យ៉ូប 38
38
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប
1ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច
តបនឹងលោកយ៉ូបថា៖
2«តើអ្នកណាដែលបង្អាប់ព្រះតម្រិះ
ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ?
3ចូរក្រវាត់ចង្កេះឯង
ដូចជាមនុស្សក្លាហានឥឡូវចុះ
យើងនឹងសួរឯង ហើយឯងត្រូវប្រាប់យើង។
4តើឯងនៅឯណាក្នុងកាលដែលយើង
ចាប់ផ្ដើមបង្កបង្កើតផែនដី?
ចូរប្រាប់យើងមក បើឯងដឹង។
5បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី?
តើអ្នកណាបានសន្ធឹងខ្សែទៅវាស់?
6តើឫសផែនដីបានជាប់នៅលើអ្វី
ឬអ្នកណាបានបញ្ចុះថ្មជ្រុងនោះ
7ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា
និងអស់ទាំងពួកស្ថានសួគ៌
ស្រែកហ៊ោដោយអំណរ?
8តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក
នៅពេលដែលធ្លាយចេញមក
ដូចជាសម្រាលចេញពីផ្ទៃម្តាយ?
9គឺក្នុងកាលដែលយើងបានហ៊ុមដោយពពក
ទុកដូចជាអាវ
ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់
ទុកជាកន្សែង
10ព្រមទាំងដាក់គោលចារឹកឲ្យ
ហើយក៏ដាក់រនុក និងទ្វារផង
11ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ
នឹងហួសទៅទៀតមិនបាន
រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។
12តាំងពីឯងកើតមក
តើឯងដែលបង្គាប់ដល់ពេលព្រឹក
ឬឲ្យបច្ចូសកាលដឹងកំណត់
13ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត
ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ?
14ពន្លឺនោះក៏ប្រែទៅបែបដូចជា
ដីឥដ្ឋនៅក្រោមត្រា
ហើយផែនដីមានភាពដូចជាពាក់អាវ។
15ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ
ហើយដៃគេដែលបានលើកឡើងជាស្រេច
នោះបានត្រូវបាក់វិញ។
16តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ
ឬបានដើរចុះទៅរកទីជម្រៅ
នៃបាតសមុទ្រឬទេ?
17ឯទ្វារនៃសេចក្ដីស្លាប់
តើបានសម្ដែងមកឲ្យឯងឃើញ
ឬឯងបានឃើញទ្វារ
នៃម្លប់សេចក្ដីស្លាប់ហើយឬនៅ?
18តើឯងបានពិចារណាឃើញ
ទទឹងបណ្តោយនៃផែនដីឬ?
ចូរប្រាប់មកចុះ
បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
19តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ
ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា
20ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន
ហើយឲ្យឯងបានស្គាល់ផ្លូវ
ទៅឯទីលំនៅនៃសេចក្ដីនោះ?
21ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ
ឯងបានកើតមកហើយ
ឯអាយុឯងក៏វែងយូរណាស់ផង
22តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ?
តើបានឃើញឃ្លាំងនៃព្រឹល
23ដែលយើងបានបម្រុងទុក
សម្រាប់គ្រាអន្តរាយឬ?
គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចម្បាំង
24តើពន្លឺបានចែកទៅ
ឬខ្យល់ពីខាងកើតបានផ្សាយ
ទៅលើផែនដីតាមផ្លូវណា?
25តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក
ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ
26ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុក
ដែលឥតមានអ្នកណានៅ
ឬមកលើទីរហោស្ថាន
ដែលគ្មានមនុស្សអាស្រ័យនៅ
27ប្រយោជន៍នឹងចម្អែតដីចោលទទេ
ហើយហួតហែង និងធ្វើឲ្យ
ស្មៅពន្លកដុះឡើងនោះ?
28តើភ្លៀងមានឪពុកឬ?
តើអ្នកណាបានបង្កើតដំណក់សន្សើម?
29តើទឹកកកបានចេញពីផ្ទៃអ្នកណា?
តើអ្នកណាបានបង្កើតសន្សើមកក
ដែលមកពីលើមេឃ?
30ឯទឹកក៏ក្លាយទៅដូចជាថ្ម
ហើយខាងលើទីជម្រៅ
នោះទឹកបានកកហើយ។
31តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់
ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ?
32តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មាន
ចេញតាមរដូវបាន
ឬតម្រង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ?
33តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ?
តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះ
លើផែនដីបានដែរឬ?
34តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក
ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ?
35តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ
ដោយឆ្លើយមកឯងថា "បាទ" បានឬទេ?
36តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត
ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ?
37តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន
ឬផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក
38ដើម្បីឲ្យធូលីបានហូរប្រសព្វគ្នា
ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ?
39តើឯងនឹងរករំពាឲ្យសិង្ហញី
ឬចម្អែតដល់កូនសិង្ហដែលឃ្លាន
40ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា
ឬចាំសង្គ្រុបនៅទីកំបាំងបានឬទេ?
41តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក
ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ
ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ?
ទើបបានជ្រើសរើសហើយ៖
យ៉ូប 38: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
យ៉ូប 38
38
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប
1ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច
តបនឹងលោកយ៉ូបថា៖
2«តើអ្នកណាដែលបង្អាប់ព្រះតម្រិះ
ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ?
3ចូរក្រវាត់ចង្កេះឯង
ដូចជាមនុស្សក្លាហានឥឡូវចុះ
យើងនឹងសួរឯង ហើយឯងត្រូវប្រាប់យើង។
4តើឯងនៅឯណាក្នុងកាលដែលយើង
ចាប់ផ្ដើមបង្កបង្កើតផែនដី?
ចូរប្រាប់យើងមក បើឯងដឹង។
5បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី?
តើអ្នកណាបានសន្ធឹងខ្សែទៅវាស់?
6តើឫសផែនដីបានជាប់នៅលើអ្វី
ឬអ្នកណាបានបញ្ចុះថ្មជ្រុងនោះ
7ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា
និងអស់ទាំងពួកស្ថានសួគ៌
ស្រែកហ៊ោដោយអំណរ?
8តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក
នៅពេលដែលធ្លាយចេញមក
ដូចជាសម្រាលចេញពីផ្ទៃម្តាយ?
9គឺក្នុងកាលដែលយើងបានហ៊ុមដោយពពក
ទុកដូចជាអាវ
ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់
ទុកជាកន្សែង
10ព្រមទាំងដាក់គោលចារឹកឲ្យ
ហើយក៏ដាក់រនុក និងទ្វារផង
11ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ
នឹងហួសទៅទៀតមិនបាន
រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។
12តាំងពីឯងកើតមក
តើឯងដែលបង្គាប់ដល់ពេលព្រឹក
ឬឲ្យបច្ចូសកាលដឹងកំណត់
13ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត
ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ?
14ពន្លឺនោះក៏ប្រែទៅបែបដូចជា
ដីឥដ្ឋនៅក្រោមត្រា
ហើយផែនដីមានភាពដូចជាពាក់អាវ។
15ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ
ហើយដៃគេដែលបានលើកឡើងជាស្រេច
នោះបានត្រូវបាក់វិញ។
16តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ
ឬបានដើរចុះទៅរកទីជម្រៅ
នៃបាតសមុទ្រឬទេ?
17ឯទ្វារនៃសេចក្ដីស្លាប់
តើបានសម្ដែងមកឲ្យឯងឃើញ
ឬឯងបានឃើញទ្វារ
នៃម្លប់សេចក្ដីស្លាប់ហើយឬនៅ?
18តើឯងបានពិចារណាឃើញ
ទទឹងបណ្តោយនៃផែនដីឬ?
ចូរប្រាប់មកចុះ
បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
19តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ
ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា
20ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន
ហើយឲ្យឯងបានស្គាល់ផ្លូវ
ទៅឯទីលំនៅនៃសេចក្ដីនោះ?
21ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ
ឯងបានកើតមកហើយ
ឯអាយុឯងក៏វែងយូរណាស់ផង
22តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ?
តើបានឃើញឃ្លាំងនៃព្រឹល
23ដែលយើងបានបម្រុងទុក
សម្រាប់គ្រាអន្តរាយឬ?
គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចម្បាំង
24តើពន្លឺបានចែកទៅ
ឬខ្យល់ពីខាងកើតបានផ្សាយ
ទៅលើផែនដីតាមផ្លូវណា?
25តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក
ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ
26ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុក
ដែលឥតមានអ្នកណានៅ
ឬមកលើទីរហោស្ថាន
ដែលគ្មានមនុស្សអាស្រ័យនៅ
27ប្រយោជន៍នឹងចម្អែតដីចោលទទេ
ហើយហួតហែង និងធ្វើឲ្យ
ស្មៅពន្លកដុះឡើងនោះ?
28តើភ្លៀងមានឪពុកឬ?
តើអ្នកណាបានបង្កើតដំណក់សន្សើម?
29តើទឹកកកបានចេញពីផ្ទៃអ្នកណា?
តើអ្នកណាបានបង្កើតសន្សើមកក
ដែលមកពីលើមេឃ?
30ឯទឹកក៏ក្លាយទៅដូចជាថ្ម
ហើយខាងលើទីជម្រៅ
នោះទឹកបានកកហើយ។
31តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់
ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ?
32តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មាន
ចេញតាមរដូវបាន
ឬតម្រង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ?
33តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ?
តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះ
លើផែនដីបានដែរឬ?
34តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក
ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ?
35តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ
ដោយឆ្លើយមកឯងថា "បាទ" បានឬទេ?
36តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត
ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ?
37តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន
ឬផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក
38ដើម្បីឲ្យធូលីបានហូរប្រសព្វគ្នា
ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ?
39តើឯងនឹងរករំពាឲ្យសិង្ហញី
ឬចម្អែតដល់កូនសិង្ហដែលឃ្លាន
40ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា
ឬចាំសង្គ្រុបនៅទីកំបាំងបានឬទេ?
41តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក
ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ
ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ?
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies