អេសាយ 50
50
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក
ដើម្បីបណ្តេញចេញនោះនៅឯណា?
តើយើងបានលក់អ្នកដល់ម្ចាស់បំណុល
របស់យើងណាមួយ
តើអ្នកណាដែលយើងលក់អ្នកទៅនោះ?
គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក
ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ
ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ
2ពេលយើងមកដល់
ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ?
ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប?
តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ?
តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ?
ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត
ហើយទន្លេហួតហែងដែរ
ត្រីក៏ធុំស្អុយ ដោយគ្មានទឹក
ហើយស្លាប់ទៅដោយស្រេក។
3យើងបំពាក់ផ្ទៃមេឃដោយពពកខ្មៅ
ហើយក៏ដណ្តប់ដោយសំពត់ធ្មៃផង។
អ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវគេធ្វើបាប តែព្រះអង្គបានជួយសង្គ្រោះលោក
4ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ
ដូចជាអ្នកដែលបានរៀន
ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី
និងជ្រោងមនុស្សគ្រាកចិត្តឡើង
ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ
ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
5ព្រះអម្ចាស់យេហូវ៉ាបានបើកត្រចៀកខ្ញុំហើយ
ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ។
6ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ
ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា
ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស
ឬពីការស្តោះទឹកមាត់ទេ។
7ព្រះយេហូវ៉ានឹងជួយខ្ញុំ
ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ
ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ
ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
8ព្រះដែលតាំងខ្ញុំជាសុចរិត ព្រះអង្គគង់នៅជិត
តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត?
ចូរយើងឈរឡើងជាមួយគ្នា
តើអ្នកណាដែលទំនាស់នឹងខ្ញុំ?
ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ។
9មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងជួយខ្ញុំ
តើអ្នកណានឹងពោលទោសខ្ញុំបាន?
គេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់
ហើយកន្លាតនឹងកាត់គេអស់ទៅ។
10ក្នុងពួកអ្នករាល់គ្នា
តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា
ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ
ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ
ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា
ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។
11រីឯអស់អ្នកដែលបង្កាត់ភ្លើង
ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ
ចូរអ្នករាល់គ្នាដើរក្នុងអណ្ដាតភ្លើងរបស់អ្នក
ហើយកណ្ដាលកន្ទុយឧសដែលអ្នកបានបង្កាត់នោះចុះ
អ្នកនឹងបានតែប៉ុណ្ណោះពីដៃយើង
ហើយអ្នករាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។
ទើបបានជ្រើសរើសហើយ៖
អេសាយ 50: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies