យ៉ូហាន 17
17
ព្រះយេស៊ូវអធិស្ឋានឲ្យពួកសិស្ស
1កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ ព្រះអង្គងើបព្រះភក្ត្រទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ព្រះវរបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើង ដើម្បីឲ្យព្រះរាជបុត្រាបានលើកតម្កើងព្រះអង្គដែរ 2ដ្បិតព្រះអង្គបានប្រទានឲ្យព្រះរាជបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកព្រះរាជបុត្រា។ 3ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។ 4ទូលបង្គំបានលើកតម្កើងព្រះអង្គនៅផែនដី ដោយបានបង្ហើយកិច្ចការ ដែលព្រះអង្គប្រគល់ឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ហើយ។ 5ព្រះវរបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំជាមួយព្រះអង្គផង ដោយសិរីល្អដែលទូលបង្គំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
6ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គ ឲ្យអស់អ្នកដែលព្រះអង្គបានញែកពីលោកីយ៍នេះប្រទានមកទូលបង្គំស្គាល់ហើយ អ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គប្រទានគេមកទូលបង្គំ បានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ 7ឥឡូវនេះ គេដឹងហើយថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ 8ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន។ 9ទូលបង្គំមិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺអធិស្ឋានឲ្យអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ព្រោះគេជារបស់ព្រះអង្គ។ 10អ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ទូលបង្គំបានថ្កើងឡើងក្នុងគេហើយ។ 11ទូលបង្គំមិននៅក្នុងពិភពលោកនេះទៀតទេ តែអ្នកទាំងនេះនៅក្នុងពិភពលោកនេះនៅឡើយ ហើយទូលបង្គំនឹងទៅឯព្រះអង្គ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ សូមព្រះអង្គរក្សាអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ក្នុងព្រះនាមព្រះអង្គផង ដើម្បីឲ្យគេបានរួមមកតែមួយ ដូចយើងរួមមកតែមួយដែរ។ 12កាលទូលបង្គំនៅជាមួយគេ ទូលបង្គំបានរក្សាគេ ក្នុងព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មានអ្នកណាមួយត្រូវវិនាសឡើយ លើកលែងតែម្នាក់ ដែលបានតម្រូវឲ្យវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ។ 13ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ តែសេចក្តីទាំងនេះដែលទូលបង្គំនិយាយនៅក្នុងលោកនេះ ដើម្បីឲ្យអំណររបស់ទូលបង្គំបានពោរពេញនៅក្នុងគេ។ 14ទូលបង្គំបានឲ្យព្រះបន្ទូលព្រះអង្គដល់គេហើយ លោកីយ៍បានស្អប់គេ ព្រោះគេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ 15ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។ 16គេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ 17សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ។ 18ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។ 19រីឯទូលបង្គំបានញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។
20ទូលបង្គំមិនអធិស្ឋានឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលនឹងជឿដល់ទូលបង្គំ តាមរយៈពាក្យរបស់គេផងដែរ 21ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះអង្គបានចាត់ឲ្យទូលបង្គំឲ្យមកមែន។ 22រីឯសិរីល្អដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចយើងក៏រួមតែមួយដែរ 23គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។ 24ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
25ឱព្រះវរបិតាដ៏សុចរិតអើយ មនុស្សលោកមិនស្គាល់ព្រះអង្គទេ តែទូលបង្គំស្គាល់ ហើយអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ឲ្យទូលបង្គំមកមែន។ 26ទូលបង្គំបានសម្តែងឲ្យគេស្គាល់ព្រះនាមព្រះអង្គ ក៏នឹងសម្តែងឲ្យគេស្គាល់ច្បាស់ថែមទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលព្រះអង្គបានស្រឡាញ់ទូលបង្គំបាននៅក្នុងគេ ហើយទូលបង្គំក៏នៅក្នុងគេដែរ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: