អេសាយ 30
30
គ្មានប្រយោជន៍ទេ ដែលយកអេស៊ីព្ទជាទីពឹងអាង
1ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
វេទនាដល់ពួកកូនចៅដែលរឹងចចេស
ជាពួកអ្នកប្រឹក្សាគ្នា តែមិនមែននឹងយើង
ហើយតាំងសញ្ញា តែមិនមែនតាមវិញ្ញាណរបស់យើងទេ
គឺជាការដែលបន្ថែមអំពើបាបទៅលើបាបរបស់គេទៀត។
2គេរៀបចំដំណើរចុះទៅឯស្រុកអេស៊ីព្ទ
ឥតមានសួរយោបល់យើងឡើយ
គេគិតចម្រើនកម្លាំង ដោយពឹងដល់កម្លាំងផារ៉ោន
ហើយជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ
3ដូច្នេះ កម្លាំងរបស់ផារ៉ោន
នឹងបានជាសេចក្ដីខ្មាសដល់អ្នករាល់គ្នាវិញ
ហើយការជ្រកកោនក្រោមម្លប់ស្រុកអេស៊ីព្ទ
នឹងបានជាសេចក្ដីវិលវល់ដល់អ្នកដែរ។
4ដ្បិតពួកចៅហ្វាយរបស់គេសុទ្ធតែនៅក្រុងសូអាន
ឯពួករាជទូតរបស់គេក៏បានមកដល់ក្រុងហានេសដែរ
5គេនឹងមានសេចក្ដីខ្មាសទាំងអស់គ្នា
ពីដំណើរសាសន៍នោះ
ដែលមិនអាចនឹងមានប្រយោជន៍ដល់គេឡើយ
ជាសាសន៍ដែលមិនមែនជាជំនួយ ឬជាប្រយោជន៍សោះ
គឺនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀលវិញ។
6នេះជាទំនាយអំពីសត្វនៅតំបន់ណេកិប។
គេផ្ទុកទ្រព្យសម្បត្តិរបស់គេនៅលើខ្នងលា
ហើយផ្ទុកសម្បត្តិរបស់គេនៅលើបូកសត្វអូដ្ឋ
ដឹកកាត់ស្រុកដែលមានទុក្ខលំបាក និងថប់ព្រួយ
ជាទីមានសិង្ហញី សិង្ហឈ្មោល
ពស់វែក និងពស់ភ្លើងហោះ
ដើម្បីទៅឯសាសន៍មួយ
ដែលគ្មានប្រយោជន៍ដល់គេសោះ។
7ព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ
ហើយជាឥតប្រយោជន៍ទទេ
ហេតុនោះបានជាយើងហៅគេថា
«រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម»។
ប្រជាជនដែលបះបោរ
8ចូរទៅឥឡូវ ឲ្យចារឹកសេចក្ដីនេះចុះនៅនឹងបន្ទះថ្ម
ហើយកត់ទុកក្នុងសៀវភៅទៅ
ដើម្បីនឹងទុកសម្រាប់ពេលទៅមុខជារៀងរហូត។
9ដ្បិតជនជាតិនេះចចេស ជាពួកកូនចៅភូតកុហក
គឺជាកូនចៅដែលមិនព្រមផ្ចង់ចិត្ត ស្តាប់ក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ាទេ
10គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ"
ហើយដល់ពួកហារាថា
កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់
ឲ្យយើងស្តាប់ឲ្យសោះ
គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ
ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
11ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ
ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍
អ៊ីស្រាអែលចេញពីមុខយើង"។
12ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលថា៖
ដោយព្រោះអ្នករាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ
ហើយទុកចិត្តនឹងការឆបោក និងការទទឹងទទែង
ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ
13បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក
ដែលហៀបនឹងរលំដល់អ្នករាល់គ្នា
ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់
ស្រាប់តែបាក់ចុះមកភ្លាមមួយរំពេច។
14ហើយព្រះអង្គនឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន
គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ
ទាល់តែរកបំណែកណាមួយ
ល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន
ឬនឹងដួសយកទឹកពីពាងមិនបានផង។
15ដ្បិតព្រះអម្ចាស់យេហូវ៉ា
ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលថា៖
អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ
ហើយបានសម្រាក
អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម
ហើយមានសេចក្ដីទុកចិត្ត
តែអ្នករាល់គ្នាមិនចូលចិត្តទេ
16គឺបានសបឆ្លើយថា
«ទេ យើងនឹងជិះសេះរត់ទៅ»
ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា
«យើងនឹងជិះសត្វលឿនដែរ»
ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា
17មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ
ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ
នៅសល់តែគ្នាតិច
ដូចជាបង្គោលមួយដោតនៅលើភ្នំធំ
ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។
ព្រះបន្ទូលសន្យាសម្រាប់ក្រុងស៊ីយ៉ូន
18ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស
នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ
ហើយទោះបើយ៉ាងនោះក៏ដោយ
គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង
ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក
ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។
មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
19ឱប្រជាជននៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ព្រះអង្គនឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាព្រះអង្គឮ នោះព្រះអង្គនឹងឆ្លើយមកអ្នក។ 20ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ 21កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ 22ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។
23យ៉ាងនោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសម្រាប់ពូជអ្នក ដើម្បីឲ្យអ្នកបានសាបព្រោះនៅដី ហើយអាហារជាផលចម្រើនពីដី នោះនឹងមានឱជារស ហើយសម្បូរ។ នៅគ្រានោះ ហ្វូងសត្វរបស់អ្នកនឹងរកស៊ីនៅវាលស្មៅធំទូលាយ។ 24ឯគោ និងលាស្ទាវ ដែលភ្ជួររាស់នឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក និងសមធំ។ 25មានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ។ 26មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតាមួយជាប្រាំពី គឺដូចជាពន្លឺនៃថ្ងៃប្រាំពីររួមមកតែមួយ។ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
ការជំនុំជម្រះពួកអាសសើុរ
27មើល៍ ព្រះនាមព្រះយេហូវ៉ាមកពីចម្ងាយ
កំពុងតែឆេះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយមានទាំងផ្សែងយ៉ាងក្រាស់ហុយឡើង
ព្រះរឹមព្រះអង្គមានពេញដោយសេចក្ដីគ្នាន់ក្នាញ់
ហើយព្រះជិវ្ហារបស់ព្រះអង្គក៏ដូចជាភ្លើងឆេះបន្សុស
28ឯអស្សាសៈរបស់ព្រះអង្គ
នោះដូចជាផ្លូវទឹកដែលជន់លិចឡើងដល់ត្រឹមក
ដើម្បីនឹងរែងអស់ទាំងសាសន៍
ដោយកញ្ច្រែងជាសេចក្ដីវិនាស
ហើយដាក់បង្ហៀរបង្ខាំដែលនាំឲ្យវង្វេង
ទៅក្នុងមាត់នៃសាសន៍ទាំងឡាយ។
29អ្នករាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល។ 30ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។ 31ដ្បិតដោយសារព្រះសូរសៀងនៃព្រះយេហូវ៉ា នោះសាសន៍អាសស៊ើរនឹងស្រយុតចិត្ត ព្រះអង្គនឹងវាយគេដោយដំបងរបស់ព្រះអង្គ 32ហើយដំបងដែលព្រះយេហូវ៉ាបានតម្រូវឲ្យត្រូវវាយគេ នោះនឹងឮសូរក្រាប់ និងស៊ុងប្រគំឡើងជាដរាប ឯក្នុងគ្រប់ទាំងពេលតគ្នានោះ ព្រះអង្គនឹងច្បាំងនឹងគេ ដោយព្រះពាហុលើកសម្រេច។ 33ដ្បិតគេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ ដ្បិតទីនោះបានរៀបចំទុកសម្រាប់ស្តេច នោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញដោយភ្លើង គឺជាខ្យល់ដង្ហើមនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies