អេសេគាល 40
40
និមិត្តស្តីអំពីព្រះវិហារថ្មី
1នៅឆ្នាំទីម្ភៃប្រាំនៃការដែលគេចាប់យើងមកជាឈ្លើយ ដល់ថ្ងៃទីដប់ ខែទីដប់ដើមឆ្នាំ គឺក្នុងឆ្នាំទីដប់បួន ក្រោយពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះ ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយព្រះអង្គនាំខ្ញុំទៅទីនោះ។ 2ព្រះអង្គបាននាំខ្ញុំទៅស្រុកអ៊ីស្រាអែល ដោយនិមិត្តរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំមួយយ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង។ 3ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។ 4មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់គ្រប់ទាំងអស់ ដែលយើងបង្ហាញដល់អ្នក ដ្បិតបាននាំអ្នកមកនៅទីនេះ ប្រយោជន៍ឲ្យយើងបានបង្ហាញទាំងអស់នេះដល់អ្នក ដូច្នេះ ចូរប្រាប់ទាំងអស់ដែលអ្នកឃើញដល់ពួកវង្សអ៊ីស្រាអែលផង។
5មានកំផែងនៅព័ទ្ធជុំវិញខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសម្រាប់វាស់ប្រវែងប្រាំមួយហត្ថ ដែលក្នុងមួយហត្ថនោះ ត្រូវជាមួយហត្ថមួយទះ ដូច្នេះ លោកក៏វាស់កម្រាស់កំផែងនោះត្រូវជាមួយខ្នាតបបុស ហើយកម្ពស់ក៏មួយខ្នាតនោះដែរ។ 6លោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបានមួយខ្នាត ហើយទទឹងមួយទៀត ក៏បានមួយខ្នាតដូចគ្នា។ 7គ្រប់បន្ទប់ មានបណ្តោយមួយខ្នាត និងទទឹងមួយខ្នាត ឯប្រឡោះកណ្ដាលបន្ទប់ទាំងនោះ មានប្រាំហត្ថ ហើយមាត់ទ្វារថែវនៃទ្វារខាងក្នុងក៏មួយខ្នាតដែរ។ 8លោកក៏វាស់ថែវទ្វារខាងក្នុង បានមួយខ្នាត 9រួចលោកវាស់ថែវបានប្រាំបីហត្ថ ហើយសសរថែវនោះបានពីរហត្ថ ឯថែវនៃទ្វារកំផែងនោះនៅខាងក្នុង។ 10មានបន្ទប់ម្ខាងបីនៅទ្វារខាងកើត ទាំងបីមានទំហំដូចគ្នា ហើយសសរក៏មានទំហំដូចគ្នាដែរ។ 11លោកក៏វាស់ទទឹងផ្លូវចូលតាមទ្វារកំផែងបានដប់ហត្ថ ហើយបណ្តោយបានដប់បីហត្ថ។ 12មានរបងមួយហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងសងខាង បន្ទប់ទាំងនោះមានទំហំប្រាំមួយហត្ថបួនជ្រុងស្មើ។ 13លោកក៏វាស់ពីដំបូលបន្ទប់មួយ ដល់ដំបូលបន្ទប់ម្ខាង ដែលនៅទល់មុខគ្នាមានប្រវែងម្ភៃប្រាំហត្ថ។ 14លោកក៏វាស់បន្ទប់នោះ បណ្ដោយមានប្រវែងម្ភៃហត្ថ ហើយមានទីលាននៅព័ទ្ធជុំវិញទ្វារកំផែង។ 15តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខថែវខាងក្នុងនៃទ្វារនោះបានហាសិបហត្ថ។ 16បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារមានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង និងនៅសសរនីមួយៗមានឆ្លាក់រូបដើមលម៉ើ។
17បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្រៅ ឃើញមានបន្ទប់ និងកម្រាលថ្មដែលធ្វើសម្រាប់ទីលាននៅជុំវិញ គឺមានបន្ទប់សាមសិប នៅលើកម្រាលថ្មនោះ។ 18កម្រាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកម្រាលថ្មជាន់ក្រោម។ 19លោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបានមួយរយហត្ថ ទាំងខាងកើត និងខាងជើង។
20លោកក៏វាស់បណ្តោយ និងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង។ 21មានបន្ទប់បីខាងនេះ និងបីខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទីមួយ គឺបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ 22បង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ។ 23មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើត រួចលោកវាស់ពីទ្វារមួយទៅទ្វារមួយទៀតបានមួយរយហត្ថ។
24លោកក៏នាំខ្ញុំទៅខាងត្បូង ឃើញមានទ្វារមួយ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ 25ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបានហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ 26ក៏មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើមួយខាងនេះ ហើយមួយខាងនោះ។ 27មានទ្វារមួយបើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែងមួយ ទៅដល់ទ្វារកំផែងមួយទៀត ខាងត្បូងនោះបានមួយរយហត្ថ។
28លោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ។ 29បន្ទប់នីមួយៗ ទាំងសសរ និងខ្លោងទ្វារមានទំហំដូចគ្នា មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថដូចគ្នា។ 30មានខ្លោងទ្វារនៅជុំវិញបណ្តោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។ 31ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើនៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅទ្វារនោះមានប្រាំបីថ្នាក់។
32បន្ទាប់មក លោកនាំខ្ញុំទៅទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ។ 33បន្ទប់នីមួយៗ និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ 34ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅ មានក្បាច់ដើមលម៉ើនៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅទ្វារនោះ មានប្រាំបីថ្នាក់ដែរ។
35លោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ។ 36បន្ទប់ទាំងប៉ុន្មាន សសរ និងខ្លោងទ្វារ ក៏មានបង្អួចនៅជុំវិញ ទ្វារនោះមានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថដូចគ្នា។ 37សសរទាំងប៉ុន្មានក៏បែរទៅទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មានប្រាំបីថ្នាក់ដែរ។
38មានបន្ទប់មួយដែលមានទ្វារក្បែរសសរនៅត្រង់ទ្វារកំផែង គឺទីនោះដែលគេលាងតង្វាយដុត។ 39នៅថែវនៃទ្វារកំផែង មានតុពីរនៅខាងនេះ ហើយពីរខាងនោះ សម្រាប់សម្លាប់តង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជាដែលថ្វាយដោយព្រោះការរំលង។ 40ឯខាងក្រៅ ដែលឡើងទៅផ្លូវចូលទ្វារកំផែងទិសខាងជើង មានតុពីរ ហើយនៅម្ខាងទៀតរបស់ថែវនៃទ្វារកំផែងនោះក៏មានតុពីរដែរ។ 41មានតុបួនខាងនេះ ហើយបួនខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុប្រាំ សម្រាប់សម្លាប់យញ្ញបូជា។ 42មានតុបួនដាប់ពីថ្មប្រវែងមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ ហើយកម្ពស់មួយហត្ថសម្រាប់តង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សម្រាប់សម្លាប់តង្វាយដុត និងយញ្ញបូជានោះ។ 43មានតម្ពក់ប្រវែងមួយទះភ្ជាប់នឹងជញ្ជាំងជុំវិញ ឯសាច់នៃតង្វាយក៏នៅលើតុទាំងនោះ។
44នៅខាងក្រៅនៃទ្វារខាងក្នុង មានបន្ទប់ពីរនៅក្នុងទីលានខាងក្នុង មួយនៅជិតទ្វារទិសខាងជើង បែរមុខទៅទិសខាងត្បូង ហើយមួយទៀតនៅជិតទ្វារខាងកើត បែរមុខទៅទិសខាងជើង។ 45លោកក៏ប្រាប់ខ្ញុំថា បន្ទប់មួយនេះដែលបែរមុខទៅទិសខាងត្បូង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ 46ហើយបន្ទប់មួយដែលបែរមុខទៅទិសខាងជើង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយព្រះអង្គ។ 47លោកក៏វាស់ទីលានមានប្រវែងមួយរយហត្ថ ទទឹងមួយរយហត្ថ បួនជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។
ព្រះវិហារ
48បន្ទាប់មក លោកនាំខ្ញុំទៅឯថែវនៃព្រះវិហារ លោកវាស់សសរថែវនោះបានប្រាំហត្ថខាងនេះ និងប្រាំហត្ថខាងនោះ ហើយទទឹងទ្វារនោះបានប្រាំហត្ថខាងនេះ និងបីហត្ថខាងនោះ។ 49ប្រវែងរបស់ថែវនោះ មានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ ហើយគេឡើងទៅឯថែវនោះ តាមជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ម្ខាងៗមានមួយ។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 40: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: