គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។ យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។ ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។
អាន លោកុប្បត្តិ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 12:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ