អេភេសូរ 1:18-21

អេភេសូរ 1:18-21 គកស១៦

ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​បាន​ដឹង​ថា សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា ហើយ​ថា សម្បត្តិ​ជា​មត៌ក​ដ៏​មាន​សិរី​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ ជា​ព្រះ‌ចេស្តា​ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ​បារមី និង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​សម័យ​នេះ​ប៉ុណ្ណោះ តែ​នៅ​ឯ​បរ​លោក​ផង​ដែរ។

អាន អេភេសូរ 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូរ 1:18-21