លេវីវិន័យ 14
14
ពិធីសម្អាតខ្លួនមនុស្សឃ្លង់
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«នេះជាច្បាប់សម្រាប់មនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅជួបសង្ឃ 3រួចសង្ឃត្រូវចេញទៅខាងក្រៅជំរំពិនិត្យមើល បើឃើញថាមនុស្សឃ្លង់នោះបានជាហើយ 4សង្ឃត្រូវបង្គាប់ឲ្យយកសត្វហើរពីរ ដែលរស់ ហើយស្អាត មកសម្រាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង។ 5សង្ឃត្រូវបង្គាប់ឲ្យសម្លាប់សត្វហើរមួយលើផើងទឹកដែលដងមកពីជ្រោះ។ 6សង្ឃត្រូវជ្រលក់សត្វដែលរស់ទៅក្នុងឈាមនៃសត្វដែលបានសម្លាប់ពីលើទឹកនោះ ជាមួយឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុប 7ទៅប្រោះប្រាំពីរដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅវាលទៅ។ 8អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។ 9ដល់ថ្ងៃទីប្រាំពីរ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម និងរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
10លុះដល់ថ្ងៃទីប្រាំបី ត្រូវយកកូនចៀមឈ្មោលពីរឥតខ្ចោះ និងចៀមញីមួយឥតខ្ចោះអាយុមួយខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ។ 11សង្ឃត្រូវញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយតង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ 12សង្ឃត្រូវយកកូនចៀមឈ្មោលមួយទៅថ្វាយជាតង្វាយដោយព្រោះការំលង ព្រមទាំងប្រេងមួយកំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ 13ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។ 14សង្ឃត្រូវយកឈាមតង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ និងមេជើងស្តាំផង 15ក៏ត្រូវយកប្រេងពីក្នុងកំប៉ុង ចាក់ទៅក្នុងបាតដៃឆ្វេងខ្លួន 16ហើយជ្រលក់ម្រាមដៃស្តាំទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា។ 17ប្រេងដែលសល់នឹងបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយ ដែលថ្វាយដោយព្រោះការរំលងដែរ។ 18ប្រេងដែលនៅសល់ក្នុងបាតដៃរបស់សង្ឃ ត្រូវចាក់លើក្បាលអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា 19សង្ឃត្រូវថ្វាយតង្វាយលោះបាប ឲ្យបានធួននឹងអ្នកដែលត្រូវញែកចេញជាស្អាតនោះ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ខ្លួន រួចមកត្រូវសម្លាប់តង្វាយដុតទៀត 20ក៏ត្រូវថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។
21បើអ្នកនោះខ្វះខាតមិនអាចយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោលមួយមក ដោយព្រោះការរំលងសម្រាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្តមួយខ្ញឹង លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង 22ហើយលលកពីរ ឬព្រាបជំទើរពីរ តាមកម្លាំងរបស់ខ្លួន គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត 23នៅថ្ងៃទីប្រាំបី អ្នកនោះត្រូវយករបស់ទាំងនោះមកប្រគល់ដល់សង្ឃ ត្រង់មាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា សម្រាប់ការញែកខ្លួនចេញជាស្អាត។ 24សង្ឃត្រូវយកកូនចៀមដែលសម្រាប់ថ្វាយដោយព្រោះការរំលង និងប្រេងមួយកំប៉ុង ទៅថ្វាយជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ 25រួចត្រូវសម្លាប់កូនចៀម ដែលសម្រាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃតង្វាយទៅលាបនៅទងត្រចៀកស្តាំអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង។ 26ក៏ត្រូវចាក់ប្រេងទៅក្នុងបាតដៃឆ្វេងរបស់ខ្លួន 27ហើយប្រោះប្រេងនោះដោយម្រាមដៃស្តាំអស់ប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា។ 28រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ 29ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួនខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា។ 30រួចសង្ឃត្រូវថ្វាយលលកមួយ ឬព្រាបជំទើរមួយ តាមលទ្ធភាពដែលអ្នកនោះអាចរកបាន 31 គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយទៀតសម្រាប់ជាតង្វាយដុតជាមួយតង្វាយម្សៅ រួចសង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា។ 32នេះហើយជាច្បាប់សម្រាប់អ្នកកើតរោគឃ្លង់ ដែលមិនអាចលូកឈោងដល់តង្វាយ សម្រាប់ការញែកខ្លួនចេញជាស្អាតបាន»។
33ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
34«ពេលអ្នករាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលយើងនឹងឲ្យជាកេរអាករដល់អ្នករាល់គ្នា បើយើងធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់អ្នក 35នោះត្រូវឲ្យម្ចាស់ផ្ទះមកប្រាប់ដល់សង្ឃថា "មើលទៅដូចជាមានរោគនៅក្នុងផ្ទះរបស់ខ្ញុំហើយ"។ 36សង្ឃត្រូវបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាក្រោយ។ 37សង្ឃត្រូវពិនិត្យមើល បើឃើញថារោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមព្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ 38នោះត្រូវចេញទៅមាត់ទ្វារ ហើយបិទខ្ទប់ផ្ទះនោះគ្រប់ប្រាំពីរថ្ងៃ។ 39ដល់ថ្ងៃទីប្រាំពីរ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថារោគមិនបានរាលដាល ទៅក្នុងជញ្ជាំងទៀតទេ 40នោះត្រូវបង្គាប់គេឲ្យយកថ្ម ដែលមានរោគនោះចេញទៅចោលក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ 41រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះ ត្រូវនាំយកទៅចាក់កន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង។ 42បន្ទាប់មក ត្រូវយកថ្មផ្សេងទៀតមកប៉ះជំនួសថ្មចាស់ រួចយកបាយអផ្សេងទៀតមកបូកវិញ។
43បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត នៅក្រោយពេលដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ 44នោះសង្ឃត្រូវចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត។ 45ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម ទាំងឈើ និងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់នៅក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ។ 46អ្នកណាដែលចូលទៅក្នុងផ្ទះនោះក្នុងវេលាដែលកំពុងបិទ នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច 47បើអ្នកណាដែលដេកក្នុងផ្ទះនោះ ត្រូវឲ្យអ្នកនោះបោកសម្លៀកបំពាក់ខ្លួនចេញ ហើយអ្នកណាដែលបរិភោគនៅក្នុងផ្ទះនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួនដែរ។
48ប៉ុន្តែ បើសង្ឃចូលទៅពិនិត្យមើល ឃើញថា រោគមិនបានរាលដាលឡើងក្នុងផ្ទះ ក្រោយដែលបានបូកជាថ្មីហើយនោះទេ នោះត្រូវប្រកាសថា ផ្ទះនោះស្អាតវិញ ដ្បិតរោគនោះបាត់ហើយ។ 49ដូច្នេះ ត្រូវឲ្យយកសត្វស្លាបពីរ ឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបមកសម្រាប់ញែកផ្ទះនោះជាស្អាត 50ត្រូវសម្លាប់សត្វមួយនៅក្នុងផើងពីលើទឹកហូរ 51រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហមជាមួយសត្វមួយដែលរស់ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសម្លាប់ ហើយក្នុងទឹកដងពីជ្រោះនោះដែរ រួចប្រោះទៅលើផ្ទះប្រាំពីរដង។ 52ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប និងទឹកជ្រោះ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកស៊ីសុប និងសំពត់ក្រហមផង។ 53តែត្រូវលែងសត្វរស់នៅឯវាលក្រៅទីក្រុងទៅ គឺយ៉ាងដូច្នោះដែលនឹងធ្វើឲ្យធួននឹងផ្ទះនោះ រួចនឹងបានស្អាតហើយ។
54នេះហើយជាច្បាប់ខាងរោគឃ្លង់គ្រប់យ៉ាង សម្រាប់រោគរមាស់ 55ហើយឃ្លង់ដែលកើតនៅសម្លៀកបំពាក់ ឬនៅផ្ទះ 56និងពក ឬស្នាមសផង 57ដើម្បីនឹងបង្រៀនឲ្យដឹង ក្នុងកាលដែលស្មោកគ្រោក ឬក្នុងកាលដែលស្អាត នេះហើយជាច្បាប់ខាងរោគឃ្លង់»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: