ខ្ញុំនិយាយទៅនាងថា៖ «នាងត្រូវរស់នៅជាមួយខ្ញុំឲ្យបានយូរ មិនត្រូវធ្វើពេស្យាចារ ឬទៅធ្វើប្រពន្ធរបស់បុរសដទៃណាឡើយ ខ្ញុំក៏នឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលនឹងរស់នៅជាយូរអង្វែង ដោយគ្មានស្តេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា ឬបង្គោលគោរព ក៏គ្មានអេផូឌ ឬថេរ៉ាភីម ទេ។ ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
អាន ហូសេ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 3:3-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ