យេរេមា 11
11
ប្រជាជនអ៊ីស្រាអែល និងយូដាបានក្បត់សម្ពន្ធមេត្រី
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ 2«ចូរស្តាប់អស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះចុះ រួចនិយាយដល់ពួកមនុស្សនៅស្រុកយូដា និងនៅក្រុងយេរូសាឡិម 3ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ត្រូវបណ្ដាសាហើយ មនុស្សណាដែលមិនស្តាប់តាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ 4គឺជាសេចក្ដីដែលយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នា នៅថ្ងៃដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់អ្នករាល់គ្នាចុះ នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។ 5ដើម្បីឲ្យយើងបានធ្វើសម្រេចតាមសេចក្ដីសម្បថ ដែលយើងបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ»។ នោះខ្ញុំក៏ទូលឆ្លើយថា៖ «អាម៉ែន ព្រះយេហូវ៉ាអើយ»។
6ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ 7ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះយើងបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យយើងចុះ។ 8តែគេមិនបានស្តាប់តាមទេ ក៏មិនបានផ្ទៀងត្រចៀកផង គឺបានប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់គេរៀងខ្លួនវិញ ហេតុនោះ យើងបាននាំគ្រប់ទាំងពាក្យនៃសេចក្ដីសញ្ញានេះមកលើគេ គឺជាសេចក្ដីដែលយើងបានបង្គាប់ឲ្យគេប្រព្រឹត្តតាម តែគេមិនបានប្រព្រឹត្តតាមសោះ»។
9ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ឃើញមានគំនិតក្បត់កើតឡើង នៅក្នុងពួកមនុស្សនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមដែរ។ 10គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់បុព្វបុរសគេ ដែលមិនព្រមស្តាប់តាមពាក្យយើង គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីគោរពបម្រើព្រះទាំងនោះវិញ ពួកអ៊ីស្រាអែល និងពួកយូដាបានផ្តាច់សេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសគេហើយ»។ 11ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។ 12ទីក្រុងនៅស្រុកយូដាទាំងប៉ុន្មាន និងពួកអ្នកនៅក្រុងយេរូសាឡិម នឹងទៅអំពាវនាវដល់ព្រះ ដែលគេបានដុតកំញានថ្វាយនោះ តែព្រះទាំងនោះនឹងមិនជួយដោះគេឲ្យរួច ក្នុងគ្រាវេទនារបស់គេឡើយ។ 13ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នកមានច្រើនដូចទីក្រុងទាំងប៉ុន្មានរបស់អ្នកដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះអ្នកក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសម្រាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
14ដូច្នេះ កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវរកយើង ដោយកើតមានសេចក្ដីវេទនា នោះយើងមិនស្តាប់គេទេ»។
អ៊ីស្រាអែលជាដើមអូលីវរបស់ព្រះអម្ចាស់
15តើស្ងួនសម្លាញ់របស់យើងមានសិទ្ធិអ្វីចូលមកក្នុងដំណាក់របស់យើងទៀត ដ្បិតគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ជាច្រើន? តើពាក្យបន់ស្រន់របស់គេ និងយញ្ញបូជារបស់គេ ការពារមិនឲ្យគេវិនាសបានឬ? គេរីករាយនឹងប្រព្រឹត្តតែអំពើអាក្រក់! 16ព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យអ្នកថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែព្រះអង្គបានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយឮសូរសន្ធឹកយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់ 17ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំអ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់ទាស់នឹងអ្នក ដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្ដាលឲ្យយើងខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។
ជីវិតរបស់លោកយេរេមាជួបការគំរាមកំហែង
18ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងពីការនេះ
ព្រះអង្គបានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ
19ឯខ្ញុំដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសម្លាប់
ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ
គេថា ចូរយើងបំផ្លាញទាំងដើម និងផលផង
ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ
ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ
20ប៉ុន្តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះដែលជំនុំជម្រះដោយសុចរិត
ហើយក៏ល្បងលចិត្តគំនិតអើយ
ទូលបង្គំនឹងឃើញព្រះអង្គសងសឹកដល់គេជាមិនខាន
ដ្បិតទូលបង្គំបានសម្ដែងដើមហេតុរបស់ទូលបង្គំ
ថ្វាយព្រះអង្គជ្រាបហើយ។
21ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាណាថោត ដែលចង់សម្លាប់ខ្ញុំ ដោយពោលថា៖ អ្នកមិនត្រូវថ្លែងទំនាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងអ្នកស្លាប់ដោយដៃរបស់យើង។ 22ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងធ្វើទោសគេ ពួកកំលោះៗនឹងស្លាប់ដោយដាវ ពួកកូនប្រុសកូនស្រីរបស់គេនឹងស្លាប់ដោយអំណត់ 23ហើយគ្មានសំណល់សល់សម្រាប់គេឡើយ ដ្បិតនៅឆ្នាំដែលយើងនឹងធ្វើទោសដល់ពួកក្រុងអាណាថោត នោះយើងនឹងនាំសេចក្ដីអាក្រក់មកលើគេយ៉ាងពិតប្រាកដ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: