អេសេគាល 30
30
ព្រះអម្ចាស់ដាក់ទោសស្រុកអេស៊ីព្ទ
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ
ចូរទ្រហោយំថា ថ្ងៃនោះវេទនាម៉្លេះ!
3ដ្បិតថ្ងៃនោះជិតដល់ហើយ
គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ
ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
4នឹងមានដាវមកលើស្រុកអេស៊ីព្ទ
ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី
គឺក្នុងកាលដែលមនុស្សត្រូវរបួស
ដួលនៅក្នុងស្រុកអេស៊ីព្ទ
គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ
ហើយឫសវានឹងត្រូវបំផ្លាញបង់
5ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត
សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា
ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត
គេនឹងដួលដោយដាវទៅជាមួយគ្នា។
6ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ
គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា
នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ
នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេន
រហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
7ហើយគេនឹងត្រូវស្ងាត់ច្រៀប
នៅកណ្ដាលស្រុកទាំងប៉ុន្មាន
ដែលត្រូវចោលស្ងាត់
អស់ទាំងទីក្រុងរបស់ស្រុកនោះ
នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ។
8ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
គឺក្នុងកាលដែលយើងបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ
ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ។
9នៅថ្ងៃនោះ ពួកទូតនឹងចេញពីយើងទៅ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើល៍! ថ្ងៃនោះមកហើយ»។
10ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«យើងនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ
ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន។
11ស្តេចនោះ និងពួកប្រជារាស្ត្រ
គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍
គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ
ហើយហូតដាវទាស់នឹងស្រុកនោះ
ព្រមទាំងបំពេញដោយសាកសព
នៃមនុស្សដែលគេសម្លាប់។
12យើងនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួត
ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្ដាប់ដៃ
នៃមនុស្សអាក្រក់
ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប
ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះ
ដោយសារដៃនៃពួកអ្នកដទៃ គឺយើងនេះ
ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ»។
13ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«យើងនឹងបំផ្លាញអស់ទាំងរូបព្រះ
ហើយធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូព
នឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត
យើងនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ។
14នឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប
ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន
ហើយសម្រេចសេចក្ដីយុត្តិធម៌ដល់ក្រុងថេបផង។
15យើងនឹងចាក់សេចក្ដីឃោរឃៅ
របស់យើងទៅលើស្រុកសីន
ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ
ហើយកាត់ពួកបណ្ដាជនចេញពីក្រុងថេប។
16យើងនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ
ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង
ក្រុងថេបនឹងត្រូវបាក់បែក
ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ។
17ពួកកំលោះៗនៃក្រុងអាវេន និងក្រុងភី-បែសែត
គេនឹងដួលចុះដោយដាវ
ទីក្រុងទាំងនោះនឹងត្រូវនាំទៅជាឈ្លើយ។
18នៅត្រង់ក្រុងតាហាពេនេស ថ្ងៃនឹងត្រូវងងឹត
ក្នុងកាលដែលយើងបំបាក់នឹម ស្រុកអេស៊ីព្ទនៅទីនោះ
ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ
ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ
ហើយពួកកូនស្រីទាំងប៉ុន្មាន
នឹងត្រូវដឹកនាំទៅជាឈ្លើយ។
19គឺយ៉ាងនោះដែលយើងនឹងសម្រេច
សេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ
គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ព្រះបន្ទូលប្រឆាំងនឹងផារ៉ោន
20នៅឆ្នាំទីដប់មួយ ខែទីមួយ ថ្ងៃទីប្រាំពី ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 21«កូនមនុស្សអើយ យើងបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកម្លាំងអាចកាន់ដាវទៀតបានឡើយ។ 22ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ យើងនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះ យើងនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា។ 23យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេទៅគ្រប់ស្រុក។ 24យើងនឹងចម្រើនកម្លាំងដៃស្តេចបាប៊ីឡូន ហើយដាក់ដាវយើងទៅក្នុងដៃវា តែយើងនឹងបំបាក់ដៃទាំងពីររបស់ផារ៉ោន ហើយស្តេចបាប៊ីឡូននឹងថ្ងូរ ដូចជាមនុស្សដែលត្រូវរបួសដល់ស្លាប់។ 25យើងនឹងជ្រោងដៃស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងដាក់ដាវរបស់យើងទៅក្នុងដៃស្តេចបាប៊ីឡូន ហើយពេលស្ដេចលូកដាវនោះទៅលើស្រុកអេស៊ីព្ទ។ 26យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេឲ្យទៅនៅគ្រប់ស្រុក នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies