យេរេមា 25
25
ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាចចិតសិបឆ្នាំ
1នេះជាព្រះបន្ទូលដែលបានមកដល់ហោរាយេរេមា ពីដំណើរប្រជាជនស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា (គឺជាឆ្នាំដំបូងនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន) 2ជាសេចក្ដីដែលហោរាយេរេមាបានប្រាប់ដល់បណ្ដាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា៖ 3ចាប់តាំងពីឆ្នាំទីដប់បី ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺរយៈពេលម្ភៃបីឆ្នាំហើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ហើយខ្ញុំបានក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នា តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ។ 4ព្រះយេហូវ៉ាបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាងចាត់គេមក តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកស្តាប់សោះ 5ព្រះអង្គបានមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់អ្នក និងបុព្វបុរសអ្នក តាំងពីបុរាណ ហើយរហូតតទៅ។ 6កុំទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំបណ្ដាលឲ្យយើងខឹង ដោយសារការដែលដៃអ្នករាល់គ្នាធ្វើដែរ យ៉ាងនោះយើងនឹងមិនប្រទូស្តដល់អ្នករាល់គ្នាទេ 7ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ គឺជាការដែលនាំឲ្យយើងខឹង ដោយសារការដែលដៃអ្នកបានធ្វើ ឲ្យយើងបានប្រទូស្តដល់អ្នក។
8ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ ដោយព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមពាក្យយើង 9យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។ 10យើងនឹងបំបាត់សំឡេងអរសប្បាយ សំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី សូរត្បាល់កិន និងពន្លឺចង្កៀងពីពួកគេ។ 11ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។ 12បន្ទាប់ពីចិតសិបឆ្នាំហើយ យើងនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ យើងនឹងធ្វើឲ្យស្ងាត់ជ្រងំជារៀងរហូតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 13យើងនឹងសម្រេចតាមអស់ទាំងពាក្យដែលយើងបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងសៀវភៅ នេះហើយជាពាក្យដែលហោរាយេរេមាបានថ្លែងទំនាយទាស់នឹងនគរទាំងប៉ុន្មាន។ 14ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយយើងនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
ព្រះអម្ចាស់ដាក់ទោសនគរទាំងអស់នៅលើផែនដី
15ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរយកពែងស្រា ជាសេចក្ដីឃោរឃៅពីដៃយើង ទៅបង្អកសាសន៍ទាំងប៉ុន្មានដែលយើងចាត់អ្នកឲ្យទៅនោះចុះ។ 16គេនឹងផឹក ហើយដើរវិលវល់ទៅមក ទៅជាឆ្កួតដោយព្រោះដាវ ដែលយើងនឹងចាត់ទៅកណ្ដាលពួកគេ។ 17ដូច្នេះ ខ្ញុំក៏យកពែងនោះពីព្រះហស្តនៃព្រះយេហូវ៉ា ទៅបង្អកសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅនោះ 18គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្ដេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូស ហើយជាទីផ្ដាសាដូចជាសព្វថ្ងៃនេះ 19ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ពួកមហាតលិក ពួកចៅហ្វាយ និងប្រជាជនទាំងអស់របស់ស្ដេច 20ហើយកុលសម្ព័ននានាទាំងអស់ក្នុងចំណោមពួកគេ ស្តេចទាំងអស់នៅស្រុកអ៊ូស និងស្តេចទាំងអស់នៅស្រុកភីលីស្ទីន (គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ) 21សាសន៍អេដុម សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន 22ស្តេចទាំងអស់នៅក្រុងទីរ៉ុស ស្តេចនៅក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ 23ពួកដេដាន់ ពួកថេម៉ា និងពួកប៊ូស ហើយអស់ពួកអ្នកដែលកាត់ជ្រុងពុកចង្កា 24ស្តេចទាំងអស់នៅស្រុកអារ៉ាប់ និងអស់ទាំងស្តេចនៃកុលសម្ព័ន្ធនានា ដែលអាស្រ័យនៅទីរហោស្ថាន 25ពួកស្តេចស៊ីមរី ស្តេចអេឡាំ និងអស់ទាំងស្តេចសាសន៍មេឌី 26ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង បន្ទាប់មក ស្តេចសេសាក នឹងត្រូវផឹកក្រោយគេបង្អស់។
27អ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងទៅ ចូរក្អួតចេញ ហើយដួលចុះ ឥតក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលយើងនឹងចាត់ទៅកណ្ដាលពួកអ្នករាល់គ្នា។ 28បើកាលណាគេមិនព្រមផឹកពីពែងនៅដៃអ្នកទេ នោះអ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាត្រូវតែផឹក! 29ដ្បិតមើល៍! យើងចាប់ផ្ដើមធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះយើង ដូច្នេះ តើអ្នករាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ? យើងនឹងហៅឲ្យមានដាវមកលើមនុស្សគ្នានៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
30ដូច្នេះ ចូរថ្លែងទំនាយតាមពាក្យទាំងនេះទាស់នឹងគេ
ហើយប្រាប់គេថា ព្រះយេហូវ៉ានឹងគ្រហឹមពីខាងលើ
ហើយបព្ចោញព្រះសូរសៀង
ពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គ
ព្រះអង្គនឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលព្រះអង្គ
ក៏ស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់
ដូចជាសម្រែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
31ព្រះសូរសៀងនឹងឮរហូតដល់ចុងបំផុតផែនដី
ដ្បិតព្រះយេហូវ៉ាមានការណ៍ទាស់ទទឹង
នឹងសាសន៍ទាំងប៉ុន្មាន ព្រះអង្គនឹងកាត់ក្ដីមនុស្សគ្នា
ឯពួកមនុស្សអាក្រក់ ព្រះអង្គនឹងប្រគល់ដល់ដាវ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
32ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖
មើល៍ សេចក្ដីអាក្រក់នឹងចេញពីនគរមួយដល់នគរមួយ
ហើយកើតមានព្យុះសង្ឃរាយ៉ាងសម្បើម
មកពីចុងផែនដីបំផុត។
33នៅថ្ងៃនោះ សាកសពរបស់មនុស្ស
ដែលព្រះយេហូវ៉ាបានប្រហារ
នឹងនៅរាយពេញពីចុងផែនដីម្ខាង
ទៅដល់ចុងផែនដីម្ខាង
ឥតមានអ្នកណាសោកស្តាយគេ
ឬប្រមូលខ្មោចគេទៅកប់ឡើយ
គឺគេនឹងទៅជាជីនៅលើដី។
34ឱពួកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ
ឱពួកម្ចាស់ហ្វូងចៀមអើយ
ចូរដេកននៀលក្នុងផេះទៅ
ដ្បិតគ្រាដែលត្រូវសម្លេះ
និងកម្ចាត់កម្ចាយអ្នករាល់គ្នាបានមកដល់ហើយ
អ្នករាល់គ្នានឹងត្រូវធ្លាក់បែកដូចជាភាជនៈមានតម្លៃ។
35ពួកគង្វាលនឹងគ្មានផ្លូវរត់រួចឡើយ
ហើយពួកម្ចាស់ហ្វូងចៀមក៏គ្មានផ្លូវរួចបានដែរ។
36មានឮសម្រែកពួកគង្វាល
និងសូរទ្រហោយំរបស់ពួកម្ចាស់ហ្វូងចៀម
ព្រោះព្រះយេហូវ៉ាបានបំផ្លាញកន្លែងឃ្វាលរបស់គេ
37ហើយក្រោលសុខសាន្តទាំងប៉ុន្មាន
ត្រឡប់ជាស្ងាត់ច្រៀប
ដោយព្រោះសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា។
38ព្រះអង្គបានចេញពីទីលំនៅរបស់ព្រះអង្គ ដូចជាសិង្ហ
ដ្បិតស្រុករបស់គេក្លាយជាទីស្ងាត់ជ្រងំ
ដោយព្រោះសេចក្ដីច្រឡោតនៃពួកជិះជាន់
និងសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: