យ៉ូស្វេ 3
3
កូនចៅអ៊ីស្រាអែលឆ្លងកាត់ទន្លេយ័រដាន់
1ព្រលឹមស្រាងៗ លោកយ៉ូស្វេក្រោកឡើង ហើយនាំគ្នាចេញដំណើរពីស៊ីទីម ជាមួយពួកកូនចៅអ៊ីស្រាអែលទាំងអស់។ លុះមកដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ 2បីថ្ងៃក្រោយមក ពួកនាយកក៏ដើរកាត់កណ្ដាលជំរំ 3ហើយបង្គាប់ប្រជាជនថា៖ «កាលណាអ្នករាល់គ្នាឃើញហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលពួកលេវីជាសង្ឃសែងទៅ អ្នករាល់គ្នាត្រូវចេញពីទីកន្លែងរបស់អ្នក ហើយដើរទៅតាមហិបនោះទៅ 4តែត្រូវស្ថិតនៅឃ្លាតពីហិបនោះ នៅចម្ងាយប្រមាណពីរពាន់ហត្ថ។ មិនត្រូវចូលទៅជិតឡើយ ដើម្បីឲ្យអ្នកបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក អ្នករាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ»។ 5លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រោះថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា»។ 6លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកសង្ឃថា៖ «ចូរលើកយកហិបនៃសេចក្ដីសញ្ញាឆ្លងទៅមុនប្រជាជនទៅ»។ ដូច្នេះ គេក៏លើកយកហិបនៃសេចក្ដីសញ្ញា ហើយទៅមុនប្រជាជន។
7ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមលើកតម្កើងអ្នក នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា យើងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ 8រីឯអ្នក ត្រូវបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញាថា "កាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ ត្រូវចុះទៅឈរស្ងៀមនៅក្នុងទន្លេយ័រដាន់"»។ 9ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «ចូរមកណេះ ហើយស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ 10លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។ 11មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។ 12ដូច្នេះ ចូររើសយកមនុស្សដប់ពីរនាក់ ពីកុលសម្ព័ន្ធអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ 13កាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវកាត់ផ្តាច់លែងហូរ ហើយទឹកដែលហូរចុះពីលើមក នឹងបង្គរឡើងជាគំនរ»។
14ដូច្នេះ ពេលប្រជាជនចេញពីជំរំ ដើម្បីឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញានៅខាងមុខប្រជាជន 15ហើយពេលអស់អ្នកដែលសែងហិបបានមកដល់ទន្លេយ័រដាន់ភ្លាម ពួកសង្ឃក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ ពេញក្នុងរដូវចម្រូត) 16នោះស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ឡើងជាគំនរពីចម្ងាយ ត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ចំណែកឯទឹកដែលហូរចុះទៅសមុទ្រអារ៉ាបា គឺសមុទ្រអំបិល ក៏ហូររីងអស់ទៅ។ ពេលនោះ ប្រជាជនក៏នាំគ្នាឆ្លងនៅទល់មុខក្រុងយេរីខូរ។ 17កាលសាសន៍អ៊ីស្រាអែលទាំងអស់កំពុងដើរឆ្លងនៅលើដីស្ងួត ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតទាល់តែសាសន៍អ៊ីស្រាអែលទាំងអស់បានឆ្លងផុតទន្លេយ័រដាន់។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: