អេសាយ 64
64
1ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក
ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ
2 ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់
ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង
ដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវព្រះអង្គបានស្គាល់ព្រះនាមព្រះអង្គ
ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះព្រះអង្គ
3នៅគ្រាដែលព្រះអង្គបានធ្វើការគួរស្ញែងខ្លាច
ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ
នោះព្រះអង្គបានយាងចុះមក
ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះព្រះអង្គ។
4ដ្បិតចាប់តាំងពីចាស់បុរាណមក
មនុស្សលោកមិនដែលឮ
ក៏មិនដែលដឹងដោយសារត្រចៀក
ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ
ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
5ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ
ហើយប្រព្រឹត្តដោយសុចរិត
គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ
ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ
តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប
ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ
ជាយូរមកហើយ។
6ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់
ដូចជាមនុស្សដែលមិនស្អាត
ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ
ក៏ដូចជាអាវកខ្វក់ហើយ
យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ
ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់
យកយើងខ្ញុំទៅដូចជាខ្យល់។
7គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ
ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង
ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ
ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ
ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
8ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ
យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន
យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។
9ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គកុំក្រោធខ្លាំងឡើយ
សូមកុំនឹកចាំពីអំពើទុច្ចរិតជាដរាបដែរ
សូមមើល សូមព្រះអង្គពិចារណាថា
យើងខ្ញុំរាល់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
10អស់ទាំងទីក្រុងបរិសុទ្ធរបស់ព្រះអង្គ
បានត្រឡប់ជាទីចោលស្ងាត់ហើយ
ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់
ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ។
11ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ
ជាកន្លែងដែលបុព្វបុរសរបស់យើងខ្ញុំបានសរសើរដល់ព្រះអង្គ
នោះត្រូវគេដុតចោលហើយ
ទីកន្លែងដែលយើងខ្ញុំពេញចិត្តទាំងអស់ ក៏ត្រូវខូចអស់ដែរ។
12ឱព្រះយេហូវ៉ាអើយ
ក្រោយពីឃើញហេតុការណ៍នេះកើតឡើងហើយ
តើព្រះអង្គនៅតែអត់សង្កត់ព្រះហឫទ័យឬ?
តើព្រះអង្គនៅតែស្ងៀម
ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ?
ទើបបានជ្រើសរើសហើយ៖
អេសាយ 64: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies