យេរេមា 8
8
1ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងយកឆ្អឹងស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក។ 2គេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។ 3ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
ប្រជាជាតិនេះឥតយល់អ្វីទាំងអស់
4មួយទៀត អ្នកត្រូវប្រាប់គេថា៖
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ
បើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ?
បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ?
5ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិម
ទាំងនេះបានវង្វេងចេញ
ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ?
គេកាន់ខ្ជាប់តាមពាក្យបញ្ឆោត
ហើយមិនព្រមវិលមកវិញទេ។
6យើងបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់
តែគេមិនបាននិយាយដោយទៀងត្រង់សោះ
គ្មានអ្នកណាមួយបានប្រែចិត្តចេញ
ពីអំពើអាក្រក់របស់ខ្លួន ដោយថា
តើយើងបានធ្វើអ្វីនេះ
គ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ
ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម។
7ឯសត្វកុកដែលហើរលើអាកាសក៏ស្គាល់រដូវវាដែរ
ឯលលក និងត្រចៀកកាំ ហើយក្រៀល
ក៏កាន់ពេលវេលាដែលត្រូវមកដែរ
តែប្រជារាស្ត្ររបស់យើង
គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
8ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាថា៖ យើងមានប្រាជ្ញា
ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
នៅជាមួយយើងដែរដូច្នេះ
តែមើល៍ ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ
នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរ។
9ពួកអ្នកប្រាជ្ញត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន
គេបានបោះបង់ព្រះបន្ទូលនៃព្រះយេហូវ៉ា
ដូច្នេះ តើគេមានប្រាជ្ញាអ្វីនៅក្នុងខ្លួន?
10ហេតុនោះ យើងនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ
ហើយស្រែចម្ការរបស់គេដល់ពួកអ្នក
ដែលនឹងគ្រប់គ្រងតទៅ
ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ
សុទ្ធតែលោភលន់ ចាប់តាំងពីហោរា
រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ។
11គេបានមើលរបួសនៃកូនស្រីរបស់ប្រជារាស្ត្រយើង
ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថា
សុខៗប៉ុណ្ណោះក្នុងកាលដែលឥតមានសេចក្ដីសុខសោះ។
12កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម
តើគេមានសេចក្ដីខ្មាសឬទេ?
ទេ គេឥតមានសេចក្ដីខ្មាសឡើយ
ក៏មិនឡើងមុខក្រហមផង
ហេតុនោះបានជាគេនឹងដួលជាមួយពួកអ្នកដែលត្រូវដួល
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
នៅវេលាដែលយើងធ្វើទោសដល់គេ
នោះគេនឹងត្រូវចំពប់ដួលជាពិត។
13ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យើងនឹងបំផ្លាញគេអស់រលីង
នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ
ឬផ្លែល្វានៅដើមល្វាសោះ
ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម
ហើយរបស់ទាំងអស់ដែលយើង
បានឲ្យដល់គេនឹងសូន្យបាត់ទៅ។
14ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ?
ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុង
ទាំងប៉ុន្មានដែលមានកំផែង ហើយភាំងនៅទីនោះវិញ
ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង
ព្រះអង្គបានធ្វើឲ្យយើងភាំងហើយ
ក៏បានឲ្យយើងផឹកទឹកពុលដែរ
ពីព្រោះយើងបានធ្វើបាបនឹងព្រះអង្គ។
15យើងបានទន្ទឹងចាំសេចក្ដីសុខ
ប៉ុន្តែ ឥតមានអ្វីល្អមកសោះ
ក៏សង្ឃឹមនឹងមានពេលប្រោសឲ្យជា
តែមើល៍ បានតែសេចក្ដីវេទនា។
16មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក
កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ
នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ
គេបានស៊ីលេបស្រុក
និងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុក
ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ។
17ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
មើល៍! យើងនឹងចាត់ពស់ គឺជាពស់វែក
ឲ្យមកកណ្ដាលអ្នករាល់គ្នា
ដែលមិនព្រមតាមសែកមន្តទេ
ពស់ទាំងនោះនឹងចឹកអ្នករាល់គ្នា។
ទំនួញរបស់លោកយេរេមា
18ឱបើខ្ញុំអាចកម្សាន្តទុក្ខរបស់ខ្ញុំបាន
ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន
19ន៎ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ
ដែលស្រែកនៅស្រុកឆ្ងាយណាស់ថា
តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬ?
តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ?
ហេតុអ្វីបានជាគេបណ្ដាលឲ្យយើងខឹង
ដោយសាររូបឆ្លាក់របស់គេ
ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ?
20រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ
តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ។
21ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួស
របស់កូនស្រីនៃសាសន៍ខ្ញុំ
ខ្ញុំកាន់ទុក្ខ ហើយសេចក្ដីស្រឡាំងកាំងបានចាប់ខ្ញុំផង
22តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬ?
តើគ្មានគ្រូពេទ្យនៅទីនោះទេឬ?
ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ?
ទើបបានជ្រើសរើសហើយ៖
យេរេមា 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies