ពួកចៅហ្វាយ 21
21
ពួកកូនចៅបេនយ៉ាមីនបានសង្គ្រោះរួចពីការផុតពូជ
1គ្រានោះ ពួកអ៊ីស្រាអែលបានស្បថនៅមីសប៉ាថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យអ្នកណាម្នាក់ឲ្យកូនស្រីរបស់ខ្លួន ទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើយ»។ 2ប្រជាជននាំគ្នាធ្វើដំណើរមកដល់បេត-អែល ហើយអង្គុយនៅទីនោះចំពោះព្រះរហូតដល់ល្ងាច ពួកគេស្រែកយំយ៉ាងខ្លាំង។ 3ពួកគេទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ហេតុអ្វីបានជារឿងបែបនេះកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ដែលថ្ងៃនេះអ៊ីស្រាអែលត្រូវបាត់កុលសម្ព័ន្ធមួយដូច្នេះ?» 4ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម រួចសង់អាសនាមួយនៅទីនោះ ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី។ 5បន្ទាប់មក ពួកអ៊ីស្រាអែលសួរគ្នាថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកប្រជុំនៅចំពោះព្រះយេហូវ៉ាឬទេ?» គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងធ្ងន់ សម្រាប់អ្នកណាដែលមិនបានឡើងមកឯព្រះយេហូវ៉ានៅមីសប៉ានោះថា៖ «អ្នកនោះនឹងត្រូវស្លាប់ជាប្រាកដ»។ 6ពួកកូនចៅអ៊ីស្រាអែលនឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «នៅថ្ងៃនេះ កុលសម្ព័ន្ធមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ 7តើយើងត្រូវធ្វើដូចម្តេចដើម្បីរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន? ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ»។
8ពេលនោះ គេសួរគ្នាទៀតថា៖ «ក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកឯព្រះយេហូវ៉ា នៅមីសប៉ាឬទេ?» នោះគេរកឃើញថា គ្មានអ្នកណាបានឡើងពីយ៉ាបេស-កាឡាត ចូលមកជំរំ ដើម្បីចូលរួមក្នុងអង្គប្រជុំឡើយ។ 9ដ្បិតកាលគេបានរាប់ចំនួនប្រជាជនទៅ នោះគេមិនឃើញមានអ្នកណាម្នាក់មកពីពួកយ៉ាបេស-កាឡាត នៅទីនោះសោះ។ 10ដូច្នេះ ក្រុមជំនុំក៏ចាត់មនុស្សមួយម៉ឺនពីរពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅទីនោះ ដោយបញ្ជាថា៖ «ចូរទៅសម្លាប់ពួកអ្នកស្រុកយ៉ាបេស-កាឡាត ដោយមុខដាវ រួមទាំងស្រ្ដី និងកូនក្មេងផង។ 11អ្នករាល់គ្នាត្រូវធ្វើដូច្នេះ គឺត្រូវសម្លាប់ប្រុសៗទាំងអស់ និងស្រី្ដទាំងប៉ុន្មានដែលបានស្គាល់ប្រុសហើយ កុំឲ្យសល់»។ 12ក្នុងចំណោមអ្នកស្រុកយ៉ាបេស-កាឡាត គេឃើញមានស្រីក្រមុំបួនរយនាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីក្រមុំទាំងនោះ មកឯជំរំនៅស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។
13បន្ទាប់មក ក្រុមជំនុំទាំងមូលក៏ចាត់គេឲ្យនាំពាក្យទៅប្រាប់ពួកកូនចៅបេនយ៉ាមីន ដែលនៅឯថ្មដារីម៉ូន ហើយប្រកាសមេត្រីភាពនឹងគ្នា។ 14នៅគ្រានោះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ ហើយគេប្រគល់ស្ត្រីទាំងប៉ុន្មានដែលបានទុកឲ្យរស់នៅ ក្នុងចំណោមស្ត្រីនៅយ៉ាបេស-កាឡាត ឲ្យពួកគេ ប៉ុន្ដែ ស្ត្រីទាំងនោះមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ។
15ប្រជាជននោះមានចិត្តអាណិតអាសូរដល់ពួកបេនយ៉ាមីន ព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួកគេមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។ 16ពេលនោះ ពួកចាស់ទុំក្នុងក្រុមជំនុំសួរគ្នាថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកអ្នកដែលនៅសល់បាន បើស្ត្រីក្នុងពួកបេនយ៉ាមីនវិនាសអស់ទៅហើយនោះ?» 17គេឆ្លើយថា៖ «ពួកបេនយ៉ាមីនដែលបានរួចជីវិត ត្រូវតែមានមត៌កសម្រាប់ពួកគេ ដើម្បីកុំឲ្យមានកុលសម្ព័ន្ធណាមួយរលុបបាត់ពីអ៊ីស្រាអែលឡើយ។ 18ប៉ុន្តែ ពួកយើងមិនអាចឲ្យកូនស្រីរបស់យើង ទៅធ្វើជាប្រពន្ធរបស់គេបានទេ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា «អ្នកណាលើកកូនស្រីឲ្យធ្វើជាប្រពន្ធពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា»។ 19ដូច្នេះ ពួកគេពោលថា៖ «មើល៍ រាល់ឆ្នាំ គេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅស៊ីឡូរ ដែលនៅខាងជើងបេត-អែល នៅខាងកើតផ្លូវដែលឡើងពីបេត-អែល ទៅស៊ីគែម និងខាងត្បូងល្បូណា»។ 20ដូច្នេះ គេបង្គាប់ពួកកូនចៅបេនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួនក្នុងចម្ការទំពាំងបាយជូរទៅ 21ហើយចាំមើល ពេលណាមានស្រីក្រមុំនៅស៊ីឡូរចេញមករាំលេង ចូរអ្នករាល់គ្នាចេញពីចម្ការទំពាំងបាយជូរមក ហើយចាប់ស្រីក្រមុំស៊ីឡូរទាំងនោះម្នាក់មួយៗ យកទៅធ្វើជាប្រពន្ធអ្នករាល់គ្នាចុះ រួចត្រឡប់ទៅស្រុកបេនយ៉ាមីនវិញទៅ។ 22ពេលណាឪពុក ឬបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង យើងនឹងអង្វរគេថា "សូមអាណិតមេត្តាពួកគេឲ្យយើងផង ព្រោះពេលយើងទៅច្បាំងនោះ យើងរកស្ត្រីមកឲ្យគេធ្វើជាប្រពន្ធមិនបានគ្រប់គ្នាទេ ម្យ៉ាងទៀត អ្នករាល់គ្នាក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ប្រសិនបើអ្នករាល់គ្នាលើកកូនស្រីឲ្យពួកគេ នោះទើបមានទោស "» 23ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គឺគេចាប់យកពួកនាង ពីក្នុងចំណោមស្រីក្រមុំដែលកំពុងរាំលេង មកធ្វើប្រពន្ធ គ្រប់តាមចំនួនរបស់ពួកគេ រួចនាំពង្រត់យកទៅស្រុកដែលជាមត៌ករបស់ពួកគេ សង់ក្រុងទាំងប៉ុន្មានឡើងវិញ ហើយរស់នៅក្នុងក្រុងទាំងនោះ។ 24នៅគ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះ ត្រឡប់ទៅកាន់កុលសម្ព័ន្ធ និងគ្រួសាររបស់គេ គឺវិលទៅស្រុកដែលជាមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
25នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។:៚
ទើបបានជ្រើសរើសហើយ៖
ពួកចៅហ្វាយ 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: