវិជ្ជាក្រិក ស្ដីអំពីធាតុទាំងបួន (ទឹក ភ្លើង ខ្យល់ ដី) និងអំពីអំណាចទាំងឡាយដែលត្រួតត្រាពិភពលោក មានអារក្ស អ្នកតា ទេវតា ព្រៃភ្នំ វត្ថុស័ក្ដិសិទ្ធិ…ជាដើម។ គ្រីស្ទបរិស័ទខ្លះនៅក្រុងកូឡុស បានរាប់បញ្ចូលព្រះគ្រីស្ទក្នុងចំណោមអំណាចទាំងនោះដែរ។ លោកប៉ុលទទួលដំណឹងនេះនៅពេលដែលលោកជាប់ឃុំឃាំងនៅក្រុងមួយ ប្រហែលជានៅក្រុងអេភេសូរ (គ.ស. ៥៤-៥៧) ឬនៅក្រុងសេសារា(គ.ស. ៥៨-៦០) ឬនៅក្រុងរ៉ូម (គ.ស. ៦១-៦៣)។ លោកក៏សរសេរសំបុត្រទៅកែតម្រង់គ្រីស្ទបរិស័ទនៅក្រុងកូឡុស។
គោលសំខាន់ៗ
លោកសរសេរសំបុត្រនេះដើម្បីបញ្ជាក់ថា ព្រះយេស៊ូវពិតជាមនុស្សដូចមនុស្សឯទៀតៗ ហើយព្រះអង្គក៏ពិតជាព្រះរាជបុត្រារបស់ព្រះដែរ។ ព្រះអង្គជាព្រះអម្ចាស់ដែលគ្រប់គ្រងលើសត្វលោកទាំងឡាយ ទ្រង់មានអំណាចលើវត្ថុស័ក្ដិសិទ្ធិទាំងអស់ ទាំងនៅលើផែនដី ទាំងនៅស្ថានសួគ៌។ ព្រះអង្គបានសម្រុះសម្រួលមនុស្សលោកទាំងឡាយឲ្យរស់នៅជាមួយគ្នាដោយសុខសាន្ដ។ ក្រុមជំនុំពិតជាព្រះកាយរបស់ព្រះគ្រីស្ទ ហើយព្រះអង្គក៏ជាសិរសារបស់ក្រុមជំនុំនេះដែរ។
គម្រោងរបស់គម្ពីរកូឡុស៖
• សេចក្ដីផ្ដើម ១.១-៨
• ឋានៈ និងព្រះបរមកិច្ចរបស់ព្រះគ្រីស្ទ ១.៩-២.១៩
• ជីវិតនៅក្នុងព្រះគ្រីស្ទ ២.២០-៤.៦
• អវសានកថា ៤.៧-១៨
ទើបបានជ្រើសរើសហើយ៖
កូឡុស ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: