អែសរ៉ា 6
6
ព្រះរាជបញ្ជារបស់ព្រះបាទដារីយុស
1ដូច្នេះ ព្រះបាទដារីយុសបានចេញបញ្ជា ហើយគេក៏ស្រាវជ្រាវរកក្នុងមន្ទីរលិខិត ជាកន្លែងដែលតម្កល់ឯកសារនៅក្នុងក្រុងបាប៊ីឡូន។ 2គេរកឃើញក្រាំងមួយនៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី។ ក្រាំងនោះមានចែងថា៖ «កំណត់ហេតុ 3នៅឆ្នាំទីមួយ ក្នុងរជ្ជកាលព្រះបាទស៊ីរូស ស្ដេចបានចេញរាជបញ្ជា អំពីដំណើរព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមថា ត្រូវសង់ព្រះដំណាក់នោះឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះ ត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ 4ត្រូវរៀបថ្មធំៗបីជាន់ និងឈើមួយជាន់។ ឯប្រាក់ចំណាយ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ 5ចំណែកគ្រឿងប្រដាប់មាសប្រាក់នៃព្រះដំណាក់របស់ព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម មកក្រុងបាប៊ីឡូន ត្រូវប្រគល់ទៅវិញ យកទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិម ត្រូវដាក់ទាំងអស់នៅកន្លែងដើម នៅក្នុងព្រះដំណាក់របស់ព្រះ»។
6«ដូច្នេះ លោកថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ លោកសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខាងនាយទន្លេ ត្រូវនៅឲ្យឆ្ងាយពីទីនោះទៅ 7ទុកឲ្យពួកសាសន៍យូដាសង់ព្រះដំណាក់របស់ព្រះនេះតែគ្នាគេចុះ ត្រូវឲ្យទេសាភិបាលរបស់សាសន៍យូដា និងពួកចាស់ទុំរបស់សាសន៍យូដា សង់ព្រះដំណាក់របស់ព្រះនេះ ត្រង់កន្លែងដើម។ 8ម្យ៉ាងទៀត យើងចេញបង្គាប់ស្ដីអំពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដាទាំងនេះ សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះ គឺត្រូវបើកពីឃ្លាំងរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសម្រាប់នឹងចំណាយ ឲ្យគ្រប់ចំនួនកុំបីអាក់ខានឡើយ។ 9ឯអ្វីៗដែលគេត្រូវការ ទោះជាគោស្ទាវ ចៀមឈ្មោល និងកូនចៀមសម្រាប់ជាតង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមត្រូវការ នោះត្រូវបើកឲ្យពួកគេជារៀងរាល់ថ្ងៃកុំខាន 10ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច និងបុត្រារបស់ស្តេចមានព្រះជន្មយឺនយូរ។ 11យើងក៏ចេញបង្គាប់ផងដែរថា ប្រសិនបើអ្នកណាបំប្លែងសេចក្ដីបង្គាប់នេះ នោះត្រូវដោះធ្នឹមមួយពីផ្ទះរបស់អ្នកនោះ ហើយបញ្ឈរឡើង ដោតអ្នកនោះពីលើធ្នឹមនោះទៅ រួចត្រូវប្រើផ្ទះរបស់គេទុកជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។ 12សូមឲ្យព្រះដែលបានតាំងព្រះនាមរបស់ព្រះអង្គនៅទីនេះ ទម្លាក់ស្តេច ឬប្រជាជនណាដែលលូកដៃទៅបំប្លែងសេចក្ដីបង្គាប់នេះ ឬបំផ្លាញព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម។ យើង ដារីយុស បានចេញបង្គាប់ហើយ ដូច្នេះ ត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត»។
ព្រះវិហារបានសាងសង់ចប់ និងពិធីបុណ្យឆ្លង
13ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងសហការី ក៏បានអនុវត្តតាមរាជបញ្ជារបស់ព្រះបាទដារីយុស ដោយខ្នះខ្នែងបំផុត។ 14ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។ 15ព្រះដំណាក់នេះបានចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយុស។
16ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយឯទៀត នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះនេះ ដោយអំណរ។ 17គេបានថ្វាយគោឈ្មោលមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមបួនរយក្បាល ជាតង្វាយឆ្លងព្រះដំណាក់របស់ព្រះ និងពពែដប់ពីរ តាមចំនួនកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ជាតង្វាយលោះបាបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។ 18គេបានដាក់ពួកសង្ឃតាមផ្នែករបស់ពួកគេ និងពួកលេវីតាមផែ្នករបស់ពួកគេ សម្រាប់ធ្វើការងាររបស់ព្រះនៅក្រុងយេរូសាឡិម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
ការប្រារព្ធពិធីបុណ្យរំលង
19ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយនោះ បានប្រារព្ធពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ ។ 20ដ្បិតពួកសង្ឃ និងពួកលេវី បានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ដូច្នេះ គេបានសម្លាប់ចៀមនៃពិធីបុណ្យរំលង សម្រាប់ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ សម្រាប់ពួកសង្ឃជាបងប្អូនរបស់គេ និងសម្រាប់ខ្លួនគេផ្ទាល់។ 21ប្រជាជនអ៊ីស្រាអែលដែលបានវិលត្រឡប់ពីការជាប់ជាឈ្លើយ និងអស់អ្នកដែលបានញែកខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃ ដែលរស់នៅក្នុងស្រុក ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាបរិភោគអាហារនៃពិធីបុណ្យរំលង។ 22គេប្រារព្ធពិធីបុណ្យនំបុ័ងឥតដំបែ អស់រយៈពេលប្រាំពីរថ្ងៃដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យពួកគេអរសប្បាយ ហើយបានបង្វែរព្រះហឫទ័យរបស់ស្តេចស្រុកអាសស៊ើរ មកឯពួកគេ ដើម្បីឲ្យស្ដេចជួយគាំទ្រពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: