នាងអេសធើរ ពាក្យលំនាំ
ពាក្យលំនាំ
គម្ពីរនាងអេសធើរ រៀបរាប់អំពីរបៀបដែលជនជាតិយូដារួចផុតពីការប្រល័យពូជសាសន៍។ ហេតុការណ៍នេះកើតមាននៅជំនាន់ដែលចក្រភពពើរស៊ីត្រួតត្រាលើមជ្ឈិមបូព៌ាប្រទេស គឺចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី។ ជនជាតិយូដាមួយចំនួនធំ ដែលត្រូវគេកៀរទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ពុំបានវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ក្រោយពេលជនជាតិបាប៊ីឡូនបែកស្រុក (ឆ្នាំ ៥៣៩ មុន គ.ស.) នោះឡើយ។ ជនជាតិយូដាទាំងនោះ តែងជួបប្រទះនូវការប្រឆាំងពីសំណាក់ជាតិសាសន៍ផ្សេងៗដែលរស់នៅជាមួយពួកគេ ដ្បិតជនជាតិយូដាមានជំនឿសាសនា និងទំនៀមទម្លាប់ ខុសប្លែកពីសាសន៍ដទៃ។ កណ្ឌគម្ពីរនេះរៀបរាប់ប្រាប់យើងអំពីវិវាទរវាងលោកហាម៉ាន ជាមហាមន្ត្រីរបស់ព្រះបាទអ័ហាស៊ូរុសនឹងលោកម៉ាដេកាយជាជនជាតិយូដា ដែលបណ្ដាលឲ្យមានគម្រោងការប្រល័យពូជសាសន៍យូដាទាំងមូល។ ប៉ុន្តែ នាងអេសធើរ ជាក្មួយរបស់លោកម៉ាដេកាយ បានឡើងទៅជាអគ្គមហេសី ហើយរំដោះជនជាតិយូដាឲ្យរួចផុតពីការប្រល័យពូជសាសន៍។ ថ្ងៃដែលគេគ្រោងទុកដើម្បីប្រល័យពូជសាសន៍យូដា បានក្លាយទៅជាថ្ងៃដែលជនជាតិយូដាប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនទៅវិញ ហើយថ្ងៃនោះជាដើមកំណើតនៃពិធីបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះ «បុណ្យពួរីម»។ គម្ពីរនាងអេសធើរ បង្ហាញឲ្យយើងឃើញនូវគំនិតជាតិនិយមរបស់ជនជាតិយូដា ដែលជំរុញឲ្យពួកគេមានបំណងសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ គំនិតសងសឹកនេះ ជាប្រតិកម្មនឹងការប្រកាន់ពូជសាសន៍ ព្រមទាំងអំពើហិង្សារបស់សាសន៍ដទៃចំពោះជនជាតិយូដា។ គម្ពីរនាងអេសធើរធ្វើឲ្យយើងចងចាំថា ការប្រកាន់ពូជសាសន៍ ការមិនព្រមទទួលអ្នកដទៃ បង្កឲ្យមានតែអំពើហិង្សា ហើយអំពើហិង្សា បង្កឲ្យមានតែអំពើហិង្សារឹតតែខ្លាំងថែមទៀត។
នៅជំនាន់មួយដែលជនជាតិយូដាបាត់បង់បូរណភាពទឹកដី ហើយស្ថិតនៅក្រោមអំណាចត្រួតត្រារបស់សាសន៍ដទៃ ពួកគេលែងមានសង្ឃឹមថានឹងទទួលឯករាជ្យជាតិទៀតហើយ។ រឿង «ព្រះនាងអេសធើរ» រំឭកពួកគេអំពីការរំដោះមួយដ៏ធំធេង ដែលផ្តល់ឲ្យពួកគេមានសេចក្ដីសង្ឃឹមឡើងវិញ។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: