ចូរប្រាប់ហេតុការណ៍នេះដល់កូនរបស់អ្នករាល់គ្នា ហើយឲ្យកូនរបស់អ្នករាល់គ្នា ប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ជំនាន់ក្រោយៗតទៅទៀត។ អ្វីៗដែលនៅសល់ពីក្រា នោះកណ្តូបបានស៊ី អ្វីៗដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីៗដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។ ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំ ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ ដ្បិតស្រាទំពាំងបាយជូរផ្អែម ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។ ដ្បិតសាសន៍មួយបានឡើងមក ទាស់នឹងស្រុករបស់យើង ជាសាសន៍ខ្លាំងពូកែ ហើយមានច្រើនឥតគណនា វាមានធ្មេញដូចធ្មេញសិង្ហ ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។ វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង ក៏បានស៊ីកម្ទេចដើមល្វារបស់យើង វាហែកសម្បក ហើយគ្រវែងចោល វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាស។ ចូរទួញសោក ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ យំកាន់ទុក្ខនឹងគូដណ្ដឹងរបស់នាងស្លាប់។ ឯតង្វាយម្សៅ និងតង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារ របស់ព្រះយេហូវ៉ាហើយ ពួកសង្ឃដែលបម្រើការងារថ្វាយព្រះយេហូវ៉ា គេនាំគ្នាយំសោក។ ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត ឯប្រេងក៏ខះទៅដែរ។ ឱពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ ឱពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។ ដើមទំពាំងបាយជូរស្វិតក្រៀម ដើមល្វារោយរៀវ ដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
អាន យ៉ូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 1:3-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ