យេរេមា 13
13
ក្រណាត់ក្រវាត់ចង្កេះ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅទិញសំពត់ទេសឯកសម្រាប់រុំខ្លួន ហើយក្រវាត់នៅចង្កេះអ្នកទៅ កុំបោកទឹកឡើយ។ 2ដូច្នេះ ខ្ញុំក៏ទិញសំពត់មួយមកក្រវាត់នៅចង្កេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។ 3ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំម្តងទៀតថា៖ 4ចូរយកសំពត់ដែលបានទិញ ហើយក្រវ៉ាត់នៅចង្កេះរបស់អ្នកនោះមក ហើយក្រោកទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ។ 5ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ 6ក្រោយមកជាយូរថ្ងៃ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលយើងបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ។ 7ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល៍ សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។
8គ្រានោះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 9ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលយើងនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា និងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ 10ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យយើង ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីគោរពបម្រើ ហើយថ្វាយបង្គំព្រះទាំងនោះ គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត 11ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះយើងក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងយើងយ៉ាងនោះដែរ ដើម្បីឲ្យគេបានជាប្រជារាស្ត្រសម្រាប់យើង ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
និមិត្តសញ្ញាអំពីឪទឹនស្រា
12ហេតុនោះ អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖ ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ឯអស់ទាំងឪទឹននោះនឹងបានពេញដោយស្រាទំពាំងបាយជូរ ហើយគេនឹងឆ្លើយតបមកអ្នកថា៖ តើយើងមិនដឹងពិតថា ឪទឹនទាំងអស់នឹងបានពេញដោយស្រាទំពាំងបាយជូរទេឬ? 13បន្ទាប់មក អ្នកត្រូវប្រាប់ដល់គេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ និងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡិម ស្រវឹង។ 14ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូន យើងមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
ព្រះបន្ទូលព្រមាន
15ចូរស្តាប់ ហើយផ្ទៀងត្រចៀកចុះ
កុំឲ្យតាំងចិត្តឆ្មើងឆ្មៃឡើយ
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
16ចូរសរសើរតម្កើងដល់ព្រះយេហូវ៉ា
ជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងព្រះអង្គធ្វើឲ្យងងឹត
ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត
ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ
នោះព្រះអង្គនឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្ដីស្លាប់
និងជាងងឹតយ៉ាងក្រាស់វិញ
17តែបើអ្នករាល់មិនព្រមស្តាប់ទេ
នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសម្ងាត់
ដោយព្រោះសេចក្ដីអំនួតរបស់អ្នករាល់គ្នា
ហើយភ្នែកខ្ញុំនឹងយំសស្រាក់
ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ា
បានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
18ចូរទូលស្ដេច និងមាតារបស់ស្ដេចថា៖
សូមគង់ចុះនៅទីទាបវិញ
ដ្បិតមកុដដ៏ល្អរបស់ព្រះករុណា
បានធ្លាក់ចុះពីសិរសាហើយ។
19អស់ទាំងទីក្រុងនៅតំបន់ណេកិបនឹងបិទជិតហើយ
ឥតមានអ្នកណានឹងបើកវិញបានឡើយ
ពួកយូដាទាំងអស់បានត្រូវដឹកទៅជាឈ្លើយ
គេត្រូវនាំទៅជាឈ្លើយទាំងអស់ហើយ។
20ចូរងើបមុខឡើង
ហើយមើលពួកអ្នកដែលមកពីទិសខាងជើង
ឯហ្វូងចៀមដែលបានប្រគល់ដល់អ្នក
គឺជាហ្វូងដ៏ល្អរបស់អ្នក តើនៅឯណា។
21តើអ្នកនឹងថាដូចម្តេច
ក្នុងកាលដែលព្រះអង្គតាំងពួកមិត្តសម្លាញ់
របស់អ្នកឡើងឲ្យគ្រប់គ្រងលើអ្នក
ដ្បិតគឺអ្នកហើយដែលបានបង្រៀនគេឲ្យធ្វើដូច្នេះ
តើសេចក្ដីទុក្ខព្រួយដូចជាស្ត្រី
ដែលឈឺចាប់នឹងសម្រាលកូនមិនចាប់អ្នកទេឬ?
22បើអ្នកនឹកសួរក្នុងចិត្តថា៖
ហេតុអ្វីបានជាការទាំងនេះកើតដល់យើងដូច្នេះ
នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់អ្នកទេ
បានជាសំពត់របស់អ្នកត្រូវបើកសើយឡើង
ហើយអ្នកត្រូវនៅកែងជើងទទេផង។
23តើសាសន៍អេធីយ៉ូពី នឹងបំផ្លាស់បំប្រែ
សម្បុរស្បែករបស់ខ្លួនបានឬទេ?
ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរទេ?
បើបាន នោះអ្នករាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់
នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ។
24យើងនឹងកម្ចាត់កម្ចាយអ្នកដូចជាចំបើង
ដែលរសាត់ទៅបាត់ដោយខ្យល់ពីទីរហោស្ថាន។
25ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
នេះហើយជាចំណែករបស់អ្នករាល់គ្នា
ជាចំណែកដែលយើងវាល់ឲ្យអ្នក
ដោយព្រោះអ្នកបានភ្លេចយើង
ហើយទុកចិត្តនឹងពាក្យកុហក។
26ហេតុនោះ យើងនឹងបើកសើយសំពត់
របស់អ្នកឡើងគ្របលើមុខអ្នក
ហើយកេរខ្មាសរបស់អ្នកនឹងបានឃើញច្បាស់។
27យើងបានឃើញអំពើគួរខ្ពើមឆ្អើមរបស់អ្នកហើយ
គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់អ្នក
ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់អ្នក
នៅលើអស់ទាំងទីទួលនៅវាលផង
វេទនាដល់អ្នក ក្រុងយេរូសាឡិមអើយ
អ្នកមិនព្រមឲ្យបានស្អាតទេ
តើនឹងនៅតែដូច្នេះដល់កាលណាទៀត។
ទើបបានជ្រើសរើសហើយ៖
យេរេមា 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies