អេសេគាល 38
38
ការឈ្លានពានរបស់ស្តេចកុក
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរបែរមុខទៅខាងសាសន៍កុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាល ត្រូវថ្លែងទំនាយទាស់នឹងវាថា 3ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក 4យើងនឹងធ្វើឲ្យអ្នកបែរមក យើងនឹងដាក់តម្ពក់នៅថ្គាមអ្នក ហើយនាំអ្នកចេញមក ព្រមទាំងពលទ័ពអ្នកទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នា។ 5មានសាសន៍ពើស៊ី សាសន៍អេធីយ៉ូពី និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក 6ហើយមានទាំងសាសន៍កូមើរ និងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត និងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយអ្នកផង។
7ចូរឲ្យអ្នកបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងអ្នក និងបណ្ដាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯអ្នក ហើយឲ្យអ្នកធ្វើជាមេទ័ពដល់គេចុះ 8ក្រោយយូរថ្ងៃទៅ នោះអ្នកនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះអ្នកនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ គេនឹងរស់នៅដោយសុខសាន្តទាំងអស់គ្នា។ 9អ្នកនឹងឡើងមក គឺមកដូចជាខ្យល់ព្យុះ ហើយអ្នក និងពួកកកកុញទាំងប៉ុន្មានរបស់អ្នក ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក។
10ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តអ្នក ហើយអ្នកនឹងបង្កើតកិច្ចកលអាក្រក់ 11អ្នកនឹងថា យើងនឹងឡើងទៅស្រុកដែលនៅចំហ យើងនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ 12ដើម្បីនឹងចាប់យកជ័យភណ្ឌ និងរំពា ហើយត្រឡប់ទៅទាស់នឹងកន្លែងបាក់បែក ដែលមានមនុស្សរស់នៅឡើងវិញ ហើយទាស់នឹងបណ្ដាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចម្រើនបានហ្វូងសត្វ និងទ្រព្យសម្បត្តិ ក៏នៅចំកណ្ដាលផែនដី។ 13ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងពួកមេដឹកនាំ ទាំងប៉ុន្មានរបស់គេ នឹងសួរមកអ្នកថា "តើលោកមកចាប់យកជ័យភណ្ឌឬ? តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ? តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ ទ្រព្យសម្បត្តិ និងយកជ័យភណ្ឌយ៉ាងច្រើនឬ?"។
14ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ហើយប្រាប់សាសន៍កុកថា៖ «ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង បាននៅដោយសុខសាន្ត នោះតើអ្នកមិនបានដឹងទេឬ? 15អ្នកនឹងចេញពីកន្លែងរបស់អ្នក គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយអ្នកផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា។ 16អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។
17ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ្នកឬ ដែលយើងបាននិយាយកាលពីដើម តាមរយៈពួកអ្នកបម្រើរបស់យើង គឺពួកហោរានៃសាសន៍អ៊ីស្រាអែល នៅគ្រានោះដែលបានទាយជាយូរឆ្នាំមក ដោយថា យើងនឹងនាំអ្នកមកទាស់នឹងគេនោះ។ 18ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ កាលណាសាសន៍កុកមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់យើងនឹងឆួលឡើងនៅច្រមុះយើង 19ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់យើង និងភ្លើងនៃសេចក្ដីក្រោធរបស់យើង ដែលយើងបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល 20បានជាទាំងត្រីសមុទ្រ និងសត្វហើរលើអាកាស សត្វព្រៃ និងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះយើង ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចម្រេះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី។ 21ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងហៅឲ្យមានដាវមកទាស់នឹងស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង នោះដាវរបស់មនុស្សទាំងឡាយ នឹងកាប់សម្លាប់គ្នាឯង។ 22យើងនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម យើងនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើនដែលមកជាមួយផង។ 23យើងនឹងតម្កើងខ្លួនយើង ហើយតាំងខ្លួនយើងជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់យើងនៅនឹងមុខ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 38: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: