ហេព្រើរ 7
7
របៀបជាសង្ឃរបស់លោកម៉ិលគីស្សាដែក
1លោកម៉ិលគីស្សាដែក ជាស្តេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត បានជួបលោកអ័ប្រាហាំ ក្រោយពីបានបំផ្លាញពួកស្តេចនានា ហើយក៏បានជូនពរលោក 2លោកអ័ប្រាហាំបានយកចំណែកមួយភាគដប់ ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែក។ នាមរបស់ស្តេចអង្គនោះ ដំបូងមានន័យថា «ស្តេចនៃសេចក្តីសុចរិត» រួចមក លោកជាស្តេចក្រុងសាឡិម ដែលមានន័យថា «ស្តេចនៃសេចក្តីសុខសាន្ត»។ 3លោកគ្មានមាតាបិតា គ្មានពង្សាវតារ ក៏គ្មានដើមកំណើត ឬចុងបញ្ចប់ឡើយ គឺមានភាពដូចជាព្រះរាជបុត្រារបស់ព្រះ ហើយនៅជាសង្ឃរហូតតទៅ។
4ចូរពិចារណាមើលពីស្តេចអង្គនេះ ដែលមានឋានៈធំយ៉ាងណា បានជាលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង បានថ្វាយមួយភាគដប់ ពីអ្វីៗដែលលោករឹបអូសបាន។ 5រីឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបញ្ជាតាមក្រឹត្យវិន័យ ឲ្យហូតយកមួយភាគដប់ពីប្រជាជន គឺពីពួកបងប្អូនរបស់គេ ទោះបើអ្នកទាំងនោះជាពូជពង្សលោកអ័ប្រាហាំដូចគ្នាក៏ដោយ។ 6ប៉ុន្ដែ លោកម៉ិលគីស្សាដែកនេះ ដែលមិនជាប់សាច់ញាតិអ្វីនឹងគេ លោកបានទទួលចំណែកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយក៏ឲ្យពរដល់លោក ដែលបានទទួលសេចក្តីសន្យា។ 7ធម្មតា អ្នកធំតែងឲ្យពរអ្នកតូច យើងពុំអាចប្រកែកបានឡើយ។ 8ក្នុងករណីមួយនេះ មនុស្សដែលតែងតែស្លាប់ ទទួលតង្វាយមួយភាគដប់ តែក្នុងករណីមួយទៀត គឺម្នាក់ដែលគម្ពីរធ្វើបន្ទាល់ថា លោកមានជីវិតរស់នៅ។ 9គេអាចនិយាយបានថា លោកលេវីដែលទទួលតង្វាយមួយភាគដប់ លោកក៏បានថ្វាយមួយភាគដប់ តាមរយៈលោកអ័ប្រាហាំដែរ 10ដ្បិតកាលលោកម៉ិលគីស្សាដែកបានជួបលោកអ័ប្រាហាំ នោះលោកលេវីស្ថិតនៅក្នុងខ្លួនបុព្វបុរសរបស់លោកនៅឡើយ។
សង្ឃមួយផ្សេងទៀត ដូចលោកម៉ីលគីស្សាដែក
11ដូច្នេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍ តាមរយៈការងារជាសង្ឃខាងពួកលេវីទៅហើយ (ដ្បិតក្រោមការងារនោះ ប្រជាជនបានទទួលក្រឹត្យវិន័យ) តើចាំបាច់ឲ្យមានសង្ឃមួយទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអ្វី? 12ប្រសិនបើការងារជាសង្ឃមានការផ្លាស់ប្ដូរ នោះក្រឹត្យវិន័យក៏ត្រូវតែមានការផ្លាស់ប្ដូរដែរ។ 13ដ្បិតឯព្រះអង្គ ដែលសេចក្ដីទាំងនេះបានថ្លែងទុកមក ទ្រង់កើតពីកុលសម្ព័ន្ធមួយទៀត ដែលគ្មានអ្នកណាមួយធ្លាប់បានបម្រើនៅអាសនាឡើយ។ 14ព្រះអម្ចាស់នៃយើង បានប្រសូតពីកុលសម្ព័ន្ធយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍អ្វីអំពីកុលសម្ព័ន្ធនោះ ខាងឯការងារជាសង្ឃឡើយ។
15សេចក្ដីនេះក៏រឹងរឹតតែច្បាស់ថែមទៀត នៅពេលមានសង្ឃមួយផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក។ 16សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានបញ្ញត្តិខាងសាច់ឈាមទេ គឺតាមព្រះចេស្តានៃព្រះជន្មដ៏មិនចេះសាបសូន្យនោះវិញ។ 17ដ្បិតមានបន្ទាល់ពីព្រះអង្គថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។ 18ដូច្នេះ បញ្ញត្តិដែលមានពីមុន ត្រូវទុកមួយឡែក ព្រោះខ្សោយ ហើយឥតប្រយោជន៍ 19(ដ្បិតក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ)។ ម្យ៉ាងទៀត សេចក្តីសង្ឃឹមមួយដ៏ប្រសើរជាង បានចូលមក ដែលតាមរយៈសេចក្តីសង្ឃឹមនោះ យើងអាចចូលទៅជិតព្រះបាន។
20នេះមិនមែនដោយឥតមានពាក្យសម្បថឡើយ ដ្បិតអស់អ្នកដែលបានធ្វើជាសង្ឃពីមុន មានមុខងារជាសង្ឃ ដោយគ្មានសម្បថ 21តែព្រះអង្គនេះវិញ ទ្រង់បានទទួលមុខងារជាសង្ឃ មានទាំងពាក្យសម្បថ ដោយសារព្រះទ្រង់មានព្រះបន្ទូលមកកាន់ព្រះអង្គថា «ព្រះអម្ចាស់បានស្បថ ហើយទ្រង់មិនផ្លាស់ប្ដូរគំនិតឡើយថា "អ្នកជាសង្ឃនៅអស់កល្បជានិច្ច"» ។ 22ដូច្នេះ ព្រះយេស៊ូវបានត្រឡប់ជាអ្នកធានាសេចក្ដីសញ្ញាមួយដែលប្រសើរជាង។
23លើសពីនេះ ពីមុនពួកសង្ឃមានគ្នាជាច្រើន ព្រោះគេតែងតែស្លាប់ ពុំអាចបន្ដមុខងារនៅជាប់ស្ថិតស្ថេរបានឡើយ 24តែព្រះយេស៊ូវមានមុខងារជាសង្ឃជាប់ជាអចិន្ត្រៃយ៍ ព្រោះព្រះអង្គនៅជាប់អស់កល្បជានិច្ច។ 25ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
26ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។ 27ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។ 28ដ្បិតក្រឹត្យវិន័យតែងតាំងមនុស្សឲ្យធ្វើជាសម្តេចសង្ឃ ដោយគេមានភាពទន់ខ្សោយ តែពាក្យសម្បថដែលមកក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះរាជបុត្រា ដែលគ្រប់លក្ខណ៍នៅអស់កល្បជានិច្ចវិញ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: