កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។ ឥឡូវនេះ ខ្ញុំចង់នៅជាមួយអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចផ្លាស់ប្តូរសម្ដីរបស់ខ្ញុំ ដ្បិតខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។ អ្នករាល់គ្នាដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូនពីរនាក់ ម្នាក់កើតពីស្ដ្រីជាបាវបម្រើ ម្នាក់ទៀតកើតពីស្ដ្រីអ្នកជា ។ ប៉ុន្ដែ កូនដែលកើតពីស្ត្រីជាបាវបម្រើ ជាកូនកើតមកតាមសាច់ឈាម ឯកូនដែលកើតពីស្ត្រីអ្នកជាវិញ កើតមកតាមសេចក្ដីសន្យា។ នេះជាការប្រៀបធៀប ស្ត្រីទាំងពីរនេះជាគំរូនៃសេចក្ដីសញ្ញាពីរ មួយនៅភ្នំស៊ីណាយ ដែលបង្កើតកូនជាបាវបម្រើ នោះគឺនាងហាកា។ នាងហាការប្រៀបដូចជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ហើយក៏ដូចជាក្រុងយេរូសាឡិមសព្វថ្ងៃនេះដែរ ដ្បិតនាងនៅជាប់ជាបាវបម្រើជាមួយកូនចៅរបស់នាង។ ប៉ុន្ដែ ក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីអ្នកជា ហើយជាម្តាយរបស់យើង។ ដ្បិតមានសេចក្ដីចែងទុកមកថា «ឱស្ត្រីអារដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង! ឱស្ត្រីដែលមិនឈឺនឹងសម្រាលអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ព្រោះកូនរបស់ស្ត្រីដែលគេបោះបង់ចោលនោះ មានចំនួនច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត» ។ ឥឡូវនេះ បងប្អូនអើយ អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចលោកអ៊ីសាកដែរ។ ប៉ុន្ដែ នៅគ្រានោះ កូនដែលកើតមកតាមសាច់ឈាម បានធ្វើទុក្ខបៀតបៀនដល់កូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។ ប៉ុន្ដែ តើគម្ពីរចែងមកដូចម្ដេច? គឺថា «ចូរបណ្ដេញស្រ្ដីជាបាវបម្រើ និងកូនរបស់នាងចេញ ដ្បិតកូនរបស់ស្ត្រីជាបាវបម្រើមិនត្រូវទទួលមត៌កជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ» ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីជាបាវបម្រើទេ គឺជាកូនរបស់ស្ត្រីអ្នកជាវិញ។
អាន កាឡាទី 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 4:19-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ