នាង​អេសធើរ 10

10
1ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ដី​គោក និង​នៅ​លើ​កោះ​នានា​ក្នុង​ផ្ទៃ​សមុទ្រ ឲ្យ​បង់​ពន្ធ​ដា។ 2រី​ឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​របស់​ស្ដេច ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​ដ៏​ខ្ពង់​ខ្ពស់​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក សុទ្ធ​តែ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​របាក្សត្រ​របស់​ស្តេចស្រុក​មេឌី និង​ស្រុក​ពើស៊ីរ។ 3ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា មាន​តំណែង​បន្ទាប់​ពីព្រះ‌បាទ​អ័ហា‌ស៊ូរុស លោក​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ហើយ​ពួក​បង​ប្អូន​របស់​លោក​យ៉ាង​ច្រើន​គោរព​រាប់​អាន​លោក ព្រោះ​លោក​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ប្រជា‌ជន​របស់​លោក ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​មនុស្ស​ទាំង​អស់។:៚

ទើបបានជ្រើសរើសហើយ៖

នាង​អេសធើរ 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល