យ៉ូហាន 3
3
លោកនីកូដេមមកជួបព្រះយេស៊ូវ
1មានបុរសម្នាក់ក្នុងពួកផារិស៊ីឈ្មោះនីកូដេម លោកជាអ្នកដឹកនាំសាសន៍យូដា។ 2លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ 3ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ 4លោកនីកូដេមទូលព្រះអង្គថា៖ «ពេលមនុស្សចាស់ហើយ ធ្វើដូចម្តេចឲ្យកើតម្តងទៀតបាន? តើគេអាចចូលទៅក្នុងពោះម្តាយវិញ ហើយកើតម្តងទៀតបានឬ?» 5ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា បើមិនបានកើតពីទឹក និងពីព្រះវិញ្ញាណ អ្នកនោះមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះបានឡើយ។ 6អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ 7កុំឆ្ងល់ពីពាក្យដែលខ្ញុំជម្រាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី" នោះឡើយ។ 8ខ្យល់ ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ។ អស់អ្នកដែលកើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ 9លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចកើតឡើងដូចម្តេចបាន?» 10ព្រះយេស៊ូវឆ្លើយទៅលោកថា៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ?
11ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។ 12បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីអ្វីៗខាងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចំណង់បើខ្ញុំប្រាប់ពីអ្វីៗខាងស្ថានសួគ៌វិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿទៅបាន? 13គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] 14ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ 15ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។
16ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
17ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។ 18អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។ 19ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ 20ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ 21ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។
ព្រះយេស៊ូវ និងលោកយ៉ូហាន-បាទីស្ទ
22ក្រោយមក ព្រះយេស៊ូវ និងពួកសិស្សព្រះអង្គបានទៅស្រុកយូដា ព្រះអង្គគង់នៅទីនោះជាមួយពួកគេ ហើយធ្វើពិធីជ្រមុជទឹកផង។ 23រីឯលោកយ៉ូហាន ក៏កំពុងធ្វើពិធីជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន ហើយមនុស្សចេះតែចូលមក ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ 24ដ្បិតលោកយ៉ូហានមិនទាន់ជាប់គុកនៅឡើយ។
25ពេលនោះ ពួកសិស្សលោកយ៉ូហាន និងសាសន៍យូដាម្នាក់ជជែកគ្នាពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ 26ពួកគេមកជួបលោកយ៉ូហាន ជម្រាបថា៖ «រ៉ាប៊ី ម្នាក់ដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ 27លោកយ៉ូហានឆ្លើយថា៖ «គ្មានមនុស្សណាអាចទទួលអ្វីបានទេ លើកលែងតែបានប្រទានមកពីស្ថានសួគ៌ប៉ុណ្ណោះ។ 28អ្នករាល់គ្នានេះហើយជាបន្ទាល់ពីខ្ញុំ ដែលខ្ញុំបាននិយាយថា "ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែបានចាត់ឲ្យមកមុនព្រះអង្គប៉ុណ្ណោះ"។ 29អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។ 30ព្រះអង្គត្រូវតែចម្រើនឡើង ហើយខ្ញុំត្រូវតែថយចុះ»។
មួយអង្គដែលយាងចុះមកពីស្ថានសួគ៌
31«ព្រះអង្គដែលយាងមកពីស្ថានលើ ទ្រង់ខ្ពស់លើសជាងទាំងអស់ ឯអ្នកដែលកើតពីផែនដី នោះជារបស់ផែនដី ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ ទ្រង់ខ្ពស់លើសជាងទាំងអស់។ 32ព្រះអង្គធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ និងបានឮ តែគ្មានអ្នកណាទទួលសេចក្តីបន្ទាល់របស់ព្រះអង្គឡើយ។ 33អ្នកណាដែលទទួលបន្ទាល់របស់ព្រះអង្គ នោះបានបោះត្រា បញ្ជាក់ថា ទ្រង់ពិតត្រង់មែន។ 34ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។ 35ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្តព្រះអង្គ។ 36អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: