សាស្តា 10

10
ការសង្កេត​មើល​បន្តិច​បន្តួច
1រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង
ទៅ​ជា​មាន​ក្លិន​ស្អុយ
ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា
និង​កិត្តិ‌យស​ដូច្នោះ​ដែរ។
2ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​នៅ​ខាង​ដៃ​ស្តាំ
តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​នៅ​ខាង​ដៃ​ឆ្វេង​វិញ។
3ម្យ៉ាង​ទៀត កាល​ណា​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ
នោះ​ប្រាជ្ញា​លះ‌បង់​ចោល​វា​បាត់
ហើយ​វា​ប្រាប់​ដល់​គ្រប់​គ្នា​ថា​ជា​មនុស្ស​ល្ងី‌ល្ងើ​ទេ។
4បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង
នោះ​កុំ​ថយ​ចេញ​ពី​ទីកន្លែង​របស់​ឯង​ឡើយ
ព្រោះ​ការ​សម្លូត​រមែង​រម្ងាប់​ទោស​យ៉ាង​ធំ។
5មាន​ការ​អាក្រក់​មួយ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ មើល​ទៅ​ដូច​ជា​កំហុស​ដែល​កើត​ពី​អ្នក​គ្រប់‌គ្រង​ដែរ 6គឺ​ថា ពួក​ល្ងី‌ល្ងើ​បាន​តាំង​ឡើង​នៅ​ទី​ខ្ពស់ តែ​ពួក​ដែល​មាន​ត្រកូល​ខ្ពស់ គេ​អង្គុយ​នៅ​កន្លែង​ទាប​ថោក​វិញ។ 7យើង​បាន​ឃើញ​ទាសករ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​ទាសករ​វិញ។
8អ្នក​ណា​ដែល​ជីក​រណ្តៅ
នឹង​ត្រូវ​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង
ហើយ​អ្នក​ណា​ដែល​ទម្លុះ​កំផែង​គេ
សត្វ​ពស់​នឹង​ចឹក​ខ្លួន។
9អ្នក​ណា​ដែល​រើ​ថ្ម​ចេញ
នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ
ហើយ​អ្នក​ណា​ដែល​ពុះ​ឧស
ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង។
10បើ​ដែក​រិល ម្ចាស់​មិន​សំលៀង​មុខ​ទេ
នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​ខ្លាំង
រីឯ​ប្រាជ្ញា​តែង​ជួយ​ឲ្យ​មាន​ជោគជ័យ។
11បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក
មាន​ប្រយោជន៍​អ្វី​ដល់​គ្រូ​អាយ‌លម្ពាយ​នោះ?
12ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់
របស់​មនុស្ស​មាន​ប្រាជ្ញា
នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ
តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ
13កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ
នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ
តែ​ដល់​ចុង​បំផុត​ពាក្យ​សម្ដី
វា​ជា​សេចក្ដី​ចម្កួត​យ៉ាង​សហ័ស
14មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន
ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ
ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន
នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន
15ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ
នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា
ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។
16ឱ​ស្រុក​អើយ វរ​ហើយ
កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង
ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង
គេ​បរិ‌ភោគ​ធំ​ពី​ព្រលឹម
17មាន​ពរ​ហើយ ឱ​ស្រុក​អើយ
កាល​ណា​ស្តេច​ឯង​ជា​ពូជ‌ពង្ស​មាន​ត្រកូល​ខ្ពស់
ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង
គេ​បរិ‌ភោគ​តាម​ត្រូវ​ពេល​វិញ
ដើម្បី​ឲ្យ​តែ​បាន​កម្លាំង
មិន​មែន​ឲ្យ​បាន​ស្រវឹង​ទេ
18ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់
ដោយ​ព្រោះ​តែ​ភាព​ខ្ជិល​ច្រអូស
ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ
បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ។
19មនុស្ស​តែង​ជប់‌លៀង
ដើម្បី​ឲ្យ​បាន​សើច​សប្បាយ
ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ
តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សម្រេច​ទាំង​អស់​បាន។
20កុំ​ជេរ​ប្រមាថ​ស្តេច​ឲ្យ​សោះ
សូម្បី​តែ​នៅ​ក្នុង​គំនិត​ឯង​ក៏​កុំ​ដែរ
ហើយ​កុំ​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​មាន
ទោះ​ទាំង​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​ផង
ខ្លាច​ក្រែង​សត្វ​ហើយ​លើ​អាកាស
នាំ​យក​សំឡេង​នោះ​ទៅ
ហើយ​សត្វ​ដែល​មាន​ស្លាប​វា
ថ្លែង​ប្រាប់​តាម​រឿង​នោះ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល