ពួកចៅហ្វាយ 9
9
អ័ប៊ីម៉្មាឡិចតាំងខ្លួនជាស្តេចនៅស៊ីគែម
1គ្រានោះ អ័ប៊ីម៉្មាឡិច ជាកូនយេរូ-បាល បានទៅរកពួកបងប្អូនខាងម្តាយរបស់ខ្លួននៅស៊ីគែម និងញាតិសន្តានរបស់ជីតាខ្លួនខាងម្តាយទាំងប៉ុន្មាន ជម្រាបថា៖ 2«សូមនិយាយដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែមទាំងអស់ថា បើកូនយេរូ-បាលទាំងចិតសិបនាក់ ឬមនុស្សតែម្នាក់គ្រប់គ្រងលើអស់លោក តើណាមួយប្រសើរជាង? សូមនឹកចាំផងដែរថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ 3ដូច្នេះ ពួកបងប្អូនខាងម្តាយក៏និយាយសេចក្ដីទាំងនេះ ដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែម ហើយចិត្តគេក៏ល្អៀងទៅខាងអ័ប៊ីម៉្មាឡិច ដ្បិតគេពោលថា៖ «គាត់ជាបងប្អូនរបស់យើង»។ 4គេក៏យកប្រាក់សុទ្ធចិតសិបស្លឹងពីវិហាររបស់ព្រះបាល-បេរីតជូនគាត់ ហើយគាត់ក៏យកទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមខ្លួន។ 5បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។ 6ដូច្នេះ ពួកមេដឹកនាំនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេត-មីឡូរ បានមកជួបជុំគ្នា ហើយនាំគ្នាទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅជិតដើមម៉ៃសាក់ត្រង់ស្ដូបនៅស៊ីគែម ឲ្យធ្វើជាស្តេច។
រឿងប្រៀបធៀបអំពីដើមឈើ
7កាលដំណឹងនោះបានឮដល់យ៉ូថាម លោកក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ហើយស្រែកយ៉ាងអស់ទំហឹង ប្រាប់គេថា៖ «ឱអស់លោកមេដឹកនាំនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អស់លោកដែរ។ 8មានថ្ងៃមួយ ដើមឈើទាំងឡាយចេញទៅចាក់ប្រេងតាំងឲ្យមានស្តេចសោយរាជ្យលើគេ។ គេពោលទៅកាន់ដើមអូលីវថា "សូមសោយរាជ្យលើយើងខ្ញុំទៅ"។ 9ប៉ុន្ដែ ដើមអូលីវឆ្លើយទៅគេថា "តើគួរឲ្យខ្ញុំទុកចោលប្រេងរបស់ខ្ញុំ ដែលសម្រាប់ប្រើដើម្បីលើកតម្កើងព្រះ និងមនុស្សលោក ហើយទៅយោលខ្លួនគ្របលើដើមឈើទាំងឡាយនោះឬ?" 10ពេលនោះ ដើមឈើទាំងនោះពោលទៅកាន់ដើមល្វាថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ 11ប៉ុន្ដែ ដើមល្វាឆ្លើយទៅគេថា "តើគួរឲ្យខ្ញុំទុកចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅយោលខ្លួនគ្របលើដើមឈើទាំងឡាយនោះឬ?" 12ពេលនោះ ដើមឈើទាំងនោះពោលទៅកាន់ដើមទំពាំងបាយជូរថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ 13ប៉ុន្ដែ ដើមទំពាំងបាយជូរឆ្លើយទៅគេថា "តើគួរឲ្យខ្ញុំទុកចោលស្រារបស់ខ្ញុំ ដែលធ្វើឲ្យព្រះ និងមនុស្សលោកបានរីករាយចិត្ត ហើយទៅយោលខ្លួនគ្របលើដើមឈើទាំងឡាយនោះឬ?" 14បន្ទាប់មក ដើមឈើទាំងឡាយនោះក៏ពោលទៅកាន់គុម្ពបន្លាថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ 15គុម្ពបន្លាក៏ឆ្លើយទៅដើមឈើទាំងនោះថា "ប្រសិនបើអ្នករាល់គ្នាចង់ចាក់ប្រេងតាំងខ្ញុំ ឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ បើមិនដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លា មកបញ្ឆេះដើមតាត្រៅនៅភ្នំល្បាណូនទៀតផង"។
16ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្ត ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងគ្រួសាររបស់លោក ហើយបានសងគុណឲ្យសមនឹងកិច្ចការដែលលោកបានធ្វើ 17ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន 18ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងក្រុមគ្រួសារឪពុកខ្ញុំ ព្រមទាំងសម្លាប់កូនរបស់លោកចិតសិបនាក់ នៅលើថ្មតែមួយ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់ស្រីបម្រើរបស់លោក ឲ្យធ្វើជាស្តេចលើពួកមេដឹកនាំនៅស៊ីគែម ដោយព្រោះតែគាត់ជាសាច់ញាតិរបស់អ្នករាល់គ្នា 19ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្តនឹងយេរូ-បាល ព្រមទាំងក្រុមគ្រួសាររបស់លោកនៅថ្ងៃនេះ នោះសូមរីករាយនឹងអ័ប៊ីម៉្មាឡិច ហើយឲ្យគាត់បានរីករាយនឹងអ្នករាល់គ្នាវិញផង 20តែបើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមេដឹកនាំនៅស៊ីគែម និងនៅបេត-មីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមេដឹកនាំនៅស៊ីគែម និងពីមេត-មីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចវិញដែរ»។ 21បន្ទាប់មក យ៉ូថាមក៏រត់ចេញ គេចខ្លួនទៅស្រុកប្អៀរ ហើយរស់នៅទីនោះ ព្រោះតែខ្លាចអ័ប៊ីម៉្មាឡិចជាបង។
ការធ្លាក់ចុះរបស់អ័ប៊ីម៉្មាឡិច
22អ័ប៊ីម៉្មាឡិចគ្រប់គ្រងលើពួកអ៊ីស្រាអែលរយៈពេលបីឆ្នាំ។ 23ក្រោយមក ព្រះទ្រង់បណ្ដាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមេដឹកនាំនៅស៊ីគែម មានគំនិតអាក្រក់នឹងគ្នាទៅវិញទៅមក ហើយពួកមេដឹកនាំនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់នឹងអ័ប៊ីម៉្មាឡិច 24ដើម្បីឲ្យឈាមរបស់កូនយេរូ-បាលទាំងចិតសិបនាក់ ដែលអ័ប៊ីម៉្មាឡិចជាប្អូនបានសម្លាប់ដោយឃោរឃៅ បានធ្លាក់មកលើគាត់ និងធ្លាក់មកលើមនុស្សនៅស៊ីគែម ដែលបានចម្រើនកម្លាំងដៃគាត់ ឲ្យសម្លាប់បងប្អូនរបស់ខ្លួន។ 25ពួកមេដឹកនាំនៅស៊ីគែមបានបង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់គាត់ អ្នកទាំងនោះក៏ប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ ហើយដំណឹងនោះក៏បានឮដល់អ័ប៊ីម៉្មាឡិច។
26គ្រានោះ កាអាលជាកូនអេបេឌ បានមកដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់ ហើយពួកមេដឹកនាំនៅស៊ីគែមក៏ទុកចិត្តនឹងគាត់។ 27គេនាំគ្នាចេញទៅចម្ការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចធ្វើពិធីបុណ្យយ៉ាងសប្បាយ បន្ទាប់មក គេចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្ដាសាអ័ប៊ីម៉្មាឡិច។ 28កាអាលជាកូនអេបេឌពោលឡើងថា៖ «តើអ័ប៊ីម៉្មាឡិចជាអ្នកណា ហើយពួកយើងនៅស៊ីគែមនេះជាអ្នកណា បានជាយើងត្រូវបម្រើគាត់? តើគាត់មិនមែនជាកូនរបស់យេរូ-បាល ហើយសេប៊ុលមិនមែនជាតំណាងរបស់គាត់ទេឬ? ចូរបម្រើមនុស្សរបស់ហាម៉ោរ ដែលជាឪពុករបស់ស៊ីគែមវិញ ហេតុអីបានជាយើងត្រូវបម្រើអ័ប៊ីម៉្មាឡិច? 29ឱប្រសិនបើប្រជាជននេះនៅក្រោមអំណាចរបស់ខ្ញុំទៅអេះ! នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ ខ្ញុំនឹងនិយាយទៅអ័ប៊ីម៉្មាឡិចថា "ចូរប្រមូលកងទ័ពរបស់ឯងឲ្យច្រើន ហើយចេញមក!"»។
30កាលសេប៊ុលជាចៅហ្វាយក្រុងបានឮពាក្យរបស់កាអាលជាកូនអេបេឌដូច្នេះ កំហឹងរបស់លោកក៏ឆួលឡើង។ 31គាត់ក៏ចាត់គេឲ្យទៅជម្រាបអ័ប៊ីម៉្មាឡិចដោយសម្ងាត់ថា៖ «មើល៍ កាអាលជាកូនអេបេឌ និងបងប្អូនរបស់គាត់ បានមកដល់ស៊ីគែម ហើយគេញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។ 32ដូច្នេះ សូមលោក និងមនុស្សដែលនៅជាមួយលោក ចេញទៅបង្កប់ខ្លួនទាំងយប់ នៅតាមទីវាលទៅ។ 33រួចព្រឹកឡើង នៅពេលថ្ងៃរះភ្លាម សូមក្រោកឡើង ហើយសម្រុកចូលទីក្រុងទៅ។ ពេលកាអាល និងមនុស្សដែលនៅជាមួយវាចេញមកច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ»។
34ដូច្នេះ អ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយគាត់ ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជាបួនក្រុម ដើម្បីច្បាំងនឹងក្រុងស៊ីគែម។ 35ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយ ក៏ស្ទុះចេញពីទីបង្កប់ខ្លួនដែរ។ 36ពេលកាអាលឃើញពួកគេ គាត់ក៏ប្រាប់សេប៊ុលថា៖ «មើល៍ មានមនុស្សចុះពីកំពូលភ្នំមកហើយ!» ប៉ុន្ដែ សេប៊ុលឆ្លើយថា៖ «មិនមែនទេ គឺស្រមោលភ្នំដែលអ្នកមើលទៅឃើញដូចជាមនុស្សទេតើ!»។ 37កាអាលក៏ប្រាប់ម្តងទៀតថា៖ «មើលហ្ន៎ មានមនុស្សចុះមកពីទួលខ្ពស់នោះហើយ ក៏មានមួយពួកទៀតមកតាមផ្លូវដើមម៉ៃសាក់អេឡូន-មេវនេនីម ដែរ»។ 38ពេលនោះ សេប៊ុលឆ្លើយថា៖ «ឥឡូវនេះ តើសម្ដីអ្នកឯងនៅឯណា អ្នកឯងបានពោលថា "តើអ័ប៊ីម៉្មាឡិចជាអ្នកណាបានជាយើងត្រូវបម្រើវា?" តើមិនមែនមនុស្សទាំងនេះទេឬ ដែលឯងបានមើលងាយ? ឥឡូវនេះ ចូរចេញទៅច្បាំងនឹងគេទៅ!» 39កាអាលក៏នាំមុខពួកមេដឹកនាំក្រុងស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច 40តែអ័ប៊ីម៉្មាឡិចដេញគាត់ ហើយគាត់ក៏រត់ពីមុខគេទៅ។ មានមនុស្សជាច្រើនបានដួលដោយត្រូវរបួស រហូតដល់មាត់ទ្វារក្រុង។ 41ឯអ័ប៊ីម៉្មាឡិចក៏អាស្រ័យនៅភូមិអារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនរបស់គាត់ មិនឲ្យគេនៅក្រុងស៊ីគែមទៀតឡើយ។
42លុះស្អែកឡើង ប្រជាជនក៏ចេញទៅត្រៀមនៅទីវាល ហើយមានគេទៅជម្រាបអ័ប៊ីម៉្មាឡិច។ 43អ័ប៊ីម៉្មាឡិចក៏ប្រមូលមនុស្សរបស់គាត់ ហើយចែកពួកគេជាបីក្រុម រួចចេញទៅបង្កប់ខ្លួននៅតាមទីវាល តែកាលគាត់ក្រឡេកមើលទៅឃើញមនុស្សចេញពីទីក្រុងមក គាត់ក៏ស្ទុះចូលទៅវាយប្រហារគេភ្លាម។ 44អ័ប៊ីម៉្មាឡិច និងពួកទ័ពមួយក្រុមដែលនៅជាមួយគាត់ ក៏រត់ទៅខាងមុខ ហើយឈរនៅមាត់ទ្វារក្រុង ចំណែកឯទ័ពពីរក្រុមទៀត សម្រុកចូលទៅវាយប្រហារអស់អ្នកដែលនៅតាមទីវាល។ 45អ័ប៊ីម៉្មាឡិចច្បាំងនឹងទីក្រុងនោះអស់ពេញមួយថ្ងៃ គាត់ចាប់យកបានទីក្រុង ហើយសម្លាប់ប្រជាជននៅក្នុងទីក្រុង បំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។
46កាលពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែមឮដំណឹងនេះ គេក៏ចូលទៅក្នុងជម្រកការពារនៃវិហារព្រះបេរីត។ 47មានគេជម្រាបអ័ប៊ីម៉្មាឡិចថា ពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែម បានប្រមូលផ្ដុំគ្នាហើយ។ 48ពេលនោះ អ័ប៊ីម៉្មាឡិច និងពួកទ័ពទាំងប៉ុន្មានដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន។ អ័ប៊ីម៉្មាឡិចយកពូថៅទៅកាប់មែកឈើមួយ រួចដាក់លើស្មាលីទៅ ទាំងបង្គាប់មនុស្សដែលនៅជាមួយថា៖ «អ្នករាល់គ្នាឃើញខ្ញុំធ្វើអ្វី ចូរប្រញាប់នឹងធ្វើតាមខ្ញុំទៅ!»។ 49ដូច្នេះ ពួកទាហានក៏កាប់មែកឈើរៀងខ្លួន ហើយលីទៅតាមអ័ប៊ីម៉្មាឡិច រួចដាក់មែកឈើទាំងនោះនៅត្រង់មាត់ច្រកជម្រកការពារនោះ ហើយយកភ្លើងដុតបញ្ឆេះ ដូច្នេះ មនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រមាណមួយពាន់នាក់។
50បន្ទាប់មក អ័ប៊ីម៉្មាឡិចក៏ទៅដល់ក្រុងថេបេស បោះទ័ពច្បាំងនឹងក្រុងថេបេស ហើយចាប់យកបានទីក្រុងនោះ។ 51ប៉ុន្ដែ នៅក្នុងទីក្រុងនោះមានប៉មមួយយ៉ាងមាំ ឯប្រជាជនទាំងអស់គ្នា ទាំងប្រុសទាំងស្រី រួមទាំងពួកមេដឹកនាំនៅក្រុងនោះទាំងប៉ុន្មាន នាំគ្នារត់ទៅជ្រកនៅប៉មនោះ ហើយបិទទ្វារជិត រួចឡើងទៅលើកំពូល។ 52អ័ប៊ីម៉្មាឡិចចូលមកច្បាំងនឹងប៉មនោះ គាត់ចូលទៅជិតមាត់ទ្វារប៉ម ដើម្បីយកភ្លើងដុតបំផ្លាញចោល។ 53ពេលនោះ មានស្ត្រីម្នាក់បានទម្លាក់គម្របត្បាល់កិនមួយ មកលើក្បាលអ័ប៊ីម៉្មាឡិច ហើយគាត់ក៏បែកក្បាល។ 54ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។ 55កាលពួកអ៊ីស្រាអែលបានឃើញថា អ័ប៊ីម៉្មាឡិចស្លាប់ហើយ គេក៏ត្រឡប់ទៅលំនៅរបស់គេរៀងៗខ្លួនវិញ។ 56គឺយ៉ាងនេះហើយដែលព្រះបានសងអំពើដ៏អាក្រក់របស់អ័ប៊ីម៉្មាឡិច ដែលគាត់បានប្រព្រឹត្តចំពោះឪពុកខ្លួន ដោយសម្លាប់បងប្អូនខ្លួនទាំងចិតសិបនាក់ 57ហើយព្រះទ្រង់ក៏បានទម្លាក់អំពើអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ហើយបណ្ដាសារបស់យ៉ូថាម ជាកូនយេរូ-បាល ក៏ធ្លាក់លើគេដែរ។
ទើបបានជ្រើសរើសហើយ៖
ពួកចៅហ្វាយ 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: