អេសេគាល 27
27
ទំនួញស្តីអំពីក្រុងទីរ៉ុស
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«ឯអ្នក កូនមនុស្សអើយ ចូរទួញទំនួញពីទីក្រុងទីរ៉ុស 3ត្រូវប្រាប់ដល់ក្រុងទីរ៉ុសថា អស់អ្នកដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសម្រាប់ជនជាតិនៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ទីរ៉ុសអើយ អ្នកបានពោលថា
យើងមានលម្អគ្រប់លក្ខណ៍ហើយ។
4ព្រំដែនរបស់អ្នកនៅកណ្ដាលសមុទ្រ
ពួកអ្នកដែលបានសង់អ្នក
គេបានធ្វើឲ្យអ្នកមានលម្អពេញខ្នាតហើយ។
5ក្តាររបស់អ្នកសុទ្ធតែជាឈើកកោះពីស្រុកសេនារ
គេបានយកដើមតាត្រៅពីព្រៃល្បាណូន
មកធ្វើជាដងក្តោងសម្រាប់អ្នក។
6គ្រប់ដងចែវរបស់អ្នកធ្វើពីឈើម៉ៃសាក់ពីស្រុកបាសាន
គេបានធ្វើជើងម៉ាពីឈើគ្រញូង
ពីកោះគីទីម ដាំដោយភ្លុក។
7ស្លាបក្តោងអ្នកធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត
ចម្រុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ
ដើម្បីទុកជាទង់ជ័យដល់អ្នក
ហើយមានសំពត់ពណ៌ខៀវ
និងពណ៌ស្វាយពីកោះអេលីសា ធ្វើជាពិតាន។
8ពួកអ្នកនៅក្រុងស៊ីដូន និងអើវ៉ាឌ
ជាអ្នកចែវរបស់អ្នក ឱទីរ៉ុសអើយ
ពួកអ្នកប្រាជ្ញនៅក្នុងអ្នក គេជាមេតម្រង់សំពៅ។
9ពួកអ្នកចាស់ៗ
និងពួកអ្នកប្រាជ្ញាពីក្រុងកេបាលក៏នៅក្នុងអ្នក
ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ
និងពួកជើងឈ្នួល ក៏នៅក្នុងអ្នក
ដើម្បីលក់ដូរទំនិញរបស់អ្នក។
10មានសាសន៍ពើស៊ី សាសន៍លូឌ
និងសាសន៍ពូតនៅក្នុងកងទ័ពរបស់អ្នក
គឺជាពួកថ្នឹកចម្បាំងរបស់អ្នក គេបានពាក់ព្យួរខែល
និងមួកសឹកនៅក្នុងអ្នក
ក៏នាំឲ្យសេចក្ដីលម្អរបស់អ្នកបានកាន់តែរុងរឿង។
11ពួកក្រុងអើវ៉ាឌ និងពួកហេឡិច
ជាអ្នកការពារនៅលើកំផែងជុំវិញ
ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់អ្នក
គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ
ពួកនោះបានធ្វើឲ្យសេចក្ដីលម្អរបស់អ្នកបានពេញខ្នាត។
12ពួកស្រុកតើស៊ីសជាអ្នកជំនួញជាមួយអ្នក ដោយព្រោះអ្នកមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត និងសំណឲ្យបានទំនិញពីអ្នក។ 13ពួកយ៉ាវ៉ាន ពួកទូបាល និងពួកមែសេកជាអ្នកជំនួញជាមួយអ្នក គេដូរខ្លួនមនុស្ស ព្រមទាំងគ្រឿងប្រដាប់លង្ហិនឲ្យបានទំនិញរបស់អ្នក។ 14ឯពួកវង្សតូកាម៉ា គេដូរសេះជិះ សេះចម្បាំង និងលាកាត់ឲ្យបានទំនិញរបស់អ្នក។ 15ពួកស្រុកដេដាន់ដែលធ្វើជំនួញជាមួយអ្នក ដៃអ្នកបានលក់ដូរនៅកោះជាច្រើន ហើយគេបានដឹកភ្លុក និងឈើគ្រញូងមកឲ្យអ្នកវិញ។ 16ស្រុកស៊ីរី ដែលរកស៊ីជាមួយអ្នកដែរ ដោយព្រោះស្នាដៃដ៏បរិបូររបស់អ្នក គេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម និងត្បូងទទឹមឲ្យបានទំនិញរបស់អ្នក។ 17ស្រុកយូដា និងអ៊ីស្រាអែល គេជាអ្នកជំនួញជាមួយអ្នក គេយកស្រូវសាលីពីស្រុកមីនីត បង្អែម ទឹកឃ្មុំ និងប្រេង ហើយប្រទាលមុខសះមកដូរនឹងទំនិញរបស់អ្នក។ 18ពួកដាម៉ាសក៏ជួញប្រែជាមួយអ្នកឲ្យបានស្នាដៃដ៏បរិបូររបស់អ្នក ដោយព្រោះអ្នកមានទ្រព្យសម្បត្តិគ្រប់មុខយ៉ាងសន្ធឹក គេដូរដោយស្រាទំពាំងបាយជូរពីស្រុកហេលបូន និងរោមចៀមស។ 19ពួកវេដាន់ និងយ៉ាវ៉ាន គេបានដូរអំបោះឲ្យបានទំនិញអ្នក មានទាំងដែកថែប កំញាន និងឫសកន្ធាយ នៅក្នុងទំនិញរបស់អ្នក។ 20ស្រុកដេដាន់ធ្វើជំនួញជាមួយអ្នក ដោយសំពត់មានតម្លៃសម្រាប់ជិះសេះ។ 21ស្រុកអារ៉ាប់ ហើយពួកចៅហ្វាយនៅស្រុកកេដារទាំងប៉ុន្មាន ជាអ្នកជំនួញជាមួយអ្នក គេលក់កូនចៀម ចៀមឈ្មោល និងពពែដល់អ្នក។ 22ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែជាមួយអ្នក គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានតម្លៃគ្រប់មុខ និងមាសដូរនឹងទំនិញរបស់អ្នក។ 23ស្រុកខារ៉ាន ស្រុកកាននេ និងស្រុកអេដែន ព្រមទាំងពួកឈ្នួញនៃស្រុកសេបា អាសស៊ើរ និងគីលម៉ាឌ ជាអ្នកធ្វើជំនួញជាមួយអ្នក។ 24ពួកទាំងនេះបានយកទំនិញយ៉ាងល្អ វេចដោយសំពត់ពណ៌ខៀវ ហើយប៉ាក់ និងសម្លៀកបំពាក់មានតម្លៃដាក់ចុះក្នុងហិបធ្វើពីឈើតាត្រៅ ហើយចងដោយខ្សែ មកលក់ដូរជាមួយអ្នក។ 25អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញអ្នក អ្នកបានចម្រើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្ដាលសមុទ្រនោះ។
26ពួកអ្នកចែវរបស់អ្នក គេបាននាំអ្នកទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យអ្នកបែកធ្លាយ នៅកណ្ដាលសមុទ្រ។ 27អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់អ្នក ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់អ្នក ហើយពួកទាហានដែលនៅក្នុងអ្នក និងបណ្ដាជនទាំងប៉ុន្មានដែលនៅកណ្ដាលអ្នក គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលអ្នកត្រូវអន្តរាយនោះ។ 28កាលណាសូរសម្រែកនៃពួកនាយរបស់អ្នកបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ។ 29ពួកអ្នកចែវទាំងប៉ុន្មាន ពួកជើងឈ្នួល និងពួកនាយសំពៅតាមផ្លូវសមុទ្រ គេនឹងឡើងពីនាវារបស់គេមកឈរនៅលើច្រាំង។ 30គេនឹងបន្លឺសំឡេងឡើងឲ្យឮគ្របលើអ្នក គេនឹងយំខ្សឹកខ្សួល ព្រមទាំងបាចធូលីដីទៅលើក្បាល ហើយដេកននៀលនៅក្នុងផេះ។ 31គេនឹងកោរសក់ដោយព្រោះអ្នក ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយអ្នក ដោយចិត្តជូរចត់ ហើយដោយទំនួញយ៉ាងខ្សឹកខ្សួល 32កាលគេកំពុងតែទ្រហោយំ នោះគេនឹងចាប់ផ្តើមទួញទំនួញដោយព្រោះអ្នក គេនឹងទួញថា តើមានអ្នកណាដូចជាទីរ៉ុស ដែលត្រូវបំផ្លាញនៅកណ្ដាលសមុទ្រដូច្នេះ? 33កាលណាទំនិញរបស់អ្នកចេញទៅតាមផ្លូវសមុទ្រ នោះអ្នកបានចម្អែតដល់សាសន៍ជាច្រើន អ្នកបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូររបស់អ្នក។ 34នៅគ្រាដែលអ្នកត្រូវអន្តរាយនៅក្នុងសមុទ្រ នោះទំនិញ និងពួកអ្នកទាំងប៉ុន្មានបានធ្លាក់ទៅបាទសមុទ្រជាមួយអ្នកដែរ។ 35ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរអ្នក ហើយពួកស្តេចភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត។ 36ពួកអ្នកជំនួញនៅអស់ទាំងសាសន៍ គេធ្វើស៊ីសស៊ូសឲ្យអ្នក អ្នកបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមានជារៀងរហូតតទៅ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: