លូកា 22
22
ការឃុបឃិតធ្វើឃាតព្រះយេស៊ូវ
(ម៉ាថាយ ២៦.១-៥, ១៤-១៦ ម៉ាកុស ១៤.១-២, ១០-១១ យ៉ូហាន ១១.៤៥-៥៣)
1ពិធីបុណ្យនំបុ័ងឥតដំបែ ដែលហៅថាបុណ្យរំលង នោះជិតមកដល់ហើយ។ 2ពួកសង្គ្រាជ និងពួកអាចារ្យ រកវិធីយ៉ាងណាដើម្បីធ្វើគុតព្រះយេស៊ូវ ដ្បិតគេខ្លាចប្រជាជន។ 3ពេលនោះ អារក្សសាតាំងបានចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ។ 4គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ 5គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់គាត់។ 6យូដាសយល់ព្រម ហើយរកឱកាសបញ្ជូនព្រះអង្គទៅឲ្យពួកគេ ពេលណាគ្មានបណ្តាជននៅក្បែរ។
ព្រះយេស៊ូវឲ្យគេរៀបចំធ្វើបុណ្យរំលង
(ម៉ាថាយ ២៦.១៧-២៥ ម៉ាកុស ១៤.១២-២១ យ៉ូហាន ១៣.២១-៣០)
7ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។ 8ដូច្នេះ ព្រះយេស៊ូវបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើងបរិភោគ»។ 9តែគេទូលសួរថា៖ «តើព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា?» 10ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «សូមស្តាប់! កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះទៅក្នុងផ្ទះណាដែលគាត់ចូល 11ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" 12នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា។ ចូររៀបចំនៅទីនោះចុះ»។ 13គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។
ពិធីលៀងព្រះអម្ចាស់
(ម៉ាថាយ ២៦.២៦-៣០ ម៉ាកុស ១៤.២២-២៦ ១ កូរិនថូស ១១.២៣-២៥)
14លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ 15ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់ទទួលទានបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត។ 16ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានអាហារបុណ្យនេះទៀតទេ រហូតទាល់តែបុណ្យនេះបានសម្រេចនៅក្នុងព្រះរាជ្យរបស់ព្រះ»។ 17ព្រះអង្គបានយកពែងមួយមកកាន់ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាពិសាចុះ 18ដ្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតទេ រហូតដល់ព្រះរាជ្យរបស់ព្រះមកដល់»។ 19បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។ 20ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។ 21មួយទៀត មើល៍! អ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយខ្ញុំដែរ។ 22កូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលបានកំណត់ទុក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលបញ្ជូនខ្ញុំទៅ»។ 23ពេលនោះ គេចាប់ផ្តើមសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។
អ្នកធំត្រូវបម្រើអ្នកតូច
24ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ 25ព្រះអង្គមានព្រះបន្ទូលថា៖ «អស់ទាំងស្តេចនៃសាសន៍ដទៃ តែងត្រួតត្រាលើប្រជារាស្ត្រ ហើយពួកអ្នកមានអំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ 26ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា គឺត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបម្រើដែរ។ 27តើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបម្រើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬ? ប៉ុន្តែ ខ្ញុំនៅកណ្តាលអ្នករាល់គ្នា ទុកដូចជាអ្នកបម្រើវិញ។
28អ្នករាល់គ្នាជាពួកដែលនៅជាប់ជាមួយខ្ញុំ នៅពេលខ្ញុំជួបទុក្ខលំបាក។ 29ខ្ញុំប្រគល់ព្រះរាជ្យមួយឲ្យអ្នករាល់គ្នា ដូចព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំដែរ 30ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងព្រះរាជ្យរបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីរនៃសាសន៍អ៊ីស្រាអែល»។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីលោកពេត្រុសប្រកែកមិនស្គាល់ព្រះអង្គ
(ម៉ាថាយ ២៦.៣១-៣៥ ម៉ាកុស ១៤.២៧-៣១ យ៉ូហាន ១៣.៣៦-៣៨)
31ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ 32ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ 33គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ 34ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។
35ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។ 36ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ អ្នកណាដែលមានកាបូប មានយាម ត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ត្រូវលក់អាវរបស់ខ្លួន ហើយទិញដាវមួយមក។ 37ខ្ញុំប្រាប់អ្នករាល់គ្នាថា បទគម្ពីរដែលចែងទុកមកថា "គេបានរាប់ព្រះអង្គជាពួកទទឹងច្បាប់" នោះត្រូវតែបានសម្រេចក្នុងខ្ញុំ ដ្បិតគ្រប់សេចក្តីដែលចែងទុកអំពីខ្ញុំ ត្រូវតែបានសម្រេច»។ 38ពួកគេទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងល្មមហើយ»។
ព្រះយេស៊ូវអធិស្ឋាននៅលើភ្នំដើមអូលីវ
(ម៉ាថាយ ២៦.៣៦-៤៦ ម៉ាកុស ១៤.៣២-៤២)
39ព្រះអង្គយាងចេញទៅក្រៅ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ ហើយពួកសិស្សក៏តាមទៅដែរ។ 40ពេលដល់កន្លែងហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអធិស្ឋានទៅ ដើម្បីកុំអ្នករាល់គ្នាចាញ់សេចក្តីល្បួង»។ 41បន្ទាប់មក ព្រះអង្គយាងចេញពីគេទៅ ចម្ងាយប្រហែលជាគេចោលថ្មមួយទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា៖ 42«ឱព្រះវរបិតាអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យព្រះអង្គវិញ»។ 43ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។ 44ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។ 45ពេលព្រះអង្គក្រោកពីទីអធិស្ឋាន វិលទៅរកពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត។ 46ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួង»។
គេចាប់ព្រះយេស៊ូវ
(ម៉ាថាយ ២៦.៤៧-៥៦ ម៉ាកុស ១៤.៤៣-៥០ យ៉ូហាន ១៨.៣-១១)
47កំពុងដែលព្រះយេស៊ូវមានព្រះបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ជាអ្នកនាំមុខគេ។ គាត់ចូលមកជិតព្រះយេស៊ូវ ដើម្បីថើបព្រះអង្គ 48តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?» 49ពេលពួកអ្នកដែលនៅជុំវិញព្រះអង្គ ឃើញហេតុការណ៍ដែលហៀបនឹងកើតមកដូច្នេះ គេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! តើត្រូវឲ្យយើងខ្ញុំយកដាវកាប់គេឬ?» 50មានសិស្សម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើសម្តេចសង្ឃដាច់ស្លឹកត្រចៀកខាងស្តាំ។ 51ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឈប់ប៉ុណ្ណឹងចុះ!»។ ព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ។ 52បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖ «តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬ? 53ខ្ញុំនៅជាមួយអ្នករាល់គ្នា ក្នុងព្រះវិហាររាល់ថ្ងៃ អ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់អ្នករាល់គ្នាហើយ និងជាអំណាចនៃសេចក្តីងងឹតផង!»។
លោកពេត្រុសប្រកែកមិនស្គាល់ព្រះយេស៊ូវ
(ម៉ាថាយ ២៦.៥៧-៥៨, ៦៩-៧៥ ម៉ាកុស ១៤.៥៣-៥៤, ៦៦-៧២ យ៉ូហាន ១៨.១២-១៨, ២៥-២៧)
54គេក៏ចាប់ព្រះអង្គនាំទៅដល់ដំណាក់សម្តេចសង្ឃ ឯពេត្រុស គាត់ដើរតាមពីចម្ងាយដែរ។ 55ពេលគេបានបង្កាត់ភ្លើងនៅកណ្តាលទីលាន អង្គុយជាមួយគ្នា នោះពេត្រុសក៏អង្គុយជាមួយគេដែរ។ 56មានស្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សម្លឹងមើល ហើយនិយាយថា៖ «អ្នកនេះក៏នៅជាមួយគាត់នោះដែរ»។ 57ប៉ុន្តែ គាត់ប្រកែកថា៖ «នាងអើយ ខ្ញុំមិនស្គាល់គាត់ទេ»។ 58បន្តិចក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកឯងក៏ជាបក្សពួកនោះដែរ»។ តែពេត្រុសឆ្លើយថា៖ «អ្នកអើយ មិនមែនខ្ញុំទេ»។ 59ប្រហែលជាមួយម៉ោងក្រោយមក មានម្នាក់ទៀតថា៖ «អ្នកនេះប្រាកដជាបាននៅជាមួយអ្នកនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា»។ 60ពេត្រុសប្រកែកថា៖ «អ្នកអើយ ខ្ញុំមិនដឹងថាអ្នកនិយាយពីអ្វីទេ» កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង។ 61ព្រះអម្ចាស់បែរទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកគាត់ថា៖ «មុនដែលមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ 62គាត់ចេញទៅក្រៅ ហើយយំយ៉ាងក្តុកក្តួល។
គេវាយដំ ជេរប្រមាថព្រះយេស៊ូវ
(ម៉ាថាយ ២៦.៦៧-៦៨ ម៉ាកុស ១៤.៦៥)
63ឯពួកអ្នកដែលយាមព្រះយេស៊ូវ គេចាប់ផ្តើមចំអក និងវាយតប់ព្រះអង្គ 64ហើយខ្ទប់ព្រះនេត្រ ទះកំផ្លៀងព្រះអង្គ ដោយទូលថា៖ «ចូរទាយមើល តើអ្នកណាវាយឯង?»។ 65គេជេរប្រមាថព្រះអង្គដោយពាក្យជាច្រើនថែមទៀត។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា
(ម៉ាថាយ ២៦.៥៩-៦៦ ម៉ាកុស ១៤.៥៥-៦៤ យ៉ូហាន ១៨.១៩-២៤)
66ដល់ព្រឹកឡើង ពួកចាស់ទុំលើប្រជាជន ពួកសង្គ្រាជ និងពួកអាចារ្យក៏ប្រជុំគ្នា គេនាំព្រះអង្គទៅជួបក្រុមប្រឹក្សារបស់គេ សួរថា៖ 67«បើអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមកមើល៍» ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ប្រសិនបើខ្ញុំជម្រាបអស់លោកទាំងអស់គ្នា ក៏អស់លោកមិនជឿខ្ញុំដែរ 68ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ 69ប៉ុន្តែ អំណឹះតទៅ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ» 70នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ 71គេក៏និយាយថា៖ «តើចាំបាច់ត្រូវការបន្ទាល់អ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»។
ទើបបានជ្រើសរើសហើយ៖
លូកា 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: