យេរេមា 3
3
ពួកអ៊ីស្រាអែលមិនមានជំនឿ
1ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«បើអ្នកណាលះលែងប្រពន្ធ
ហើយនាងបានចេញពីអ្នក
ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ
តើដែលត្រឡប់ទៅនៅជាមួយនាងនោះទៀតដែរឬ?
តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬ?
ឯអ្នកវិញ អ្នកបានផិតយើង
ដោយមានសហាយជាច្រើន
ប៉ុន្តែ ចូរត្រឡប់មករកយើងវិញចុះ។
2ចូរមើលទៅទីខ្ពស់ត្រងិលទាំងប៉ុន្មាន
ហើយមើលចុះ! តើមិនមែនជាកន្លែង
ដែលអ្នកបានដេកជាមួយទេឬ?
អ្នកបានអង្គុយចាំគូកំណាន់តាមផ្លូវ
ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ
ហើយអ្នកបានធ្វើឲ្យស្រុកអាប់ឱន
ដោយអំពើផិតក្បត់ និងអំពើទុច្ចរិតរបស់អ្នក។
3ហេតុនោះបានជាឥតមានភ្លៀងមួយមេឡើយ
ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ
អ្នកនៅមានមុខងងើលដូចជាស្រីពេស្យាទៀត
អ្នកមិនព្រមអៀនខ្មាសសោះ។
4ឥឡូវនេះ តើអ្នកមិនចង់អំពាវនាវរកយើងវិញទេឬ
ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ
ព្រះអង្គជាព្រះដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង
5តើព្រះអង្គនឹងនៅតែខ្ញាល់ជាដរាបឬ?
តើព្រះអង្គមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬ?
តែមើល៍ អ្នកបាននិយាយ
ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកម្លាំងចិត្ត»។
ការត្រាស់ហៅឲ្យប្រែចិត្ត
6មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើខៀវខ្ចីទាំងប៉ុន្មាន ហើយបានប្រព្រឹត្តអំពើផិតក្បត់នៅទីនោះ។ 7លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ យើងបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកយើងវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ។ 8យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា 9ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។ 10ទោះបើមានយ៉ាងនោះក៏ដោយ យូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯយើងដោយអស់ពីចិត្តដែរ គឺមានពុតត្បុត» នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
11ព្រះយេហូវ៉ាក៏មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលជាពួករាថយ គេបានសម្ដែងខ្លួនជាសុចរិត ជាជាងពួកយូដា ដែលមានចិត្តក្បត់នោះទៅទៀត។ 12ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា:
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ
ឱអ៊ីស្រាអែល ជាពួករាថយអើយ
ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក
ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«យើងនឹងមិនក្រោធជាដរាបឡើយ»។
13អ្នកគ្រាន់តែទទួលព្រមថា អ្នកមានអំពើទុច្ចរិតមែន
ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក
ហើយបានចែកអំពើគោរពរបស់អ្នក
ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន
នៅក្រោមដើមឈើខៀវខ្ចីផង
តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ»។
14ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«ឱពួកក្មេងៗដែលរាថយអើយ
ចូរវិលមកវិញចុះ
ដ្បិតយើងជាប្ដីដល់អ្នករាល់គ្នាហើយ
យើងនឹងយកអ្នករាល់គ្នា ម្នាក់ពីក្រុងមួយ
ហើយពីរនាក់ពីកុលសម្ព័ន្ធមួយ
នាំត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ។
15យើងនឹងឲ្យអ្នករាល់គ្នាមានអ្នកគ្រប់គ្រងដែលគាប់ចិត្តយើង ជាអ្នកដែលឃ្វាលអ្នករាល់គ្នាដោយតម្រិះ និងយោបល់»។ 16ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅគ្រានោះ កាលណាអ្នករាល់គ្នាមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងនិយាយពីហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាទៀតហើយ ហិបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញដែរ។ 17នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថាជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មករកព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនរឹងចចេស ធ្វើតាមចិត្តអាក្រក់របស់គេទៀតឡើយ។ 18ពួកវង្សយូដានឹងដើរជាមួយពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកស្រុកដែលយើងបានឲ្យដល់បុព្វបុរសរបស់អ្នកទុកជាមត៌ក។
19យើងបាននឹកថា ធ្វើដូចម្តេចឲ្យយើងដាក់អ្នក
នៅជាមួយពួកកូនចៅបាន
ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត
គឺជាមត៌កយ៉ាងល្អរបស់ពួកកកកុញ
នៅអស់ទាំងសាសន៍ដល់អ្នក។
យើងបានឆ្លើយថា
អ្នករាល់គ្នានឹងហៅយើងថាជាព្រះវរបិតារបស់អ្នក
ក៏នឹងលែងងាកបែរចេញពីយើងតទៅ»។
20ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«ឱពូជពង្សអ៊ីស្រាអែលអើយ
ពិតប្រាកដជាអ្នកបានប្រព្រឹត្តអំពើក្បត់ចំពោះយើង
ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្ដីខ្លួន។
21មានឮសំឡេងនៅលើទីខ្ពស់ត្រងិល
គឺជាពួកកូនចៅអ៊ីស្រាអែលដែលយំ
ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន
ហើយបានភ្លេចព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។
22ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ
យើងនឹងមើលអស់ទាំងអំពើរាថយរបស់អ្នក
ឲ្យបានជាឡើងវិញ»។
យើងខ្ញុំរាល់គ្នាមករកព្រះអង្គហើយ
ដ្បិតព្រះអង្គជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា។
23ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច
និងដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ
នោះពិតប្រាកដជាឥតប្រយោជន៍ទទេ។
មានតែព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទេ
ដែលអាចសង្គ្រោះសាសន៍អ៊ីស្រាអែល។
24ប៉ុន្តែ របស់គួរខ្មាសបានស៊ីបង្ហិន
ការដែលពួកឪពុកយើងបានខំធ្វើ
តាំងពីយើងនៅក្មេងមក គឺហ្វូងចៀម
ហ្វូងគោ និងកូនប្រុសកូនស្រីរបស់គាត់។
25គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង
ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ
ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា
ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង
និងពួកឪពុកយើងផង
ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ
យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា
ជាព្រះនៃយើងរាល់គ្នា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies