លោកុប្បត្តិ 10
10
សាសន៍នានាដែលជាពូជពង្សរបស់លោកណូអេ
1នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
2កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 3កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា។ 4កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងដូដានីម ។ 5គឺអ្នកទាំងនោះហើយដែលបានបែកទៅរស់នៅតាមតំបន់ឆ្នេរសមុទ្រ។ នេះជាតំណវង្សរបស់យ៉ាផែត តាមស្រុក តាមភាសា តាមអំបូរ និងតាមជាតិសាសន៍របស់គេ។
6កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន។ 7កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា។ កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់។ 8គូសក៏បង្កើតនីមរ៉ុឌ ដែលជាមនុស្សខ្លាំងពូកែទីមួយនៅលើផែនដី។ 9គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ 10នគរដំបូងរបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ នៅស្រុកស៊ីណើរ។ 11គាត់ចេញពីស្រុកនោះ ទៅស្រុកអាសស៊ើរ ហើយសង់ក្រុងនីនីវេ រេហូបូត កាឡាស 12និងរេសែន ដែលនៅកណ្ដាលក្រុងនីនីវេ និងក្រុងកាឡាស ដែលជាក្រុងដ៏ធំ។ 13មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម 14ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) និងពួកកាប់ថោរីម។
15កាណានបង្កើតស៊ីដូនជាកូនច្បង និងហេត 16ព្រមទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី 17ពួកហេវី ពួកអើគី ពួកស៊ីនី 18ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។ ក្រោយមក អំបូរកាណានក៏បែកខ្ញែកគ្នា។ 19ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។ 20នេះជាតំណវង្សរបស់ហាំ តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។
21ឯសិមដែលជាឪពុករបស់ពួកកូនចៅហេប៊ើរ ហើយជាបងយ៉ាផែតក៏មានកូនដែរ។ 22កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម។ 23កូនរបស់អើរ៉ាម គឺអ៊ុស ហ៊ុល កេធើរ និងម៉ាស។ 24អើប៉ាក់សាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។ 25ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។ 26យ៉ុកថានបង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា 27ហាដូរ៉ាម អ៊ូសាល ឌីកឡា 28អូបាល អ័ប៊ីម៉ែល សេបា 29អូភា ហាវីឡា និងយ៉ូបាប់។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់យ៉ុកថាន។ 30ទឹកដីដែលគេរស់នៅ លាតសន្ធឹងចាប់តាំងពីមេសា ទៅខាងសេផា រហូតដល់តំបន់ភ្នំខាងកើត។ 31នេះជាតំណវង្សរបស់សិម តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។
32នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: