យ៉ូប 20
20
ប្រសាសន៍របស់លោកសូផារ៖ មនុស្សអាក្រក់ត្រូវទទួលទោស
1ពេលនោះ សូផារ ជាសាសន៍ណាអាម៉ា
ឆ្លើយឡើងថា៖
2«គឺដោយហេតុនោះបានជាគំនិតខ្ញុំ
បណ្ដាលឲ្យឆ្លើយ
ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ។
3ខ្ញុំបានឮសេចក្ដីបន្ទោសនោះ
ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ
វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំ
ក៏បណ្ដាលឲ្យខ្ញុំឆ្លើយឡើង។
4តើអ្នកមិនបានដឹងសេចក្ដីនេះទេឬ
ថាតាំងពីចាស់បុរាណមក
គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
5នោះជ័យជម្នះរបស់មនុស្សអាក្រក់
នៅមិនយូរប៉ុន្មាន
ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស
ក៏នៅតែមួយភ្លែតដែរ។
6ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ
ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7គង់តែនឹងត្រូវវិនាសទៅជានិច្ច
ដូចជាលាមករបស់ខ្លួនគេដែរ
ឯពួកអ្នកដែលធ្លាប់ឃើញគេ
នោះនឹងសួរថា "តើគេនៅឯណា?"
8គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិ
ឥតមានអ្នកណាឃើញទៀតឡើយ
គេនឹងត្រូវបណ្តេញទៅដូចជា
ការស្រមើស្រមៃនៅពេលយប់។
9នោះភ្នែកដែលធ្លាប់ឃើញគេ
នឹងមិនឃើញគេទៀតទេ
ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។
10កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ
ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់
ទ្រព្យសម្បត្តិទៅវិញ។
11ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង
ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី
ជាមួយខ្លួនគេដែរ។
12ទោះបើសេចក្ដីអាក្រក់
មានរសផ្អែមនៅក្នុងមាត់គេ
ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្ដាត
13ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ
គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ
14គង់តែអាហារនៅក្នុងពោះគេបានប្រែ
ទៅជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ។
15គេបានលេបទ្រព្យសម្បត្តិចូលទៅ
ហើយនឹងត្រូវក្អួតចេញមកវិញ
ព្រះនឹងកម្ចាត់របស់ទាំងនោះ
ចេញពីពោះគេ។
16គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន
ហើយនឹងស្លាប់ដោយសារអណ្ដាតពស់វែក
17គេនឹងលែងឃើញទឹកទន្លេ
ទឹកឃ្មុំ និងទឹកដោះ
ហូរដូចទឹកស្ទឹងទៀតហើយ។
18អ្វីៗដែលគេខ្វល់ខ្វាយរកបាន
នឹងត្រូវបាត់ទៅវិញ
ហើយទំពាលេបមិនបានទេ
កម្រៃដែលបានពីមុខរបរគេ
នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។
19ព្រោះគេបានសង្កត់សង្កិន
ឥតរមិលដល់ពួកទាល់ក្រ
ក៏បានរឹបជាន់យកផ្ទះមួយ
ដែលខ្លួនមិនបានសង់ផង។
20មុខជានឹងគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ
ហើយនឹងទុករបស់ដែលគេពេញចិត្ត
ឲ្យគង់នៅមិនបានឡើយ។
21គ្មានសល់អ្វីដែលគេមិនបានត្របាក់លេប
ចូលទៅនោះទេ
ហេតុនោះ សេចក្ដីចម្រើនរបស់គេ
នឹងមិននៅស្ថិតស្ថេរឡើយ។
22ក្នុងកាលដែលកំពុងតែបរិបូរ
នោះគេនឹងត្រូវខ្វះខាតវិញ
អស់អ្នកដែលមានសេចក្ដីលំបាក
នឹងមកសង្កត់លើគេ។
23ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស
មកចម្អែតពោះគេ
ហើយទម្លាក់សេចក្ដីក្រោធនោះមកលើគេ
ទុកជាអាហារ។
24គេនឹងរត់ចេញពីគ្រឿងដែក
ហើយធ្នូលង្ហិននឹងបាញ់ទម្លុះខ្លួន។
25គេនឹងដកព្រួញចេញពីខ្លួនមក
មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក
សេចក្ដីតក់ស្លុតនឹងកើតមានឡើងដល់គេ។
26អស់ទាំងសេចក្ដីងងឹត
បានមកបង្ខូចទ្រព្យសម្បត្តិគេ
នឹងមានភ្លើងដែលឥតមនុស្សផ្លុំ
បានឆេះបំផ្លាញគេ
ព្រមទាំងបន្សុសទាំងអស់
ដែលនៅសល់ក្នុងទីលំនៅរបស់គេ។
27ឯផ្ទៃមេឃក៏នឹងសម្ដែងពីអំពើទុច្ចរិតរបស់គេ
ហើយទាំងផែនដី
នឹងក្រោកឡើងទាស់នឹងគេដែរ
28ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ
នឹងចាកចេញទៅ
ទាំងអស់នឹងហូរបាត់ទៅ
នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះ។
29នេះជាចំណែករបស់មនុស្សអាក្រក់
ត្រូវទទួលពីព្រះ ជាមត៌ក
ដែលព្រះចែកឲ្យដល់គេ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 20
20
ប្រសាសន៍របស់លោកសូផារ៖ មនុស្សអាក្រក់ត្រូវទទួលទោស
1ពេលនោះ សូផារ ជាសាសន៍ណាអាម៉ា
ឆ្លើយឡើងថា៖
2«គឺដោយហេតុនោះបានជាគំនិតខ្ញុំ
បណ្ដាលឲ្យឆ្លើយ
ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ។
3ខ្ញុំបានឮសេចក្ដីបន្ទោសនោះ
ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ
វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំ
ក៏បណ្ដាលឲ្យខ្ញុំឆ្លើយឡើង។
4តើអ្នកមិនបានដឹងសេចក្ដីនេះទេឬ
ថាតាំងពីចាស់បុរាណមក
គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
5នោះជ័យជម្នះរបស់មនុស្សអាក្រក់
នៅមិនយូរប៉ុន្មាន
ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស
ក៏នៅតែមួយភ្លែតដែរ។
6ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ
ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7គង់តែនឹងត្រូវវិនាសទៅជានិច្ច
ដូចជាលាមករបស់ខ្លួនគេដែរ
ឯពួកអ្នកដែលធ្លាប់ឃើញគេ
នោះនឹងសួរថា "តើគេនៅឯណា?"
8គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិ
ឥតមានអ្នកណាឃើញទៀតឡើយ
គេនឹងត្រូវបណ្តេញទៅដូចជា
ការស្រមើស្រមៃនៅពេលយប់។
9នោះភ្នែកដែលធ្លាប់ឃើញគេ
នឹងមិនឃើញគេទៀតទេ
ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។
10កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ
ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់
ទ្រព្យសម្បត្តិទៅវិញ។
11ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង
ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី
ជាមួយខ្លួនគេដែរ។
12ទោះបើសេចក្ដីអាក្រក់
មានរសផ្អែមនៅក្នុងមាត់គេ
ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្ដាត
13ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ
គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ
14គង់តែអាហារនៅក្នុងពោះគេបានប្រែ
ទៅជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ។
15គេបានលេបទ្រព្យសម្បត្តិចូលទៅ
ហើយនឹងត្រូវក្អួតចេញមកវិញ
ព្រះនឹងកម្ចាត់របស់ទាំងនោះ
ចេញពីពោះគេ។
16គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន
ហើយនឹងស្លាប់ដោយសារអណ្ដាតពស់វែក
17គេនឹងលែងឃើញទឹកទន្លេ
ទឹកឃ្មុំ និងទឹកដោះ
ហូរដូចទឹកស្ទឹងទៀតហើយ។
18អ្វីៗដែលគេខ្វល់ខ្វាយរកបាន
នឹងត្រូវបាត់ទៅវិញ
ហើយទំពាលេបមិនបានទេ
កម្រៃដែលបានពីមុខរបរគេ
នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។
19ព្រោះគេបានសង្កត់សង្កិន
ឥតរមិលដល់ពួកទាល់ក្រ
ក៏បានរឹបជាន់យកផ្ទះមួយ
ដែលខ្លួនមិនបានសង់ផង។
20មុខជានឹងគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ
ហើយនឹងទុករបស់ដែលគេពេញចិត្ត
ឲ្យគង់នៅមិនបានឡើយ។
21គ្មានសល់អ្វីដែលគេមិនបានត្របាក់លេប
ចូលទៅនោះទេ
ហេតុនោះ សេចក្ដីចម្រើនរបស់គេ
នឹងមិននៅស្ថិតស្ថេរឡើយ។
22ក្នុងកាលដែលកំពុងតែបរិបូរ
នោះគេនឹងត្រូវខ្វះខាតវិញ
អស់អ្នកដែលមានសេចក្ដីលំបាក
នឹងមកសង្កត់លើគេ។
23ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស
មកចម្អែតពោះគេ
ហើយទម្លាក់សេចក្ដីក្រោធនោះមកលើគេ
ទុកជាអាហារ។
24គេនឹងរត់ចេញពីគ្រឿងដែក
ហើយធ្នូលង្ហិននឹងបាញ់ទម្លុះខ្លួន។
25គេនឹងដកព្រួញចេញពីខ្លួនមក
មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក
សេចក្ដីតក់ស្លុតនឹងកើតមានឡើងដល់គេ។
26អស់ទាំងសេចក្ដីងងឹត
បានមកបង្ខូចទ្រព្យសម្បត្តិគេ
នឹងមានភ្លើងដែលឥតមនុស្សផ្លុំ
បានឆេះបំផ្លាញគេ
ព្រមទាំងបន្សុសទាំងអស់
ដែលនៅសល់ក្នុងទីលំនៅរបស់គេ។
27ឯផ្ទៃមេឃក៏នឹងសម្ដែងពីអំពើទុច្ចរិតរបស់គេ
ហើយទាំងផែនដី
នឹងក្រោកឡើងទាស់នឹងគេដែរ
28ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ
នឹងចាកចេញទៅ
ទាំងអស់នឹងហូរបាត់ទៅ
នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះ។
29នេះជាចំណែករបស់មនុស្សអាក្រក់
ត្រូវទទួលពីព្រះ ជាមត៌ក
ដែលព្រះចែកឲ្យដល់គេ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies