សាស្តា 9:12-18

សាស្តា 9:12-18 គកស១៦

ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​មួយ​រំពេច​ដែរ។ យើង​ក៏​ឃើញ​ប្រាជ្ញា​បែប​យ៉ាង​នេះ​ទៀត​នៅ​ក្រោម​ថ្ងៃ ហើយ​ប្រាជ្ញា​នោះ​ក៏​មើល​ទៅ​ដូច​ជា​ធំ​ប្រសើរ​ដល់​យើង​ដែរ។ គឺ​មាន​ទី​ក្រុង​មួយ​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​មួយ​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ។ រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ។ ខ្ញុំ​យល់​ថា ប្រាជ្ញា​វិសេស​ជាង​កម្លាំង ប៉ុន្តែ គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ។ ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សម្រែក​របស់​អ្នក ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ។ ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចម្បាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់ រមែង​បំផ្លាញ​ការ​ល្អ​ជា​ច្រើន។

អាន សាស្តា 9