អែសរ៉ា ពាក្យលំនាំ
ពាក្យលំនាំ
គម្ពីរអែសរ៉ា រៀបរាប់ប្រវត្តិកូនចៅអ៊ីស្រាអែល បន្តពីគម្ពីររបាក្សត្រទី ១ និងទី ២ ហើយចងក្រងឡើងក្នុងគោលគំនិតតែមួយ និងទស្សនៈតែមួយដូចគម្ពីររបាក្សត្រដែរ។ គម្ពីរនេះចាប់ផ្តើមដោយរៀបរាប់អំពីរាជានុញ្ញាតរបស់ស្តេចស៊ីរូស ឲ្យកូនចៅយូដាវិលត្រឡប់ទៅសង់ព្រះវិហារនៅក្រុងយេរូសាឡិមឡើងវិញ (ជំពូក ១)។ ពេលនោះ កូនចៅយូដាដែលជាប់ជាឈ្លើយ នាំគ្នាវិលត្រឡប់ទៅស្រុកវិញ (ជំពូក ២)។ សកម្មភាពដំបូងបង្អស់ដែលពួកគេចាប់ផ្តើមធ្វើនៅក្រុងយេរូសាឡិម គឺដំឡើងអាសនា ហើយធ្វើពិធីថ្វាយបង្គំព្រះឡើងវិញ (ជំពូក ៣)។ ប៉ុន្តែ ពួកគេបានជួបប្រទះនឹងការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួន ដែលតម្រូវឲ្យមានទំនាក់ទំនងតាមសំបុត្រជាមួយរដ្ឋបាលពើស៊ី រហូតទាល់តែកូនចៅយូដាទទួលលិខិតបញ្ជាក់ពីព្រះចៅអធិរាជ ក្នុងការសាងសង់នេះ(ជំពូក ៤-៦)។
ប្រមាណមួយសតវត្សរ៍កន្លងមក គឺផ្នែកទីពីរនៃគម្ពីរនេះ មានរៀបរាប់អំពីសង្ឃអែសរ៉ា ទទួលរាជានុញ្ញាតពីស្តេចអើថាស៊ើកសេស ដើម្បីរៀបចំសកម្មភាពផ្នែកខាងជំនឿសាសនា នៅក្រុងយេរូសាឡិមឡើងវិញ។
ខ្លឹមសារនៃកណ្ឌគម្ពីរអែសរ៉ាសង្កត់ទៅលើជំនឿមុតមាំ និងជីវិតបរិសុទ្ធ ដែលប្រជារាស្ត្ររបស់ព្រះត្រូវតែប្រកាន់យក ហើយបង្ហាញអំពីទឹកចិត្តក្លាហាន និងការប្ដេជ្ញាចិត្តរបស់សង្ឃមួយរូប ដើម្បីណែនាំកូនចៅអ៊ីស្រាអែលឲ្យមានជំនឿត្រឹមត្រូវចំពោះព្រះឡើងវិញ។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: