លូកា 10
10
បេសកកម្មរបស់សិស្សចិតសិបនាក់
1ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។ 2ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់អ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ។ 3ទៅចុះ មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាកូនចៀមនៅកណ្តាលហ្វូងចចក 4កុំយកកាបូប ថង់យាម ឬស្បែកជើងឡើយ ក៏កុំគំនាប់អ្នកណាតាមផ្លូវដែរ។ 5ឯផ្ទះណាដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្តីសុខសាន្ត 6បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្តីសុខសាន្ត នោះសេចក្តីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់ក្នុងផ្ទះនោះ តែបើគ្មានទេ សេចក្តីសុខនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។ 7ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ព្រោះអ្នកដែលធ្វើការ គួរនឹងបានប្រាក់ឈ្នួល។ កុំឲ្យផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។ 8ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល ចូរបរិភោគរបស់អ្វីៗដែលគេលើកមកឲ្យចុះ 9ទាំងមើលពួកអ្នកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា "ព្រះរាជ្យរបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ" 10តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅផ្លូវ ហើយនិយាយថា៖ 11"ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង ក៏យើងរលាស់ចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា ព្រះរាជ្យរបស់ព្រះមកជិតហើយ"។ 12ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុមនឹងទ្រាំបានងាយ ជាជាងភូមិនោះ។
វេទនាដល់ក្រុងនានាដែលមិនព្រមប្រែចិត្ត
13វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ព្រោះការអស្ចារ្យដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផេះផង។ 14ដូច្នេះ នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា។ 15អ្នកក្រុងកាពើណិមអើយ តើឯងនឹងតម្កើងឡើងដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទម្លាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ»។
16អ្នកណាដែលស្តាប់អ្នករាល់គ្នា អ្នកនោះស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា អ្នកនោះក៏មើលងាយខ្ញុំដែរ ហើយអ្នកណាដែលមើលងាយខ្ញុំ អ្នកនោះមើលងាយដល់ព្រះ ដែលចាត់ខ្ញុំឲ្យមក។
សិស្សចិតសិបនាក់វិលត្រឡប់មកវិញ
17ពួកសិស្សចិតសិបនាក់នោះក៏មកវិញដោយអំណរ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ដោយព្រះនាមព្រះអង្គ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នាដែរ»។ 18ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ 19មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។ 20ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។
ព្រះយេស៊ូវមានព្រះហឫទ័យរីករាយ
(ម៉ាថាយ ១១.២៥-២៧, ១៣.១៦-១៧)
21នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។ 22គ្រប់សេចក្តីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតារបស់ខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាមួយប៉ុណ្ណោះ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកណាដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ 23ព្រះអង្គក៏បែរទៅមានព្រះបន្ទូលទៅពួកសិស្សដោយឡែកថា៖ «មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ 24ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា និងស្តេចជាច្រើន ប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ»។
រឿងប្រៀបធៀបអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្ដសប្បុរស
25នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា៖ «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» 26ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «តើក្នុងក្រឹត្យវិន័យ មានចែងអ្វីខ្លះ? តើអ្នកមើលយល់ដូចម្តេច»? 27អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» 28ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត»។
29ប៉ុន្ដែ អ្នកនោះចង់សម្តែងថាខ្លួនសុចរិត ក៏ទូលសួរទៀតថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?» 30ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យនៅទ្រម 31ជួនជាមានសង្ឃមួយអង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ 32ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត 33តែមានសាសន៍សាម៉ារីម្នាក់ ធ្វើដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ 34ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់។ 35ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់ពីរដេណារី ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា "ចូរថែរក្សាអ្នកនេះផង ហើយបើអ្នកចំណាយលើសពីនេះ ពេលខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក"។ 36ដូច្នេះ ក្នុងបីនាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ?» 37អ្នកនោះឆ្លើយថា៖ «គឺអ្នកមួយដែលមានចិត្តអាណិតដល់គាត់នោះឯង»។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។
ព្រះយេស៊ូវយាងទៅផ្ទះនាងម៉ាថា និងនាងម៉ារា
38កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅភូមិមួយ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានយាងព្រះអង្គចូលទៅក្នុងផ្ទះ។ 39នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារា នាងអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់ 40ឯម៉ាថាវិញ នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ឲ្យខ្វល់ខ្វាយបម្រើតែម្នាក់ឯងទេឬ? សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង»។ 41ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់ 42មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសយកចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ»។
ទើបបានជ្រើសរើសហើយ៖
លូកា 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: