អែសរ៉ា 3
3
ការរៀបចំកន្លែងថ្វាយបង្គំនៅក្រុងយេរូសាឡិមឡើងវិញ
1លុះដល់ខែទីប្រាំពីរ កាលពួកកូនចៅអ៊ីស្រាអែលរស់នៅតាមក្រុងរបស់ខ្លួន បណ្ដាជនបានមកជួបជុំគ្នានៅក្រុងយេរូសាឡិម ដូចមនុស្សតែម្នាក់។ 2ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។ 3គេដាក់អាសនានោះទៅលើគ្រឹះចាស់ ដ្បិតគេភ័យខ្លាចដោយព្រោះប្រជាជននៅស្រុកនោះ ហើយគេថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនា គឺគេថ្វាយតង្វាយដុតទាំងព្រឹក ទាំងល្ងាច។ 4ពួកគេប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតរាល់ថ្ងៃ ឲ្យត្រូវចំនួនតាមបញ្ញត្តិ ដែលបានតម្រូវតាមថ្ងៃនីមួយៗ 5ហើយចាប់ពីពេលនោះមក ពួកគេថ្វាយតង្វាយដុតជាប់ជាប្រចាំ តង្វាយសម្រាប់បុណ្យចូលខែ និងសម្រាប់បុណ្យដែលបានកំណត់ទុកទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ព្រមទាំងតង្វាយស្ម័គ្រចិត្តរបស់អស់អ្នកដែលយកមកថ្វាយព្រះយេហូវ៉ា។ 6ចាប់ពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ប៉ុន្តែ គ្រឹះរបស់ព្រះវិហារនៃព្រះយេហូវ៉ា មិនទាន់បានចាក់នៅឡើយទេ។ 7ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។
ការចាក់គ្រឹះព្រះវិហារ
8នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ ព្រមទាំងអស់អ្នកដែលបានចេញពីសណ្ឋានជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡិម បាននាំគ្នាចាប់ផ្ដើមធ្វើការ។ គេបានតែងតាំងពួកលេវី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឲ្យមើលខុសត្រូវលើកិច្ចការសាងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា។ 9ឯយេសួរ រួមទាំងពួកកូន និងបងប្អូនរបស់លោក កាឌមាល និងពួកកូនរបស់លោក ដែលជាពូជពង្សយូដា ព្រមទាំងពួកកូនរបស់ហេណាដាឌ និងពួកលេវី ជាកូនចៅ និងជាបងប្អូនរបស់គេដែរ រួមគ្នាត្រួតពិនិត្យមើលពួកជាង ដែលសាងសង់ព្រះដំណាក់របស់ព្រះ។
10នៅពេលពួកជាងបានចាក់គ្រឹះព្រះវិហាររបស់ព្រះយេហូវ៉ា ពួកសង្ឃដែលប្រដាប់ដោយសម្លៀកបំពាក់ជាសង្ឃ បានចេញមកទាំងកាន់ត្រែ ហើយពួកលេវី ជាកូនចៅរបស់អេសាភ កាន់ឈិង ដើម្បីសរសើរតម្កើងព្រះយេហូវ៉ា តាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល។ 11គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។ 12ប៉ុន្ដែ មានពួកសង្ឃជាច្រើន ព្រមទាំងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ជាមនុស្សចាស់ៗដែលបានឃើញព្រះដំណាក់ជំនាន់មុន នាំគ្នាយំជាខ្លាំង នៅពេលឃើញគេចាក់គ្រឹះព្រះដំណាក់នេះ តែក៏មានមនុស្សជាច្រើនស្រែកហ៊ោដោយអរសប្បាយដែរ 13ហេតុនេះហើយបានជាប្រជាជនមិនអាចដឹងថា សំឡេងណាដែលអរសប្បាយ និងសំឡេងណាដែលជាសំឡេងរបស់អ្នកដែលយំបានឡើយ ព្រោះប្រជាជនស្រែកយ៉ាងខ្លាំង ហើយសម្រែកនោះក៏ឮទៅឆ្ងាយ។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: