យេរេមា 20:8-9

យេរេមា 20:8-9 គកស១៦

ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំណៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជា‌និច្ច​រាល់​ថ្ងៃ។ ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។

អាន យេរេមា 20