ហូសេ 13
13
ការជំនុំជម្រះឥតឈប់ឈរធ្លាក់មកលើអ៊ីស្រាអែល
1ពីដើមកាលអេប្រាអិមនិយាយ
មនុស្សរន្ធត់ញាប់ញ័រ
គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល
តែគេមានទោសពីដំណើរព្រះបាល
ហើយក៏ស្លាប់ទៅ។
2ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប
គេសិតធ្វើរូបសម្រាប់ខ្លួនគេ
គឺគេយកប្រាក់របស់គេមកសិតធ្វើរូប
តាមទេពកោសល្យរបស់ខ្លួន
ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង
ហើយគេប្រកាសពីរូបទាំងនោះថា
"ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា
មកថើបរូបកូនគោនេះទៅ!"។
3ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម
ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់
ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ
ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
4ប៉ុន្ដែ យើងជាព្រះយេហូវ៉ា
ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ
អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ
ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5គឺយើងនេះហើយដែលថែទាំអ្នកនៅទីរហោស្ថាន
គឺនៅលើទឹកដីហួតហែង
6តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ
គេក៏បានបរិភោគឆ្អែតឆ្អន់
ហើយកាលគេបានស្កប់ស្កល់ហើយ
គេក៏មានចិត្តប៉ោងឡើង
ហេតុនេះហើយបានជាគេបំភ្លេចយើង។
7ដូច្នេះ យើងនឹងត្រឡប់ដូចជាសិង្ហដល់គេ
យើងនឹងលបចាំតាមផ្លូវដូចជាខ្លារខិន។
8យើងនឹងសង្រ្គុបលើគេ ដូចខ្លាឃ្មុំដែលព្រាត់កូន
យើងនឹងហែកស្រោមបេះដូងរបស់គេ
នៅទីនោះ យើងនឹងត្របាក់ស៊ីគេ ដូចសិង្ហញី
គឺនឹងហែកគេ ដូចសត្វព្រៃហែកចំណី។
9ឱអ៊ីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក
ដ្បិតអ្នកទាស់ប្រឆាំងនឹងយើង
គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
10ឥឡូវនេះ តើស្តេចរបស់អ្នកនៅឯណា
ម្ដេចមិនឃើញគេជួយសង្គ្រោះអ្នក
នៅតាមទីក្រុងទាំងប៉ុន្មានរបស់អ្នកផងទៅ?
តើពួកមេដឹកនាំរបស់អ្នក
គឺអស់អ្នកដែលអ្នកបានពោលទៅគេថា
"សូមឲ្យយើងមានស្តេច និងពួកមេដឹកនាំមក៍"
នោះនៅឯណា?
11យើងបានឲ្យអ្នកមានស្តេច ទាំងចិត្តយើងខឹង
ហើយក៏បានដកស្តេចនោះចេញ
ទាំងចិត្តយើងក្រេវក្រោធ។
12អំពើទុច្ចរិតរបស់អេប្រាអិមបានខ្ចប់ទុកហើយ
ឯអំពើបាបរបស់គេក៏បានសន្សំទុកដែរ។
13ការឈឺចាប់ដូចស្រ្ដីសម្រាលកូន បានមកដល់គេហើយ
គេជាកូនដែលអាប់ឥតប្រាជ្ញា
ដ្បិតដល់ពេលកើត វាមិនព្រមចេញពីផ្ទៃម្ដាយមកទេ។
14តើយើងត្រូវដោះគេចេញពីអំណាច
នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ?
តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ?
ឱសេចក្ដីស្លាប់អើយ
តើទុក្ខវេទនារបស់ឯងនៅឯណា?
ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ
តើការហិនវិនាសរបស់ឯងនៅឯណា?
សេចក្ដីអាណិតអាសូរពួនបាត់
ពីភ្នែករបស់យើងហើយ។
15ទោះបើគេបានចម្រុងចម្រើន
នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ
ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក
គឺជាខ្យល់របស់ព្រះយេហូវ៉ា
ដែលបក់មកពីទីរហោស្ថាន
នោះក្បាលទឹកគេនឹងរីងស្ងួត
រន្ធទឹករបស់គេនឹងហួតហែងទៅ
ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ
ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។
16 សាម៉ារីនឹងត្រូវរងទ្រាំទោសរបស់ខ្លួន
ព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន
គេនឹងដួលស្លាប់ដោយដាវ
កូនតូចៗរបស់គេនឹងត្រូវសត្រូវបោកខ្ទេចខ្ចី
ហើយស្ដ្រីដែលមានទម្ងន់នឹងត្រូវវះពោះ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ហូសេ 13
13
ការជំនុំជម្រះឥតឈប់ឈរធ្លាក់មកលើអ៊ីស្រាអែល
1ពីដើមកាលអេប្រាអិមនិយាយ
មនុស្សរន្ធត់ញាប់ញ័រ
គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល
តែគេមានទោសពីដំណើរព្រះបាល
ហើយក៏ស្លាប់ទៅ។
2ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប
គេសិតធ្វើរូបសម្រាប់ខ្លួនគេ
គឺគេយកប្រាក់របស់គេមកសិតធ្វើរូប
តាមទេពកោសល្យរបស់ខ្លួន
ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង
ហើយគេប្រកាសពីរូបទាំងនោះថា
"ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា
មកថើបរូបកូនគោនេះទៅ!"។
3ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម
ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់
ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ
ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
4ប៉ុន្ដែ យើងជាព្រះយេហូវ៉ា
ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ
អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ
ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5គឺយើងនេះហើយដែលថែទាំអ្នកនៅទីរហោស្ថាន
គឺនៅលើទឹកដីហួតហែង
6តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ
គេក៏បានបរិភោគឆ្អែតឆ្អន់
ហើយកាលគេបានស្កប់ស្កល់ហើយ
គេក៏មានចិត្តប៉ោងឡើង
ហេតុនេះហើយបានជាគេបំភ្លេចយើង។
7ដូច្នេះ យើងនឹងត្រឡប់ដូចជាសិង្ហដល់គេ
យើងនឹងលបចាំតាមផ្លូវដូចជាខ្លារខិន។
8យើងនឹងសង្រ្គុបលើគេ ដូចខ្លាឃ្មុំដែលព្រាត់កូន
យើងនឹងហែកស្រោមបេះដូងរបស់គេ
នៅទីនោះ យើងនឹងត្របាក់ស៊ីគេ ដូចសិង្ហញី
គឺនឹងហែកគេ ដូចសត្វព្រៃហែកចំណី។
9ឱអ៊ីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក
ដ្បិតអ្នកទាស់ប្រឆាំងនឹងយើង
គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
10ឥឡូវនេះ តើស្តេចរបស់អ្នកនៅឯណា
ម្ដេចមិនឃើញគេជួយសង្គ្រោះអ្នក
នៅតាមទីក្រុងទាំងប៉ុន្មានរបស់អ្នកផងទៅ?
តើពួកមេដឹកនាំរបស់អ្នក
គឺអស់អ្នកដែលអ្នកបានពោលទៅគេថា
"សូមឲ្យយើងមានស្តេច និងពួកមេដឹកនាំមក៍"
នោះនៅឯណា?
11យើងបានឲ្យអ្នកមានស្តេច ទាំងចិត្តយើងខឹង
ហើយក៏បានដកស្តេចនោះចេញ
ទាំងចិត្តយើងក្រេវក្រោធ។
12អំពើទុច្ចរិតរបស់អេប្រាអិមបានខ្ចប់ទុកហើយ
ឯអំពើបាបរបស់គេក៏បានសន្សំទុកដែរ។
13ការឈឺចាប់ដូចស្រ្ដីសម្រាលកូន បានមកដល់គេហើយ
គេជាកូនដែលអាប់ឥតប្រាជ្ញា
ដ្បិតដល់ពេលកើត វាមិនព្រមចេញពីផ្ទៃម្ដាយមកទេ។
14តើយើងត្រូវដោះគេចេញពីអំណាច
នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ?
តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ?
ឱសេចក្ដីស្លាប់អើយ
តើទុក្ខវេទនារបស់ឯងនៅឯណា?
ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ
តើការហិនវិនាសរបស់ឯងនៅឯណា?
សេចក្ដីអាណិតអាសូរពួនបាត់
ពីភ្នែករបស់យើងហើយ។
15ទោះបើគេបានចម្រុងចម្រើន
នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ
ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក
គឺជាខ្យល់របស់ព្រះយេហូវ៉ា
ដែលបក់មកពីទីរហោស្ថាន
នោះក្បាលទឹកគេនឹងរីងស្ងួត
រន្ធទឹករបស់គេនឹងហួតហែងទៅ
ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ
ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។
16 សាម៉ារីនឹងត្រូវរងទ្រាំទោសរបស់ខ្លួន
ព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន
គេនឹងដួលស្លាប់ដោយដាវ
កូនតូចៗរបស់គេនឹងត្រូវសត្រូវបោកខ្ទេចខ្ចី
ហើយស្ដ្រីដែលមានទម្ងន់នឹងត្រូវវះពោះ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies