យ៉ូអែល 2
2
1ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន
ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង!
ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក
ថ្ងៃនោះនៅជិតបង្កើយ
2គឺជាថ្ងៃងងឹត ហើយមីរស្រទំ
ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់!
មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក
ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ
តាំងពីដើមមកមិនដែលមានដូច្នេះឡើយ
ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ
ក៏មិនមានទៀតដែរ។
3មានភ្លើងឆេះបន្សុសនៅពីមុខគេ
ហើយខាងក្រោយគេក៏មានអណ្ដាតភ្លើងឆេះដែរ។
នៅមុខគេ ផែនដីប្រៀបដូចជាសួនអេដែន
តែខាងក្រោយគេ
ប្រៀបដូចជាទីរហោស្ថានសោះកក្រោះ
គ្មានអ្វីគេចផុតពីគេឡើយ។
4រូបរាងរបស់គេមើលទៅដូចជាសេះ
ហើយគេរត់ដូចជាសេះចម្បាំង។
5គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ
គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង
ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ
ដែលប្រុងប្រៀបនឹងចូលច្បាំង។
6សាសន៍នានាមានសេចក្ដីថប់ព្រួយនៅមុខគេ
មុខមនុស្សទាំងអស់ទៅជាស្លេកស្លាំង។
7គេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ
ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង
ម្នាក់ៗសម្រុកទៅមុខ
ឥតងាកចេញពី ផ្លូវរបស់ខ្លួនឡើយ។
8គេមិនរុញគ្នាទៅវិញទៅមកទេ
គឺម្នាក់ៗដើរតាមជួររៀងខ្លួន
គេទម្លុះទម្លាយឧបសគ្គ ឥតរុញរាឡើយ។
9គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង
ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន
គេចូលតាមបង្អួចដូចជាចោរ។
10ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់
ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត
ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។
11ព្រះយេហូវ៉ាបញ្ចេញព្រះសូរសៀង
នៅមុខកងទ័ពរបស់ព្រះអង្គ
ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់
អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ
នោះមានច្រើនឥតគណនា
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជាថ្ងៃដ៏ធំ
ហើយគួរស្ញែងខ្លាចណាស់
តើអ្នកណាអាចធន់នៅបាន?
12ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា
ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត
ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ
13មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត
ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ
ដ្បិតព្រះអង្គប្រកបដោយព្រះគុណ
និងព្រះហឫទ័យមេត្តាករុណា
ព្រះអង្គយឺតនឹងខ្ញាល់
ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
14ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស
ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា
ជំនួសឲ្យបណ្ដាសាទេដឹង?
គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច
សម្រាប់ថ្វាយព្រះយេហូវ៉ា
ជាព្រះរបស់អ្នករាល់គ្នាផង។
15ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន
ចូរញែកពេលចេញសម្រាប់តមអត់
ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក
16ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ
ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង
ព្រមទាំងកូនដែលនៅបៅដោះមកផង។
ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក
ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។
17ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា
យំនៅចន្លោះច្រកចូល និងអាសនា
ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ
សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង
សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ
ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។
តើមានទំនងអ្វីឲ្យគេនិយាយគ្នា
នៅកណ្ដាលសាសន៍ទាំងឡាយថា
"តើព្រះរបស់គេនៅឯណា"?
ការឆ្លើយតប និងសេចក្ដីសន្យារបស់ព្រះ
18ពេលនោះ ព្រះយេហូវ៉ាប្រចណ្ឌ
ចំពោះស្រុករបស់ព្រះអង្គ
ហើយមានព្រះហឫទ័យអាណិតអាសូរ
ប្រជារាស្ត្ររបស់ព្រះអង្គ។
19ព្រះយេហូវ៉ាឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា
មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី
និងប្រេងមកអ្នករាល់គ្នា
ហើយអ្នករាល់គ្នានឹងបានស្កប់ចិត្ត
យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល
ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានទៀតឡើយ។
20យើងនឹងដកយកកងទ័ពនៅទិសខាងជើង
ចេញឆ្ងាយពីអ្នករាល់គ្នា
យើងនឹងបណ្តេញគេទៅស្រុកមួយដែលហួតហែង
ហើយស្ងាត់ច្រៀប
ក៏បោះទ័ពជួរមុខរបស់គេទៅក្នុងសមុទ្រខាងកើត
ហើយទ័ពជួរក្រោយ ទៅក្នុងសមុទ្រខាងលិច
ឯក្លិនស្អុយអសោចរបស់គេនឹងសាយឡើង
ដ្បិតគេបានធ្វើការយ៉ាងសម្បើម!
21ឱទឹកដីអើយ កុំភ័យខ្លាច
ចូរត្រេកអរ ហើយសប្បាយរីករាយឡើង
ដ្បិតព្រះយេហូវ៉ាបានធ្វើការយ៉ាងសម្បើម!
22ម្នាលសត្វទាំងឡាយនៅទីវាលអើយ
កុំភ័យខ្លាច
ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលាស់ខៀវខ្ចី
ហើយដើមឈើទាំងប៉ុន្មានក៏មានផ្លែ
ឯដើមល្វា និងដើមទំពាំងបាយជូរ
ក៏ចេញផ្លែជាបរិបូរដែរ។
23ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ
ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ
ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ
ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា
គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។
24អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី
ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ
ដោយស្រាទំពាំងបាយជូរ និងប្រេង។
25យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន
ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច
គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក
ក្នុងចំណោមអ្នករាល់គ្នា។
26អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់
រួចសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា
ជាព្រះរបស់អ្នករាល់គ្នា
ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។
ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
27អ្នករាល់គ្នានឹងដឹងថា
យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល
ហើយថា យើងនេះ គឺយេហូវ៉ា
ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ
ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
ព្រះចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គ
28 ក្រោយមកទៀត យើងនឹងចាក់បង្ហូរ
ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់
កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ
ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ
ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។
29នៅគ្រានោះ សូម្បីតែពួកអ្នកបម្រើប្រុសស្រី
ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណ
របស់យើងទៅលើពួកគេដែរ។
30យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើង និងកម្សួលផ្សែង។ 31ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។ 32ពេលនោះ អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ ដ្បិតនៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម នោះនឹងមានអស់អ្នកដែលរត់គេច ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក ហើយក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះយេហូវ៉ាត្រាស់ហៅ។
ទើបបានជ្រើសរើសហើយ៖
យ៉ូអែល 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies