លូកា 18
18
រឿងប្រៀបធៀបអំពីស្ដ្រីមេម៉ាយ និងចៅក្រមទុច្ចរិត
1បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ 2ព្រះអង្គមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនកោតញញើតចំពោះមនុស្សណាឡើយ។ 3នៅក្នុងក្រុងនោះ មានស្ត្រីមេម៉ាយម្នាក់ចេះតែមកនិយាយទទូចនឹងលោកនោះថា "សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង"។ 4លោកចេះតែបដិសេធអស់ពេលជាយូរ តែក្រោយមកលោកគិតក្នុងចិត្តថា "ទោះបើខ្ញុំមិនខ្លាចដល់ព្រះ ឬកោតញញើតចំពោះមនុស្សណាក៏ដោយ 5តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។ 6ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរពិចារណាសេចក្តីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ។ 7តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? 8ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?»
រឿងប្រៀបធៀបអំពីអ្នកផារិស៊ី និងអ្នកទារពន្ធ
9ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀត ទៅកាន់អ្នកខ្លះដែលទុកចិត្តខ្លួនគេថាសុចរិត ហើយបែរជាមើលងាយអ្នកដទៃថា 10«មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ 11អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា "ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ។ 12ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន"។ 13ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា "ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង"។ 14ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
ព្រះយេស៊ូវប្រទានពរក្មេងៗ
(ម៉ាថាយ ១៩.១៣-១៥ ម៉ាកុស ១០.១៣-១៦)
15មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គបានពាល់ពួកគេ តែពេលពួកសិស្សបានឃើញ ក៏បន្ទោសដល់គេ។ 16ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។ 17ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយទេ អ្នកនោះចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គមិនបានឡើយ»។
នាម៉ឺនម្នាក់ចង់បានជីវិតអស់កល្ប
(ម៉ាថាយ ១៩.១៦-៣០ ម៉ាកុស ១០.១៧-៣១)
18មាននាម៉ឺនម្នាក់ទូលសួរព្រះអង្គថា៖ «ឱលោកគ្រូល្អអើយ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបាន ជីវិតអស់កល្បជានិច្ចទុកជាមត៌ក?» 19ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំថា គ្រូល្អដូច្នេះ? គ្មានអ្នកណាម្នាក់ល្អឡើយ មានតែមួយអង្គប៉ុណ្ណោះ គឺជាព្រះ។ 20អ្នកបានស្គាល់ព្រះឱវាទទាំងប៉ុន្មានហើយ ដែលថា "កុំផិតឲ្យសោះ កុំសម្លាប់មនុស្សឲ្យសោះ កុំលួចឲ្យសោះ កុំធ្វើបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ"» ។ 21គាត់ទូលឆ្លើយតបថា៖ «ខ្ញុំបានកាន់តាមសេចក្តីទាំងនេះ តាំងតែពីក្មេងមកម៉្លេះ»។ 22ពេលព្រះយេស៊ូវបានឮដូច្នោះ ទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្តីមួយទៀត ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ រួចមកតាមខ្ញុំចុះ»។ 23ប៉ុន្តែ ពេលគាត់បានឮសេចក្តីទាំងនេះហើយ ក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។ 24ព្រះយេស៊ូវទតទៅគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះណាស់ 25ការដែលសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។
26ពួកអ្នកដែលឮក៏ទូលសួរថា៖ «ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ?» 27ព្រះអង្គមានបន្ទូលថា៖ «ការអ្វីដែលមនុស្សធ្វើមិនកើត នោះព្រះអាចនឹងធ្វើកើតទាំងអស់»។
28បន្ទាប់មក ពេត្រុសទូលថា៖ «មើល៍! យើងខ្ញុំបានលះចោលទាំងអស់ មកតាមព្រះអង្គហើយ»។ 29ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលលះចោលផ្ទះសំបែង ប្រពន្ធកូន បងប្អូន ឬឪពុកម្តាយ ដោយយល់ដល់ព្រះរាជ្យរបស់ព្រះ 30អ្នកនោះមិនត្រឹមតែទទួលបានច្រើនក្នុងសម័យនេះឡើយ តែនឹងបានជីវិតរស់អស់កល្បជានិច្ចនៅឯបរលោកថែមទៀតផង»។
ព្រះយេស៊ូវប្រកាសអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ ជាលើកទីបី
(ម៉ាថាយ ២០.១៧-១៩ ម៉ាកុស ១០.៣២-៣៤)
31ព្រះអង្គនាំអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងត្រូវឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសម្រេច។ 32ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក 33បន្ទាប់ពីគេបានវាយលោកនឹងរំពាត់ គេនឹងសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ 34ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។
ព្រះយេស៊ូវប្រោសមនុស្សខ្វាក់សុំទានម្នាក់ នៅជិតក្រុងយេរីខូរ
(ម៉ាថាយ ២០.២៩-៣៤ ម៉ាកុស ១០.៤៦-៥២)
35កាលព្រះអង្គយាងទៅជិតដល់ក្រុងយេរីខូរ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ 36គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា៖ «តើមានការអ្វី»? 37គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។ 38គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ 39ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ 40ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖ 41«តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ 42ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូឲ្យភ្នែកអ្នកបានភ្លឺចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ 43ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមព្រះអង្គ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរតម្កើងព្រះដែរ។
ទើបបានជ្រើសរើសហើយ៖
លូកា 18: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: