យេរេមា 15
15
ទណ្ឌកម្មដែលមិនអាចគេចរួច
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ 2បើកាលណាគេសួរអ្នកថា តើឲ្យយើងចេញទៅឯណា? ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ
ឯពួកណាដែលសម្រាប់ស្លាប់
នោះត្រូវចេញទៅស្លាប់ចុះ
ហើយពួកណាដែលសម្រាប់ដាវ
ឲ្យគេទៅឯដាវទៅ
និងពួកណាដែលសម្រាប់អំណត់
ឲ្យគេអត់ឃ្លានចុះ
ឯពួកណាដែលសម្រាប់ទៅជាឈ្លើយ
នោះឲ្យគេទៅជាឈ្លើយដែរ។
3យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។ 4យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
5ឱក្រុងយេរូសាឡិមអើយ
តើអ្នកណានឹងអាណិតប្រណីដល់អ្នក?
ឬអ្នកណានឹងសោកស្តាយអ្នក?
តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់អ្នក?
6អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ
ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក
ហើយបំផ្លាញអ្នក
យើងលែងស្ដាយស្រណោះទៀតហើយ។
7យើងបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក
យើងបានធ្វើឲ្យបាត់បង់កូនអស់ទៅ
គឺយើងបានបំផ្លាញប្រជារាស្ត្ររបស់យើងហើយ
ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ។
8យើងធ្វើឲ្យមានស្ត្រីមេម៉ាយ
កាន់តែច្រើនឡើងនៅមុខយើង
លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត
យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ
របស់ពួកកំលោះៗទាំងថ្ងៃត្រង់
យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ
និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។
9ស្ត្រីណាដែលបានបង្កើតកូនប្រាំពីរនាក់ក៏ល្វើយទៅ
រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ
ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស
ហើយជ្រប់មុខ ឯពួកដែលនៅសល់
យើងនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ
នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
លោកយេរេមាត្អូញត្អែរម្ដងទៀត ហើយត្រូវរ៉ាប់រងបន្ត
10ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។ 11ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពិតប្រាកដជាយើងបានចម្រើនកម្លាំងក្នុងជីវិតអ្នក ឲ្យបានសេចក្ដីល្អ ពិតប្រាកដជាយើងបានបណ្ដាលឲ្យខ្មាំងសត្រូវមកអង្វរអ្នកក្នុងគ្រាមានអាសន្ន និងក្នុងគ្រាវេទនា។
12តើអ្នកណាអាចបំបាក់បំបែកដែកពីស្រុកខាងជើង និងលង្ហិនបាន? 13ឯធនធាន និងទ្រព្យសម្បត្តិរបស់អ្នក យើងនឹងឲ្យគេយកទុកជារបស់គេ គឺដោយព្រោះអំពើបាបរបស់អ្នក នៅតាមព្រំដែនរបស់អ្នក។ 14យើងនឹងឲ្យអ្នកឆ្លងទៅជាមួយពួកខ្មាំងសត្រូវអ្នក ដល់ស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់យើង ភ្លើងនោះនឹងឆេះដល់អ្នករាល់គ្នា។
15ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ
សូមព្រះអង្គនឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង
សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ
សូមកុំដកទូលបង្គំចេញ
ដោយព្រះអង្គត្រូវរងទ្រាំជាយូរនោះឡើយ
សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំណៀល
ដោយយល់ដល់ព្រះអង្គ
16ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ
ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ
ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ
ហើយជាទីរីករាយចិត្តដល់ទូលបង្គំ
ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
17ទូលបង្គំមិនបានអង្គុយក្នុងចំណោម
នៃពួកអ្នកដែលលេងសប្បាយ
ហើយលោតកព្ឆោងនោះឡើយ
គឺទូលបង្គំបានអង្គុយតែម្នាក់ឯង
ដោយព្រោះព្រះហស្តរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានឲ្យទូលបង្គំ
មានពេញដោយសេចក្ដីគ្នាន់ក្នាញ់។
18ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយជានិច្ច
ហើយរបួសទូលបង្គំមើលមិនព្រមសះសោះដូច្នេះ?
កាពិតព្រះអង្គដូចជាបព្ឆោតដល់ទូលបង្គំ
គឺដូចជាទឹកដែលហូរមិនទៀងទាត់។
19ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
បើអ្នកវិលមកវិញ នោះយើងនឹងនាំអ្នកទៀត
ដើម្បីឲ្យអ្នកបានឈរនៅមុខយើង
ហើយបើអ្នកញែករបស់ថ្លៃវិសេស
ចេញពីរបស់ស្មោកគ្រោក
នោះអ្នកនឹងបានដូចជាមាត់យើង
គេនឹងវិលមកអ្នកវិញ
តែអ្នកមិនត្រូវត្រឡប់ទៅឯគេទេ។
20យើងនឹងធ្វើឲ្យអ្នកជាកំផែងលង្ហិន
មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ
គេច្បាំងនឹងអ្នក តែមិនអាចឈ្នះបានទេ
ដ្បិតយើងនៅជាមួយអ្នក ដើម្បីនឹងជួយសង្គ្រោះ
ហើយប្រោសអ្នកឲ្យរួច
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
21យើងនឹងជួយឲ្យអ្នករួចពីកណ្ដាប់ដៃ
នៃមនុស្សអាក្រក់
ហើយលោះអ្នកចេញពីកណ្ដាប់ដៃ
នៃមនុស្សដែលគួរស្ញែងខ្លាច។
ទើបបានជ្រើសរើសហើយ៖
យេរេមា 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies