សាស្តា 1:15-18

សាស្តា 1:15-18 គកស១៦

របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ។ យើង​បាន​នឹក​ក្នុង​ចិត្ត​ថា «យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​ជាង​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន»។ យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​ការ​ផ្តេស‌ផ្តាស។ ខ្ញុំ​យល់​ឃើញ​ថា ការ​នេះ​ដូច​គ្នា ក៏​មិន​ខុស​ពី​ដេញ​ចាប់​ខ្យល់​ដែរ ។ ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចម្រើន​ចំណេះ ក៏​ចម្រើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

អាន សាស្តា 1