យេរេមា 17
17
អំពើបាបរបស់ជនជាតិយូដា និងការដាក់ទណ្ឌកម្ម
1អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ។ 2ក្នុងពេលដែលកូនចៅរបស់គេនឹកចាំពីអាសនា និងបង្គោលសក្ការៈ របស់គេ ដែលនៅក្បែរដើមឈើខៀវខ្ចី និងនៅលើភ្នំតូចទាំងប៉ុន្មាន។ 3ឱភ្នំ និងវាលរបស់យើងអើយ យើងនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់អ្នក ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់អ្នក ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់អ្នក។ 4អ្នកនឹងត្រូវចាកចោលមត៌ករបស់អ្នក ដែលយើងបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួន យើងនឹងឲ្យអ្នកបម្រើដល់ពួកខ្មាំងនៅស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតអ្នករាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីក្រោធរបស់យើង ដែលនឹងឆេះជារៀងរហូត។
5ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស
ហើយយកសាច់ឈាមជាដៃរបស់ខ្លួន
ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
6ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះ
នៅសមុទ្រខ្សាច់ បើកាលណាមានសេចក្ដីល្អមកដល់
នឹងមិនឃើញទេ
គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន
ជាដីប្រៃឥតមានអ្នកណានៅ។
7មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា
ហើយដែលទុកចិត្តនឹងព្រះអង្គ។
8ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ
ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ
ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ
ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ
ក៏មិនដែលខាននឹងកើតផលដែរ។
9ឯចិត្តជាគ្រឿងបព្ឆោាតលើសជាងទាំងអស់
ហើយក៏អាក្រក់ហួសល្បត់ផង
តើអ្នកណាអាចស្គាល់បាន
10យើងនេះ គឺព្រះយេហូវ៉ា
យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម
ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ
ហើយតាមផលនៃកិរិយារបស់គេ។
11ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា
នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ
មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ
ទ្រព្យសម្បត្តិនោះនឹងលះចោលគេ
កាលនៅពាក់កណ្ដាលអាយុនៅឡើយ
ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
12កន្លែងទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តុង្គឧត្តម
ដែលបានតម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក។
13ឱព្រះយេហូវ៉ា
ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ
អ្នកណាដែលបោះបង់ព្រះអង្គ នោះនឹងត្រូវខ្មាស
អស់អ្នកដែលថយចេញពីព្រះអង្គ
នោះនឹងមានឈ្មោះកត់ទុកនៅស្ថានក្រោម
ដោយព្រោះគេបានបោះបង់ព្រះយេហូវ៉ា
ដែលជាប្រភពទឹករស់។
ហោរាយេរេមាទូលសូមព្រះជួយ
14ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង
នោះទូលបង្គំនឹងបានជា សូមជួយសង្គ្រោះទូលបង្គំ
នោះទូលបង្គំនឹងបានរួច
ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។
15មើល៍! គេសួរទូលបង្គំថា៖
តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា
ឲ្យការនោះមកឥឡូវចុះ!
16ទូលបង្គំមិនបានរត់គេចពីការធ្វើជា
គង្វាលតាមព្រះអង្គឡើយ
ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ
ព្រះអង្គជ្រាបហើយពាក្យដែលចេញពីបបូរមាត់ទូលបង្គំ
សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
17សូមព្រះអង្គកុំបំភ័យទូលបង្គំ
ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់។
18សូមឲ្យពួកអ្នកដែលបៀតបៀន
ដល់ទូលបង្គំត្រូវអៀនខ្មាស
តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
សូមឲ្យគេត្រូវស្រយុតចិត្តទៅ
តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអី
សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ
ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ។
ការគោរពថ្ងៃសប្ប័ទ
19ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅឈរនៅមាត់ទ្វារក្រុងនៃពួកកូនចៅជនជាតិនេះ ជាទ្វារដែលពួកស្តេចយូដាធ្លាប់ចេញចូល ហើយនៅត្រង់ទ្វារក្រុងយេរូសាឡិមទាំងអស់ដែរ 20ត្រូវប្រាប់គេថា ឱពួកស្ដេចយូដា និងបណ្ដាជនជាតិយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិម ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 21ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួន កុំលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទឡើយ 22ហើយកុំលីសែងបន្ទុកអ្វីចេញពីផ្ទះអ្នករាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃសប្ប័ទដែរ ត្រូវញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នាហើយ ។ 23ប៉ុន្តែ គេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ ឬទទួលសេចក្ដីប្រៀនប្រដៅសោះ។
24ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ប្រសិនបើអ្នករាល់គ្នាខំព្យាយាមស្តាប់តាមយើង ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃសប្ប័ទ គឺញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធ ឥតធ្វើការអ្វីនៅថ្ងៃនោះ 25នោះនឹងមានស្តេច និងពួកចៅហ្វាយ ដែលគង់លើបល្ល័ង្កព្រះបាទដាវីឌ ចូលមកតាមទ្វារក្រុងនេះ គេនឹងជិះរាជរថ និងសេះ ទាំងខ្លួនគេ និងពួកចៅហ្វាយ ព្រមទាំងបណ្ដាមនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេសាឡិមទាំងប៉ុន្មានផង ហើយទីក្រុងនេះនឹងស្ថិតស្ថេរនៅជាដរាបតទៅ។ 26មនុស្សនឹងមកពីអស់ទាំងទីក្រុងនៅស្រុកយូដា ពីតំបន់នៅជុំវិញនៃក្រុងយេរូសាឡិម ពីស្រុកបេនយ៉ាមីន ពីស្រុកទំនាប ពីស្រុកភ្នំ ពីតំបន់ណេកិប នាំយកតង្វាយដុត យញ្ញបូជា តង្វាយម្សៅ កំញាន និងតង្វាយសម្រាប់អរព្រះគុណ មកដល់ទីព្រះវិហារនៃព្រះយេហូវ៉ា។ 27តែបើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ដើម្បីញែកថ្ងៃសប្ប័ទទុកជាថ្ងៃបរិសុទ្ធ ហើយឈប់លីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទ នោះយើងនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: